មគ្គទេសក៍សម្រាប់ការតាំងទីលំនៅ- តើការបើកអាជីវកម្មក្នុងប្រទេសអូស្ត្រាលីត្រូវធ្វើយ៉ាងដូចម្តេចខ្លះ?

ការបើកអាជីវកម្មផ្ទាល់ខ្លួន ជាជាងធ្វើការឱ្យនិយោជកម្នាក់ គឺកាន់តែមានប្រជាប្រិយភាពក្នុងប្រទេសអូស្រ្តាលី ។ ចំនួនម្ចាស់កាន់កាប់អាជីវកម្មបានកើនឡើង ២.៤ភាគរយកាលពីឆ្នាំទៅ នេះបើយោងតាមស្ថិតិរបស់ការិយាល័យស្ថិតិអូស្ត្រាលី។

Portrait of man working in restaurant kitchen

Portrait of man working in restaurant kitchen Source: AAP

ការ​មាន​នូវ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ ប៉ុន្តែ​ក៏​ទាម​ទារ​ឱ្យ​អ្នក​ធ្វើ​ការ​ងារ​ច្រើន​ផង​ដែរ។ ដើម្បី​បង្កើន​ឱកាស​នៃ​ភាព​ជោគ​ជ័យ ជា​ការ​ចំាបាច់​ក្នុង​ការ​មាន​នូវ​មូល​ដ្ឋាន​ដ៏​រឹង​មំា​មួយ។ ទាំង​ក្រោម​នេះ​គឺ​ជា​ដំបូន្មាន​មួយ​ចំនួន​ណែ​នំា​ពី​ការ​បើក​មុខ​ជំនួញ។

ជ្រើសរើសគំនិតបង្កើតមុខជំនួញឱ្យបានត្រឹមត្រូវ

នៅ​ពេល​និយាយ​អំពី​គំនិត​បង្កើត​មុខ​ជំនួញ​មួយ ត្រូវ​ពិនិត្យ​មើល​លើ​ចំនុច​ផ្អែម​របស់​មុខ​ជំនួញ​នោះ ពោល​គឺ​ជា​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន គឺ​ជា​គំនិត​ដែល​អ្នក​អាច​រក​ប្រាក់​ចំណូល​បាន ដែល​អ្នក​មាន​ជំនាញ​ខាងនោះ ហើយ​ជា​អ្វី​ដែល​អ្នក​ស្រឡាញ់។

ការ​រក​ប្រាក់​ចំណូល​បាន គឺ​ជា​កត្តា​ចំាបាច់ ប៉ុន្តែ​អ្នក​ជំនាញ​យុទ្ធ​សាស្រ្ត​អាជីវកម្ម លោក Juergen Schmechtel និយាយ​ថា អាជីវ​កម្ម​មាន​ដំណើរ​ការ​ល្អ គឺ​បាន​មក​ដោយ​ក្តី​រំភើប​ត្រេក​ត្រអាល​ ប្រកប​អាជីវកម្ម៖

“កុំចាប់ផ្តើមបើកអាជីវកម្មដោយសារតែវាមើលទៅថាអាចរកប្រាក់បានច្រើនណាស់ ពិព្រោះនៅក្នុងរយៈពេលវែង អ្នកត្រូវតែមានអារម្មណ៍ត្រេកត្រអាលប្រកបអាជីវកម្មជារៀងរាល់ថ្ងៃ ហើយបើសិនជាការធ្វើនេះគឺគ្រាន់តែដើម្បីប្រាក់ នោះអារម្មណ៍ត្រេកត្រអាលប្រកបអាជីវកម្មគឺនឹងត្រូវបាត់បង់នៅចំណុចណាមួយមិនខាន។”

បង្កើតផែនការអាជីវកម្ម

អ្នក​នឹង​ត្រូវ​សម្រេច​ចិត្ត​លើ​រចនា​សម្ព័ន្ធ​របស់​អាជីវកម្ម​អ្នក និង​បង្កើត​ផែន​ការ​អាជីវកម្ម។ ជា​គំនិត​ល្អ​ក្នុង​ការ​សិក្សា​ពី​ទីផ្សារ ព្រម​ទាំង​ពិនិត្យ​មើល​អាជីវកម្ម​ដែល​ស្រដៀង​គ្នា ថា​អ្វី​ខ្លះ​ដែល​គេ​ធ្វើ​បាន​ត្រឹម​ត្រូវ ហើយ​អ្វី​ខ្លះ​ដែល​គេ​ធ្វើ​ខុស។ ប៉ាន់​ស្មាន​ការ​ចំណាយ​របស់​អ្នក និង​កំណត់​គោល​ដៅ។

 

រដ្ឋាភិបាល​អូស្ត្រាលី​បាន​បង្កើត​ឱ្យ​មាន​នូវ​អន្ថបទ​ណែនំា​និង​គំរូ​ផែន​ការ​អាជីវកម្ម ដែល​ជា​ចំនុច​ចាប់​ផ្តើម​ដ៏​ល្អ​សំរាប់​អ្នក។

Man taking notes
Source: CC0 Public Domain

ចុះឈ្មោះអាជីវកម្មអ្នក

នៅ​ពេល​អ្នក​សម្រច​លើ​ឈ្មោះ​អាជីវកម្ម​ហើយ អ្នក​ត្រូវ​ដាក់​បញ្ជួន​ឈ្មោះ​នោះ​ទៅ​គណៈកម្មការ​វិនិយោគ​និង​ភាគ​ហ៊ុន​អូស្ត្រាលី (ASIC)។ អ្នក​ធ្វើ​បាន​ដោយ​ចុច​នៅ​ត្រង់នេះ ។ ប្រសិន​បើ​ការ​មាន​នូវ​គេហ​ទំព័រ​គឺ​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​អាជីវកម្ម​អ្នក អ្នក​គួរ​ពិនិត្យ​ថា URL​ដែល​អ្នក​ចង់​បាន​គឺ​មាន​ដែរ​ឬ​ទេ ហើយ​អ្នក​អាច​ទិញ​វា​បាន​នៅ​ពេល ASIC អនុញ្ញាតិ​ឱ្យ​អ្នក​ប្រើ​ឈ្មោះ​អាជីវកម្ម​របស់​អ្នក។

 

អ្នក​ក៏​នឹង​ត្រូវ​ចុះ​ឈ្មោះ​យក លេខ​អាជីវកម្ម​អូស្ត្រាលី (ABN) អាជីវកម្ម​មួយ​ចំនួន​ក៏​តំរូវ​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ដែរ។

មាននូវគណនេយ្យករម្នាក់

ជួល​គណនេយ្យ​ករ​ម្នាក់​ឱ្យ​បាន​លឿន​គឺ​ជា​ការ​ល្អ​ខ្លាំង ​ណាស់​ក្នុង​ដំណើរ​ការ​អាជីវកម្ម ។ ពួក​គេ​អាច​ជួយ​អ្នក ទាក់​ទង​នឹង​ការ​យក​អាជ្ញា​ប័ណ្ណ ចុះ​ឈ្មោះ​អាជីវកម្ម សេចក្តី​តំរូវ​ការ​ផ្សេងៗ​ខាង​ផ្នែក​ច្បាប់ ពន្ធ និង​ហិរញ្ញវត្ថុ។

Image

ស្រគួរប្រាក់ដើមទុន

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ទទួល​បាន​ហិរញ្ញ​វត្ថុ​នៅ​ពេល​អ្នក​ចាប់​ផ្តើម​អាជីវកម្ម ។ ប្រសិន​បើ​អ្នក​មិន​មាន​ថវិកា​ទាំង​មូល​ដែល​ចំា​បាច់​ទេ អ្នក​វិនិយោគ​មួយ​ចំនួន​អាច​ផ្តល់​ប្រាក់​ដើម​ទុន​ដល់​អ្នក។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ថវិកា​ជំនួយ​និង​ជំនួយ​ខាង​អាជីវកម្ម

អ្នក​ក៏​អាច​ប្រើ​វិធី​រក​ដើម​ទុន​តាម​រយៈ​ប្រព័ន្ធ​ប្រមូល​ថវិកា​ដូចជា Kickstarterឬក៏Pozible។

ចាប់​ផ្តើម​ពី​តូច ទៅ​តាម​លទ្ធភាព​របស់​អ្នក ហើយ​កសាង​ចាប់​ពី​ទុន​នេះ​ទៅ។ ជា​ឧទាហរណ៍ ប្រសិន​បើ​អ្នក​ចង់​បើក​ភោជ​នីយ​ដ្ឋាន​មួយ ប៉ុន្តែ​អ្នក​មិន​មាន​ទុន​នោះទេ អ្នក​អាច​ចាប់​ផ្តើម​ដោយ​លក់​ទំនិញ​ក្នុង​ផ្សារ ឬ​ក៏​លក់​ម្ហូប​តាម​ឡាន​ត្រាក់ ។ នៅ​ពេល​នោះ​អ្នក​អាច​សន្សំ​ប្រាក់​កាស ដើម្បី​បើក​ភោជនីយ​ដ្ឋាន​តាម​សុបិន្ត​របស់​អ្នក​បាន​ហើយ។

បង្កើតផែនការទីផ្សារ

ក្រៅ​ពី​រៀប​ចំ​ផែន​ការ​អាជីវកម្ម អ្នក​ត្រូវ​បង្កើត​ផែន​ការ​ទីផ្សារ។ តើ​អ្នក​ណា​ខ្លះ​ជា​អតិថិ​ជន​របស់​អ្នក? អ្នក​ណា​ខ្លះ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​របស់​អ្នក? តើ​អ្នក​នឹង​មាន​វិធី​បែប​ម៉េច​ដើម្បី​ឱ្យ​គេ​គ្រប់​គ្នា​និយាយ​ពី​អាជីវកម្ម​របស់​អ្នក? អ្នក​ត្រូវ​តែ​មាន​យុទ្ធ​សាស្រ្ត​អាជីវកម្ម។ អ្នក​អាច​ប្រើ​ប្រាស់គំរូ​ផែន​ការ​ទីផ្សារ​ដែល​មាន​នៅ​ទីនេះ។

ចូលរៀនវគ្គខ្លី

រៀន​វគ្គ​ពាណិជ្ជ​កម្ម ទីផ្សារ គណនេយ្យ ច្បាប់ និង វគ្គ​ផ្សេង​ទៀត។ មាន​មុខ​វិជ្ជា​ច្រើន​ណាស់​ដែល​ត្រូវ​រៀន នៅ​ពេល​ចាប់​ផ្តើម​អាជីវកម្ម​មួយ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​ដឹង​រៀន​អី្វ ប៉ុន្តែ​អ្នក​ចង់​រៀន មាន​វគ្គ​ខ្លី​រាប់​ពាន់​វគ្គ​ដែល​អ្នក​អាច​រៀន​បាន ដែល​វគ្គ​នោះ​អាច​ជួយ​អ្នក​យល់​ដឹង​ពី​ប្រធាន​បទ​ទាំង​អស់​នេះ។

 

រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​វគ្គ​បង្រៀន​សិក្ខា​សាលា​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែត វគ្គ​បណ្តុះ​បណ្តាល​និង​ព្រឹត្តិ​ការណ៍ រួម​មាន​សិក្ខា​សាលា​និង​ពិភាក្សា​ពី​ការ​បើក​អាជីវកម្ម។

 

ទោះ​ជា​យ៉ាង​ណា​ក្តី នេះ​គឺ​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​រាប់​រយ​នៃ​វគ្គ​សិក្សា​អាជីវកម្ម​ធន​តូច​ដែល​មាន​បង្រៀន​នៅ​តាម​វិទ្យា​ស្ថាន​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី ដោយ​មាន​ទាំង​វគ្គ​សិក្សា​តាម​អន​ឡាញ​ដោយ​ឥត​គិត​ថ្លៃ ដល់​វគ្គ​សិក្សា​ក្នុង​វិទ្យា​ស្ថាន​សហគម វិទ្យា​ស្ថាន​បច្ចេក​វិទ្យា និង​សាកល​វិទ្យាល័យ។

Small business owner using a credit card reader
Source: Getty Images

ស្វែករកអ្នកណែនំាប្រឹក្សាម្នាក់

ព្យាយាម​ស្វែង​រក​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត​ដែល​អ្នក​ជឿ​ជាក់ ជា​អ្នក​ដែល​បាន​ជួយ​អ្នក​រួច​ហើយ ផ្តល់​យោ​បល់ និង​ជួយ​ឆ្លើយ​សំនួរ​ដែល​អ្នក​មាន។ រដ្ឋា​ភិបាល​អូស្ត្រាលី ផ្តល់​នូវ​បញ្ជី​សំរាប់​ក្រុម​ប្រឹក្សា​និង​សេវា​ណែ​នំា ដែល​មាន​នៅ​ជុំវិញ​ប្រទេស ។ ភាគ​ច្រើន​នៃ​សេវា​នេះ​គឺ​ឥត​គិត​ថ្លៃ ឬ​គិត​ថ្លៃ​សេវា​ប្រឹក្សា​ក្នុង​តម្លៃ​ថោក។

ត្រូវមានភាពអំណត់ និងត្រៀមខ្លួនក្នុងការធ្វើការ

ការ​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ គឺ​ជា​ការ​ប្រថុយ​ប្រថាន និង​ត្រូវធ្វើ​ការ​ជា​ច្រើន​ម៉ោង យ៉ាង​ហោច​ណាស់​រហូត​ដល់​អ្នក​បាន​រៀប​ចំ​កិច្ច​ការ​បាន​ស្រួល​បួល។ គ្មាន​ការ​ធានា​នោះ​ទេ​លើ​ភាព​ជោគ​ជ័យ​ក្នុង​អាជីវកម្ម ប៉ុន្តែ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​លទ្ធផល​ទាំង​អស់​នោះ។

ទំព័រភ្ជាប់ដែលមានប្រយោជន៍

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​នូវ​ព័ត៌​មាន​សំខាន់ៗ​ខាង​ក្រោម៖

Starting an Indigenous Business

Starting a business as a young person

Small Business Secrets 

Information for businesses from the Australian government

Business Plan Template

Starting your business checklist 

How to start up a startup 

How to start a cafe 

 


1 min read

Published

Updated

By Audrey Bourget, Marida Chheang




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now