មគ្គទេសក៍តាំងទីលំនៅ៖ តើគួរត្រៀមអ្វីខ្លះសម្រាប់ពេលដែលលោកអ្នកលាចាកលោកទៅ?

នៅក្នុងវប្បធម៌ជាច្រើន ការនិយាយពីសេចក្តីស្លាប់អាចជារឿងដែលគេហាមប្រាម។ ប៉ុន្តែវាគឺជាការពិភាក្សាមួយដែលអ្នកមិនគួរគេចវេសនោះទេ។ អ្នកមិនអាចសម្រេចបានថានឹងត្រូវស្លាប់នៅពេលណា ស្លាប់ដោយរបៀបណាក៏ពិតមែន ប៉ុន្តែអ្នកនៅតែអាចចាប់ផ្តើមធ្វើអ្វីម្យ៉ាងដែលលោកអ្នកអាចប្រាកដក្នុងចិត្តថា ក្តីប្រាថ្នារបស់អ្នកត្រូវបានគេគោរពនៅចុងបញ្ចប់នៃជីវិតរបស់អ្នក។

Old People

Source: Pixabay

ការនិយាយ​ពី​សេចក្តី​ស្លាប់​វាគឺ​ជារឿង​ដែល​គួរ​ឲ្យ​ខ្លាច​រអារ​មួយ ប៉ុន្តែ​យល់​ល្អ​យើង​គួរ​តែ​ធ្វើ​នៅ​មុន​ពេល​វា​ហួស​ពេល​ទៅ។

នេះគឺ​ជា​បញ្ជី​នៃ​រឿង​រ៉ាវ​ដែល​អ្នក​គួរតែ​រៀបចំ​ឲ្យ​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​សម្រាប់​លោក​អ្នក​និង​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ពេល​ដែល​ពេលវេលា​មក​ដល់។

បណ្តាំមរតក

  • នៅ​ក្នុង​ប្រទេស​ជាច្រើន នៅ​ពេល​ដែល​នរណា​ម្នាក់​ស្លាប់​ទៅ ទ្រព្យសម្បត្តិ​របស់​ពួកគេ​គឺ​ធ្លាក់​ទៅ​លើ​ដៃ​ក្រុមគ្រួសារ​ដោយ​ស្វ័យ​ប្រវត្តិ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ការ​ធ្វើ​បណ្តាំ​មរតក​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​ធានា​បាន​ថា​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នឹង​ត្រូវ​បាន​បែងចែក​ទៅ​តាម​ក្តី​ប្រាថ្នា​របស់​អ្នក។
  • បណ្តាំ​មរតក​ត្រូវ​តែ​ច្បាស់​លាស់ ដើម្បី​កាត់​បន្ថយ​នូវ​ជម្លោះ​ថាតើ​នរណា​ទទួល​បាន​អ្វី​ខ្លះ។ ហេតុ​នេះហើយ ទើប​មាន​ការ​នែនាំ​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ពីភ្នាក់​ងារ​ច្បាប់​ឯករាជ្យ ជាជាង​ការ​ប្រើប្រាស់​will-kit ដែល​មាន​ដាក់​លក់​នៅ​តាម​newsagents និង​ប៉ុស្តិ៍ប្រៃសណីយ៍។
  • គ្រប់​គ្នា​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើង​ទៅ​អាច​ធ្វើ​បណ្តាំ​មរតក​បាន លើកលែង​តែ​អ្នក​នោះ​មាន​បញ្ហា​ខួរក្បាល​មិន​អាច​យល់​ពី​ការងារ​ដែល​គេ​ធ្វើ​បាន។
  • វាគឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​រក្សា​បណ្តាំ​មរតក​ឲ្យ​មាន​បច្ចុប្បន្ន​ភាព​ជា​និច្ច នៅ​ពេល​ដែល​ស្ថានភាពរបស់​លោក​អ្នក​ផ្លាស់ប្តូរ ដូចជា រៀបការ លែងលះ ឬក៏​មាន​កូន​ចៅ​បន្ថែម​ជាដើម។
  • ប្រសិន​បើ​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​និង​នៅ​បរទេស មានការ​ណែនាំ​ឲ្យ​អ្នក​ធ្វើ​បណ្តាំ​មរតក​ពីរ។
Man signing will
Many people don't think to write their wills young. Source: Getty Images

ការផ្តែផ្តាំមើលថែទុកជាមុន (Advance Care Directives)

ការ​ផ្តែផ្តាំ​មើលថែទាំ​ទុកជាមុន ឬម្យ៉ាង​ទៀត​ហៅ​ថា បណ្តាំ​ពេលនៅ​រស់'living will' គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា ក្តី​ប្រាថ្នា​របស់​លោក​អ្នក​ត្រូវ​បាន​គោរព​និង​ធ្វើ​តាម​នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​បញ្ហា​វេជ្ជសាស្រ្ត​សម្រាប់​ខ្លួន​ឯង​បាន។

“វាគឺ​ជា​បែបបទ​មួយ​ដែល​កំណត់​ថា​អ្នក​ត្រូវ​ការ​មាន​ការ​មើល​ថែ​ទាំ​តាម​ក្បួន​ពេទ្យ​ឬអត់​នៅ​ពេល​ដែល​អ្នក​មិន​អាច​និយាយ​ឬធ្វើ​សេចក្តី​សម្រេច​សម្រាប់​ខ្លួន​ឯងបាន” នេះ​បើតាម​ការ​ពន្យល់​របស់​មេធាវី Nalika Padmasena មកពី the Aged Rights Service ក្នុង​រដ្ឋ New South Wales។

ការបរិច្ចាកសរីរាង្គ

តើ​អ្នក​ធ្លាប់​គិត​ចង់ក្លាយ​ជា​អ្នក​បរិច្ចាក​សរីរាង្គ​ដែរឬទេ? ប្រសិន​បើ​អ្នក​ឆ្លើយ​ថា ចង់នោះ រឿង​ដំបូង​គេបំផុត​ដែល​ត្រូវ​ធ្វើ​នោះគឺ​ត្រូវ​ចុះ​ឈ្មោះ​នៅ​លើ​បញ្ជី​អ្នក​បរិច្ចាក​អូស្រ្តាលី។ អ្នក​អាច​ធ្វើ​វា​បានតាម​ប្រព័ន្ធ​អនឡាញ​នៅ​ទីនេះ

អ្នកក៏ត្រូវ​និយាយទៅកាន់​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ហើយ​ឲ្យ​ពួកគេ​ដឹងថា​អ្នក​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​បរិច្ចាកសរីរាង្គផងដែរ។

និយាយទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក

រាល់​ដំណើរការ​ទាំង​អស់ វាចាំបាច់​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​អំពី​ផែនការ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​អ្នក។ អ្នក​ក៏​អាច​ជម្រាប​ពួកគេ​ពី​អ្វី​ដែល​អ្នក​ចង់​បាន​សម្រាប់​ពិធី​បុណ្យ​សព​និង​ការ​បញ្ចុះ​សាកសព​របស់​លោក​អ្នក​ផងដែរ។

Dying to Know Day
Source: Dying to Know Day

Useful links

Dying to Know Day

The GroundSwell Project

Palliative Care Australia

Wills and Power of Attorney

Advance Care Directives

Register to be an organ donor

Death and bereavement

Australia's getting its first village specifically designed for people with dementia

Who will look after you when you’re old? Living a child free life

 


1 min read

Published

Updated

By Sopharany Hay, Audrey Bourget, Ildiko Dauba




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now