តើធ្វើយ៉ាងណាទើបអាចបន្ធូរបន្ថយវិបត្តិផ្ទះសម្បែងនៅក្នុងប្រទេសអូស្រ្តាលីបាន?

តើអ្នកកំពុងតែទទួលរងសម្ពាធដោយសារតែបញ្ហាផ្ទះសម្បែងឬ? នេះគឺជាវិធីសាស្រ្តមួយចំនួនដែលអូស្រ្តាលីអាចបន្ធូរបន្ថយវិបត្តិនេះបាន។

sold

Source: AAP

សាងសង់ផ្ទះបន្ថែមទៀត

សាងសង់​ផ្ទះ​បន្ថែម​ទៀត​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្រាល​ស្ថានការណ៍​ផ្ទះ​សម្បែង​បាន។ នៅ​ក្នុង​កញ្ចប់​ថវិកា​សហព័ន្ធ​ឆ្នាំ​2017-18 រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្កើន​ការ​ផ្គត់​ផ្គង់​ផ្ទះ​សម្បែង​បន្ថែម​ទៀត​ដោយ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​តាម​បណ្តា​រដ្ឋ​និង​ដែនដីនានា​ដើម្បី​បង្កើត​នូវ​គោលដៅ​និង​ផែនការ​ផ្គត់ផ្គត់​ផ្ទះសម្បែង​ព្រមទាំង​ការ​កែប្រែ​តំបន់​សារជាថ្មី។

រដ្ឋាភិបាល​ក៏​គ្រោង​បង្កើត​នូវ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទះសម្បែង​ជាតិ​តម្លៃ​១ពាន់លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍​ផ្ទះ​និង​apartments ថ្មីៗ​នៅ​តាម​តំបន់​ជ្រើសរើស​មួយ​ចំនួន។

Houses
Building more homes has been suggested as one way to ease the housing crisis in Australia. Source: Getty Images

ភាពចម្រុះនៃជម្រើសផ្ទះសម្បែង

ជាមួយ​នឹង​តម្រូវ​ការ​ទីផ្សារ​ដែល​មានការ​ផ្លាស់​ប្តូរ វាគឺ​ជា​ការ​ល្អ​ដែល​ធ្វើការ​សើរើ​ច្បាប់​សាងសង់​ឡើង​វិញ​ពី​ពេល​មួយ​ទៅ​ពេល​មួយ និង​សូម្បី​តែ​ការ​ដក​ចេញ​នូវ​កម្រិត​អប្បបរមា​នៃ​ទំហំ​ផ្ទះ​ដាច់​ឬក៏​ផ្ទះល្វែង​ជា​ដើម។

មនុស្ស​ជាច្រើន​មិន​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ផ្ទះសម្បែង​បាន​ដោយសារតែ​ជា​មធ្យម​ផ្ទះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​មាន​ទំហំធំ ដូច្នេះ​អ្នក​ត្រូវ​ខ្ចី​បំណុល​ច្រើន​ដើម្បី​ទិញ​ផ្ទះ​ធំ​មួយ។

កែទម្រុងការកាត់កងអវិជ្ចមានសម្រាប់ការជួលផ្ទះ

ការ​កាត់​កង​អវិជ្ជមាន (Negative Gearing)គឺ​ជា​បញ្ហា​ចម្រូង​ចម្រាស់​មួយ​នៅ​ក្នុង​ឆាក​នយោបាយ​អូស្រ្តាលី។

ដូច្នេះ​តើ​អ្វី​ទៅ​ជា​ការ​កាត់​កង​អវិជ្ជមាន? វាគឺ​ជា​កញ្ចប់​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​ខាត​ធ្វើការ​កាត់កង​លើ​ពន្ធ​ដែល​គេ​បង់​លើ​ប្រាក់​ចំណូល​ផ្សេងទៀត។

អ្នក​ដែល​រិះគន់​លើ​ការ​កាត់កង​អវិជ្ជមាន​នេះ​និយាយ​ថា កញ្ចប់​នេះ​លើកទឹកចិត្ត​ឲ្យ​មាន​អ្នក​វិនិយោគ​ច្រើន​នៅ​ក្នងុ​វិស័យ​អចលនទ្រព្យ​សម្រាប់​រស់នៅ ហើយ​បាន​បំប៉ោង​ទីផ្សា​នេះឡើង និង​ធ្វើ​ឲ្យ​វា​កាន់​តែ​លំបាក​សម្រាប់​អ្នក​ស្វែងរក​ទិញ​ផ្ទះ​រស់នៅ​ដំបូង។

Homeless
The government has announced plans to set up a new agency to help alleviate the growing problem of homelessness. Source: AAP

បង្កើតកន្លែងស្នាក់នៅសម្រាប់អ្នកមានវិបត្តិ

សម្រាប់​ដំណោះស្រាយ​រយៈពេលវែង​រដ្ឋាភិបាល​កំពុងតែ​គ្រោង​បង្កើន​នូវ​កិច្ច​ព្រមព្រៀង​ផ្ទះសម្បែង​និង​ភាព​គ្មាន​ទី​ជម្រក​ជាតិ ដោយ​មាន​ការ​ឧបត្ថម្ភ​ជួយ​ដល់​អ្នក​ដែល​គ្មាន​ផ្ទះ​សម្បែងរស់​នៅ​និង​អ្នក​ដែល​មាន​វិបត្តិ​ទីស្នាក់​អាស្រ័យ។

ផ្តល់ផ្ទះរដ្ឋបន្ថែមទៀត

អ្នក​អាច​នឹ​ងមាន​សិទ្ធិ​រស់នៅ​ក្នុង​ផ្ទះ​រដ្ឋ ដែល​ផ្តល់​ជូន​ដោយ​រដ្ឋាភិបាល​​ដើម្បី​ជួយ​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប អ្នកដែល​មិន​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​ឬជួល​ផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​ក្នុង​ទីផ្សារ​ផ្ទះ​សម្បែង​ឯកជនបាន។

អ្នក​នៅ​តែ​ត្រូវបង់​ថ្លៃឈ្នួល​ផ្ទះ ប៉ុន្តែ​វា​ប្រែប្រួល​ទៅ​តាម​ប្រាក់​ចំណូល​របស់លោក​អ្នក ពោលគឺ​វា​មិន​ខ្ពស់​ជាង​២៥%​នៃ​ប្រាក់​ចំណូល ដែល​រួម​បញ្ចូល​ទាំង​ថ្លៃ​ឈ្នួល​បាន​មក​ពី​ការ​ប្រកបការងារ​និង​ប្រាក់​ជំនួយ​ពី​Centrelink។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​គេហទំព័រ​របស់​Social housing income and assets limits

Image

គេហទំព័រពាក់ព័ន្ធនានា

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​អាជ្ញាធរ​ផ្ទះសម្បែង​នៅ​ក្នុង​រដ្ឋ​ឬដែនដី​របស់​លោក​អ្នក សូម​ចូល​ទៅ​កាន់៖

NSW: http://www.housing.nsw.gov.au/living-in-public-housing

Victoria: http://www.housing.vic.gov.au/public-housing

Western Australia: http://www.housing.wa.gov.au/housingoptions/rentaloptions/publichousing/Pages/default.aspx

Queensland: https://www.qld.gov.au/housing/public-community-housing/

Northern Territory: https://nt.gov.au/property/public-housing

Tasmania: http://dhhs.tas.gov.au/service_information/information/public_rental_housing

ACT: http://www.communityservices.act.gov.au/hcs

Backyard
Australia's love affair with the backyard may have to change if calls for smaller houses to help the housing shortage gain momentum. Source: AAP

1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now