វិធីការពារ​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​ពី​ការ​ខូច​ខាត​ឬ​ចោរ​លួច​

តើលោកអ្នកកំពុងតែស្វែងរកការធានារ៉ាប់រងរបស់របរ ទ្រព្យសម្បត្តិនៅខាងក្នុងផ្ទះ(contents insurance) មែនដែរឬទេ? នេះគឺជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់លោកអ្នក។

Settlement Guide: How to protect your home and possessions against damage or theft

Finding the right insurance for you is a valuable way of protecting your household goods. Source: Getty images

ធ្វើបញ្ជីសន្និធិ

នៅ​មុន​ពេល​ដែល​លោក​អ្នក​សម្រេច​ទិញ​ធានា​រ៉ាប់​រង​ណាមួយ លោក​អ្នក​គួរ​បង្កើត​នូវ​បញ្ជី​រាយ​មុខ​ទំនិញ​របស់របរ​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​ជា​មុន​សិន។ វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ អ្នក​អាច​ធ្វើ​បញ្ជី​សន្និធិ​រួច​ហើយ​វាយ​តម្លៃ​ថ្លៃ​ចំណាយ​ ឬ​ថ្លៃ​ជួលជុល​របស់​របរ​ទាំង​នោះ។

អ្នក​ក៏​គួរ​តែ​ថត​រូប​ភាព​នៃ​របស់​របរ​គ្រប់​យ៉ាង​របស់​លោក​អ្នក​ទុក​ជា​ភស្តុតាង​ ហើយ​កុំ​ភ្លេច​រក្សា​ទុក​វិក័យប័ត្រ​របស់​របរ​ដែល​លោក​អ្នក​ទិញ​។

អ្នក​អាច​ប្រើប្រាស់​រូបមន្ត​គណនា​ថ្លៃ​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​ហៅថា  content calculator  ​នៅ​ពេល​ដែល​លោក​អ្នក​បង្កើត​បញ្ជី​រាយ​មុខ​ទំនិញ​របស់​លោក​អ្នក។

Taking notes
Make a list of everything of value that you own and want the insurer to cover. Source: AAP

សាកសួរក្រុមហ៊ុននានាដើម្បីទទួលបាននូវគោលការណ៍ធានារ៉ាប់រងដែលសមស្របសម្រាប់លោកអ្នក

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ទិញ​ធានារ៉ាប់​រង​លើ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ហៅថា contents insurance។

​មាន​គេហទំព័រ​ដែល​ឯករាជ្យ​ហើយ​ប្រៀបធៀប​ឲ្យយើង​មើល​ពី​តម្លៃ​ផងដែរ។ ប៉ុន្តែ​រឿង​ដែល​ប្រសើរ​បំផុតនោះគឺថា ទោះ​ជាតាម​វិធីណាក៏ដោយ អ្នក​ត្រូវ​សាក​សួរ​តម្លៃ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ខុសៗគ្នា( different insurers)​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៣​ក្រុមហ៊ុន។

ប្រសិន​បើ​អ្នក​មាន​វត្ថុ​មានតម្លៃ​ដែល​មិន​រាប់​បញ្ចូល​នៅ​ក្នុង​គោល​ការណ៍​ធានារ៉ាប់​រង​របស់​លោក​អ្នក​នោះ អ្នក​តែងតែ​អាច​ទិញ​បន្ថែម​ប្រសិន​បើ​គិត​ចាំ​បាច់។

ផ្តល់នូវព័ត៌មានត្រឹមត្រូវ

ជានិច្ច​ជាកាល​អ្នក​គួរ​តែ​ផ្តល់​នូវ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ដល់​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​របស់​លោក​អ្នក។ ត្រូវ​តែ​ប្រាកដ​ថា​អ្នក​មិន​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​ទាប​ជាង​តម្លៃ​ពិត​ជាក់​ស្តែងនោះឡើយ។

ជាថ្មី​ម្តងទៀត សូម​រក្សា​ទុក​នូវ​វិក័យប័ត្រ កំណត់ត្រា​និង​រូបថត ហើយ​កុំភ្លេច​ធ្វើ​បច្ចុប្បន្នភាព​សន្និធិ​ ​និង​គោល​ការណ៍​ធានារ៉ាប់រង​របស់​លោក​អ្នក​ជារៀង​រាល់​ឆ្នាំ​ ប្រសិន​បើ​ចាំបាច់។

Jewellery
Shop around for a policy that best suits your needs and protects all that is important to you. Source: AAP

អានលក្ខខណ្ឌលំអិតឲ្យបានច្បាស់

គោលការណ៍​ធានារ៉ាប់រង​និមួយ​ៗ​មាន​លក្ខណៈខុសៗ​ពីគ្នា ដូច្នេះ​អ្នក​ត្រូវ​តែ​អាន​លក្ខខណ្ឌ​លំអិត​តូចៗ​ឲ្យ​បាន​ច្បាស់។

គោលការណ៍​ខ្លះ​សង​លើ​ការ​ខូច​ខាត​ដោយ​ចៃដន្យ តែ​ខ្លះ​ទៀត​មិន​សង​នោះទេ។ ខ្លះ​សង​លើ​គ្រឿង​អល្លង្ការ​មួយ​មុខ​ៗ​ត្រឹមតែ​៥០០ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​អ្នក​អាច​នឹង​មាន​ចិញ្ចៀន​ដែល​មាន​តម្លៃ​ថ្លៃ​លើស​ពី​នេះ ហើយ​ត្រូវ​ការ​ការ​ធានារ៉ាប់​រង​បន្ថែម។ ឬក៏​ជាឧទាហរណ៍​មួយ​ទៀត ក្រុមហ៊ុន​ធានារ៉ាប់​រង​ខ្លះ​សង​ថ្លៃ​ខូចខាត​ដោយ​សារ​ទឹកជំនន់ តែ​ខ្លះ​ទៀត​មិន​សង​នោះទេ។

ធ្វើការ​សាកសួរ​តម្លៃ​ជារៀង​រាល់​ឆ្នាំ​ ព្រោះថា​ក្រុមហ៊ុន​ធានារ៉ាប់​រង​ខ្លះ​ជាទូទៅ​រក្សា​តម្លៃ​ពិសេស​សម្រាប់​តែ​អតិថិជន​ថ្មី​តែប៉ុណ្ណោះ។

គេហទំព័រសំខាន់ៗ៖

Understand Insurance, an initiative of the Insurance Council of Australia

www.understandinsurance.com.au 

- Contents calculator and household inventory checklist

www.understandinsurance.com.au/calculators 

Find an insurer (compares insurers) 

www.findaninsurer.com.au

- Information about home and contents insurance from Australian consumer advocay group Choice 

www.choice.com.au/money/insurance/home-and-contents

Flooded house
Always read the fine print, some insurers may charge additional costs for events like flooding. Source: AAP

1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now