មគ្គទេសក៍តាំងទីលំនៅ៖ តើត្រូវជួយកូនៗលោក​អ្នក​នៅសាលារៀនតាមរបៀបណា?

ការទទួលបាននូវការអប់រំល្អ ជាញឹកញាប់គឺជារឿងអាទិភាពដ៏សំខាន់បំផុតសម្រាប់ជនប្រវេសន៍ដែលមករស់នៅក្នុងប្រទេសអូស្រ្តាលី។ ប៉ុន្តែតើយើងអាចធានាបានថាកូនយើងអាចរៀនចេះច្រើនបំផុតតាមវិធីណា?

School Children

School Children Source: (Wikicommons)

អ្នក​ជំនាញ​ខាង​ការ​អប់​រំ​ លើកទឹកចិត្ត​ឲ្យ​មាតាបីតា​និង​អាណាព្យាបាល​សិស្ស​​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការសិក្សា​និង​សាលា​រៀន​កូន​ៗ។

នេះគឺ​ជា​វិធី​សាស្រ្ត​មួយ​ចំនយន​ដែល​អាច​ជួយ​ដល់​កូន​លោក​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​នៅ​សាលារៀន។

ចូលរួមនៅក្នុងការសិក្សារបស់កូន

ចំណុច​សំខាន់ គឺ​ត្រូវ​ប្រាកដ​ថា​កូនរបស់​អ្នក​ទៅ​រៀន​រាល់​ថ្ងៃ។ វត្តមាន​នៅ​ក្នុង​ថ្នាក់​រៀន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​លទ្ធផល​នៃ​ការ​សិក្សា​របស់​កូន​លោក​អ្នក។

ការ​បញ្ជូល​កូន​ឲ្យ​ចូល​រៀន​ក្នុង​សាលា​គឺ​ជួយ​ឲ្យ​ពួកគេ​មាន​អាកប្បកិរិយាល្អ​ក្នុង​ការ​អប់រំ​និង​​រៀនសូត្រ។ បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​ជួយ​ដល់​កូន​លោក​អ្នក​ឲ្យ​ទៅ​រៀន​ដោយ​គ្មាន​សម្ពាធ​អ្វី​ទាំង​អស់។

ទទួលព័ត៌មាននិងទាក់ទងជាមួយសាលាឲ្យបានជាប់លាប់

វាគឺ​ជា​ការ​ល្អ​ក្នុង​ការ​យល់​ដឹង​ពី​ទម្លាប់​សាមញ្ញៗ​នៅ​ក្នុង​សាលា​រៀន​អូស្រ្តាលី ដូច​ជា​ការ​រៀបចំ​ខ្ចប់​អាហារ​ឲ្យ​កូន​យក​ទៅ​រៀន ឬក៏ការ​ទៅ​ទទួល​កូន​ចេញ​ពីរៀន​ឲ្យ​បាន​ទាន់​ពេលវេលា។ នៅ​មាន​សកម្មភាព​ជាច្រើន​ទៀត​ដែល​លោក​អ្នក​អាច​ធ្វើ​នៅ​ខាង​ក្រៅ​សាលា​ដែល​អាច​ជួយ​ដល់​កូន​របស់​លោក​អ្នក​បាន​ដូចជា អ្នក​អាច​និយាយ​ពី​សាលារៀន និង​សាកសួរ​ពី​អ្វី​ដែល​ពួកគេ​កំពុងតែ​រៀន​ក្នុង​ថ្នាក់ ឬក៏​សួរ​ពួកគេ​ពី​រឿង​សប្បាយ​រីករាយ​ដែល​គេ​បាន​ធ្វើ​នៅ​សាលា​រៀន​ជាដើម។

Read more here.

លើកទឹកចិត្តឲ្យកូនអានសៀវភៅឲ្យបានច្រើន

Image

ឲ្យ​សៀវភៅ​ឲ្យ​កូន​ស្តាប់​ឲ្យ​បាន​ទៀតទាង់ ឬក៏​ហៅ​ឲ្យ​កូន​អាន​ឲ្យ​លោក​អ្នក​ស្តាប់​វិញ។ ទោះជាយ៉ាង​ណា​ក៏ដោយ វាគឺ​ជា​រឿង​ល្អ​ក្នុង​ការ​កំណត់​នូវ​ក្តី​រំពឹង​ដែល​អាច​សម្រេច​ទៅ​បាន។ របាយការណ៍​OECD ឆ្នាំ​២០០៩ ( 2009 OECD report) ​បាន​រក​ឃើញថា សិស្ស​វ័យជំទង់​ដែល​ឳពុកម្តាយ​អាន​សៀវភៅ​ជាមួយ​ពួកគេ​ជាញឹកញាប់នៅ​ក្នុង​ឆ្នាំ​ដំបូង​នៅ​បឋមសិក្សា​នោះ ទទួលបាន​នូវ​ពិន្ទុ​ខ្ពស់​ជាង​សិស្ស​ដែល​ឳពុកម្តាយ​មិន​ដែល​បាន​អាន​សៀវភៅ​ឲ្យ​ពួកគេ​ស្តាប់​ឬក៏​អាន​ម្តងម្កាល​នោះ។

ចូលរួមយ៉ាងសកម្មនៅក្នុងការប្រជុំរវាងគ្រូនិងឳពុកម្តាយសិស្ស

ការ​ចូលរួម​កិច្ច​ប្រជុំ រវាង​គ្រូ​និង​ឳពុក​ម្តាយ​សិស្ស (parent-teacher meetings) ដែល​ជាទូទៅ​ធ្វើឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំនោះ គឺ​ជា​វិធី​សាស្រ្ត​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់​ទង​ជា​មួយ​សាលារៀន។ វាគឺ​ជា​ការ​ជួយ​ពិភាក្សា​មួយ​ទល់​មួយ​រវាង​គ្រូ​និង​លោក​អ្នក។

វាផ្តល់​នូវ​ឱកាស​សម្រាប់​លោក​អ្នក​ក្នុង​ការ​ជួប​ជាមួយ​នឹង​គ្រូកូន​លោក​អ្នក​ ព្រមទាំង​បង្កើត​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​សាលារៀន​កូនៗ​លោក​អ្នក​ផងដែរ។ មានការ​ផ្តល់​ជា​យោបល់​មក​ថា លោកអ្នក​គួរ​តែ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ​និយាយ​តាម​ត្រង់។ សាលា​ភាគច្រើន​មាន​អ្នក​បក​ប្រែភាសា​ជូន​ទៀតផង។

A teacher points at a board during a lesson
A survey says schools are leaning on fundraising and teachers are paying for classroom supplies. (AAP) Source: AAP

ស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសាលារៀនកូនលោកអ្នក

ក្រៅ​ពី​កិច្ច​ប្រជុំ​ទៅ​លោក​អ្នក​អាច​ចូល​រួម​ចំណែក​សកម្មភាព​ផ្សេងៗ​ទៀតក្នុង​សាលា ដូចជា អ្កក​អាច​ទៅ​ស្ម័គ្រ​ចិត្ត​ស្តាប់​ក្មេង​អាន​អក្សរ​នៅ​ក្នុង​ថ្នាក់​រៀន ជួយ​ក្នុង​សកម្មភាព​កីឡា​ផ្សេងៗ ជួយ​នៅ​ក្នុង​អាហារដ្ឋានសាលា​ឬជួយ​ធ្វើ​សួន​ជាដើម។

Find out more here

ព័ត៌មានបន្ថែម

គេហទំព័រ My School website ផ្តល់​នូវ​ព័ត៌មាន​ដ៏​មានតម្លៃ​ក្នុងការ​ជួយ​ដល់​សេចក្តី​សម្រេច​ពីការ​សិក្សា​របស់​កូន​លោក​អ្នក។

គេហទំព័រ​ដ៏​មាន​ប្រយោជន៍ Guide for Parents on School Boards and School Councils ពន្យល់​ពី​វិធី​សាស្រ្ត​ខ្លះៗ​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​សាលា​រៀន​កូន​របស់​របស់​លោក​អ្នក​និង​ភាព​ខុសគ្នានៃ​ប្រព័ន្ធ​សិក្សា​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី៕


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now