មគ្គទេសក៍​តាំង​ទី​លំនៅ៖ តើ​អាច​សម្គាល់​រោគ​សញ្ញា​គាំង​បេះដូង​បាន​ដោយ​របៀប​ណា?

តើលោកអ្នកដឹងពីសញ្ញាព្រមានគ្រោះថ្នាក់ដែរឬទេ?

Chest pain

Chest pain Source: Pixabay

ជីវិត​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​កាត់​បន្ថយ​ឱកាស​ក្នុងការ​រងគ្រោះ​ដោយ​សារ​ជំងឺ​គាំង​បេះដូង ប៉ុន្តែ​ប្រសិន​បើ​វា​កើតឡើង​នោះ​អ្នក​ត្រូវ​តែ​ចង​ចាំ​នូវ​រោគ​សញ្ញា​និង​ចាត់​វិធានការណ៍​ឲ្យ​បាន​ឆាប់។

តើមានអ្វីកើតឡើងនៅពេលដែលនរណាម្នាក់មានជំងឺគាំងបេះដូង?

Heart
Source: Pixabay

“នៅ​ពេល​ដែល​សរសៃ​ឈាម​ដ៏សំខាន់​មួយ​​ក្នុង​ចំណោម​សរសៃ​ឈាម​សំខាន់ៗ​ជាច្រើនដែល​ផ្គត់​ផ្គង់​ដល់​សាច់ដុំ​បេះ​ដូងនោះ ​កំពុងតែ​រួមតូច​ឬក៏ស្ទះ ហើយ​សាច់ដុំ​បេះ​ដូង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​​និងការ​ផ្គត់​ផ្គង់​ដទៃ​ទៀត​គ្រប់គ្រាន់​នោះ វា​មិន​អាច​មាន​ជីវិត​បាន​ឡើយ​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ។” ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​បេះដូង​លោក Garry Jennings នៃ​​មូលនិធិបេះ​ដូង​ Heart Foundation​បាន​ប្រាប់​វិទ្យុ SBS យ៉ាង​ដូច្នេះ។

មានការ​ផ្តល់​យោបល់​ឲ្យ​លោក​អ្នក​ត្រួត​ពិនិត្យ​សុខភាព​បេះដូង​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​ដើម្បី​ប៉ាន់​ស្មាន​គ្រោះថ្នាក់​របស់​លោក​អ្នក ជាពិសេស​ប្រសិន​បើ​លោក​អ្នក​មាន​ប្រវត្តិ​ក្រុមគ្រួសារ​កើត​ជំងឺ​គាំង​បេះដូង។

អ្វីខ្លះគឺជាកត្តាគ្រោះថ្នាក់?

សម្ពាធឈាមខ្ពស់

នៅ​ពេល​ដែល​សម្ពាធ​ឈាម​( blood pressure ) ​របស់​លោក​អ្នក​ខ្ពស់ ហើយ​សរសៃឈាម​អាច​នឹង​ធ្វើការ​ខ្លាំង​លើស​កម្រិត។ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន ដូច្នេះ​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​កម្រិត​ឈាម​របស់​លោក​អ្នក។

Blood pressure - AAP
Source: Anthony Devlin/PA Wire

កម្រិតជាតិខ្លាញ់ខ្ពស់ (High cholesterol)

ព្យាយាម​គេច​ចេញ​ពីការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​នៅ​ក្នុង​ឈាម​របស់​លោក​អ្នក​អាច​នាំ​ឲ្យ​កើត​ជំងឺ​គាំង​បេះ​ដូង​ឬដាច់សរសៃឈាម​ក្នុង​ខួរក្បាល។

ទទួលទានអាហារដែលមិនល្អចំពោះសុខភាពនិងជំងឺទឹកនោមផ្អែម

Vegetables and fruits
Vegetables and fruits Source: GettyImages/fcafotodigital

ទទួល​ទាន​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព​អាចនាំ​ឲ្យ​លើស​ទម្ងន់ ដែល​បង្កើន​នូវ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ដទៃ​ទៀត។ តាម​រយៈការ​រក្សា​សុខភាព​និង​ទទួល​ទាន​អាហារ​ឲ្យ​មាន​សមតុល្យ (healthy and balanced diet) លោក​អ្នក​អាច​សម្រក​ទម្ងន់ បន្ថយ​សម្ពាធ​ឈាម​និង​កម្រិត​ជាតិ​ខ្លាញ់បាន។

អង្គភាព​ជំងឺ​ទឹកនោម​ផ្អែម​អូស្រ្តាលី​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ស្តី​ពី​វិធី​ក្នុង​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​របស់​លោក​អ្នក​ដើម្បី​ជួយ​ការពារ​ជំងឺ​គាំង​បេះ​ដូង​ផងដែរ។

កង្វះខាតនូវសកម្មភាពកាយវប្បកម្ម

ការ​ដែល​មិន​សូវ​សកម្ម​ហើយ​អង្គុយ​យូរ​ពេក វាមិន​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​លោក​អ្នកនោះទេ។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្តល់​យោបល់​ឲ្យ​ធ្វើ​លំហាត់​ប្រាណ​ប្រមាណ​ជា​៣០នាទី​រាល់​ថ្ងៃ។ ការ​ដើរ​គឺ​ជា​វិធី​ដ៏ល្អ​មួយ​ក្នុង​ការ​ចាប់​ផ្តើម​របស់​លោក​អ្នក!

A man jogs in Brisbane
Health is a must if you are into a road trip by motorhome Source: AAP

ការជក់បារី

អ្នក​នឹង​ប្រឈម​គ្រោះថ្នាក់​គាំង​បេះដូង​កាន់​តែ​ខ្លាំង​ប្រសិន​បើ​លោក​អ្នក​ជក់​បារី។ ការ​ដែល​មិន​ជក់​បារី​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុងការ​ការពារ​បេះដូង​របស់​លោក​អ្នក។ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ឈប់​ជក់​បារី​ហើយនោះ គ្រោះថ្នាក់​បន្ថែម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ។

A smoker enjoys a cigarette
Source: AAP

ភាពដាច់សង្វែងពីសង្គមនិងការបាក់ទឹកចិត្ត

អ្នក​ដែល​គ្មាន​បណ្តាញ​គាំទ្រ​ក្នុង​សង្គម គ្មានក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​លើ​បញ្ហា​បេះដូង។ ជំងឺ​បាក់ទឹកចិត្ត​អាច​ជា​កត្តា​រួមផ្សំ​មួយ​ផ្សេង​ទៀត។

កត្តាគ្រោះថ្នាក់មួយចំនួនដែលលោកអ្នកមិនអាចផ្លាស់ប្តូរបាន

អង្គភាព​បេះដូងHeart Foundation បាន​បញ្ជាក់​ពី​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន ដូចជា វ័យ ប្រវត្តិគ្រួសារ​ឬក៏​ឈាម​ជ័រ​ជនជាតិ​ភាគតិច​ជាដើម។ ឧទាហរណ៍ អ្នក​ដែល​មក​ពី​ឧបទ្វីប​ឥណ្ឌា ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជំងឺ​គាំងបេះដូង​ច្រើន​ជាង​អ្នក​ដទៃ។

អ្វីខ្លះជាអាការរោគនៃជំងឺនេះ?

ធ្លាប់មានបញ្ហាឈឺទ្រូងឬក៏អួលណែនក្នុងទ្រូង

ខណៈដែល​សញ្ញា​ព្រមាន​មានសភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​​ទៅ​មនុស្ស​ម្នាក់​ទៀតនោះ រោគសញ្ញាដំបូង​ដែល​លោក​អ្នក​ត្រូវ​ចាប់​អារម្មណ៍នោះគឺ​ការ​ឈឺទ្រូង។

“​ប្រសិន​បើវា​ជា​​ការ​គាំង​បេះដូង​ធ្ងន់ធ្ងរ វា​នឹង​ត្រូវ​ឈឺ​ខ្លាំង​ហើយ​គ្រាន​ស្រាកស្រាន​សោះឡើយ។ ជាទូទៅ​វា​ឈឺ​នៅ​ទ្រូងខាង​ឆ្វេង ប៉ុន្តែ​វា​ក៏​អាច​ខិត​មក​កណ្តាល​ខ្លះ​ដែរ។ ការ​ឈឺនេះ​នឹង​រាល​តាម​ឆ្អឺង​ថ្គាម ហើយ​ចុះ​មក​ដៃ​ខាង​ឆ្វេង។” យោង​តាម​វេជ្ជបណ្ឌិត​ផ្នែក​បេះដូង Rob Perel នៃ Heart of Australia។

មានអារម្មណ៍ថាមិនស្រួលនៅដៃ ក ឬក៏ខ្នង

អាការមិនស្រួល​នេះ​អាច​នឹង​សាយភាយ​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ផ្នែក​ខាង​លើ​របស់​លោក​អ្នក។ ដៃរបស់​អ្នក​អាច​មាន​អារម្មណ៍ថាធ្ងន់​ឬក៏​គ្មាន​កម្លាំង។

មានអារម្មណ៍ថាដកដង្ហើមបានខ្លីៗ

អ្នក​អាចនឹង​ឆ្លង​កាត់​នូវ​បទពិសោធន៍​ដក​ដង្ហើម​បាន​ខ្លីៗ។ រោគសញ្ញា​ដទៃ​ទៀតរួម​មាន​ដូចជា​​ ឈ្លក់​ឬស្លាក់​នៅ​ក្នុង​បំពង់​ខ្យល់​របស់​អ្នក ចង់​ក្អូត ត្រជាក់ បែក​ញើស និង​មាន​អារម្មណ៍ថា​វិល​មុខ។

តើគួរធ្វើបែបណា?

An ambulance parks at St Vincent's Hospital
Source: AAP

រឿង​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​គាំង​បេះដូង​នោះគឺ​ត្រូវ​ទូរសព្ទ​ទៅ​លេខ ០០០​ដើម្បី​ហៅ​ឡាន​ពេទ្យ​ជាបន្ទាន់។ “បុគ្គលិក​ឡាន​ពេទ្យ​នឹង​ឲ្យ​ថ្នាំ​Aspinrin ទៅ​អ្នក​លេប​នៅ​ពេល​ដែល​ពួកគេ​មក​ដល់។ អ្នក​គួរ​តែ​អង្គុយ​ចុះ​ហើយ​សម្រាក ចៀសវាង​បន្ថែម​សម្ពាធ​ទៅ​លើ​បេះដូង​របស់​អ្នក​រហូត​ដល់​នរណា​ម្នាក់​មក​ជួយ​អ្នក​និង​ធ្វើ​ការ​ពិនិត្យ​អាការរោគ​និង​ព្យាបាល​បន្ថែម​ទៀត។” នេះបើ​យោងតាម លោក​វេជ្ជបណ្ឌិត​ផ្នែក​បេះដូង Rob Perel នៃ​អង្គភាព Heart of Australia។

ស្វែង​រក​ព័ត៌មាន​បន្ថែម​ស្តី​ពី​ជំងឺ​គាំងបេះ​ដូង​ជា​ភាសា​របស់​លោក​អ្នក​៕

សេចក្តីពិស្តារ៖


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now