មគ្គទេសក៍ក្នុងការតាំងទីលំនៅ៖របៀបក្នុងការសរសេរប្រវត្តិរូបការងារ

នេះគឺគន្លឹះក្នុងការដាក់ពាក្យសុំការងារធ្វើពីមគ្គទេសក៍តាំងទីលំនៅរបស់SBS ដើម្បីជាជំនួយដល់លោកអ្នកឲ្យទទួលបានការងារធ្វើ!

Settlement Guide: How to write a resume

Source: Pixabay

ជនប្រវេសន៍​ថ្មោងថ្មី​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​យល់​ពី​តម្រូវ​ការ​នៃ​កន្លែង​ធ្វើការ​ងារ​នៅ​អូស្រ្តាលី។ មនុស្ស​ជាច្រើន​មក​ដល់​ប្រទេស​អូស្រ្តាលី​ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​ការ​ងារ​រួច​ទៅហើយ ប៉ុន្តែ​វា​អាច​ថា​មិន​ស៊ីគ្នា​ទៅ​នឹង​កម្រិត​ស្តង់​ដារ​ក្នុង​ប្រទេស​នេះ​នោះទេ។ ពី​មគ្គទេសក៍​ក្នុង​ការ​តាំង​ទី​លំនៅ​របស់​SBS នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ចាប់​ផ្តើម​របស់​លោក​អ្នក។

ការ​ដែល​មាន​នូវ​សេចក្តី​សង្ខេប​ត្រឹមត្រូវ​ពី​ជំនាញ សមត្ថភាព​និង​ស្នាដៃ​របស់​អ្នក​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ស្វែងរក​ការងារ​ធ្វើ។

ហើយនេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ចាប់​ផ្តើមបាន៖

ប្រវត្តិរូបត្រូវតែខ្លីហើយត្រូវចំៗតាមចំណុច

ជួនកាល​ការ​សរសេរ​តិច​តែ​មានន័យ​ច្រើន។ នៅ​ពេល​ដែល​អ្នក​សរសេរ​នូវ​ប្រវត្តិរូបការងារ​របស់​អ្នក​ដាក់​នូវ​ព័ត៌មាន​សំខាន់ៗ​មុន ហើយ​តែងតែ​កែតម្រូវ​វា​តៅ​តាម​ការ​ងារ​ជាក់​លាក់​ដែល​អ្នក​កំពុងតែ​ស្នើសុំ។ បើ​ទោះ​ជា​ក្រោយ​ពេល​ដែល​អ្នក​បាន​ការ​ងារ​ធ្វើហើយ គេនៅ​តែ​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នក​ធ្វើបច្ចុប្បន្នភាព​ប្រវត្តិរូប​របស់​នៅ​ជានិច្ច។

Job Application
Source: Pixabay

រាយនាមនូវសមិទ្ធិផលរបស់លោកអ្នក

វាគឺ​ជា​បញ្ហាសំខាន់​​ក្នុង​ការ​រំលេច​និង​ពន្យល់​ពី​ស្នាដៃ​នៅ​ក្នុង​តួនាទី​ពី​មុន​របស់​អ្នក។ វាជួយ​អ្នក​ឆ្លុះបញ្ចាំង​ពី​គុណសម្បត្តិ​ផ្ទាល់​ខ្លួន​ជាជាង​ការ​ដែល​គ្រាន់តែ​បរិយាយ​ពី​ស្តង់ដានៃ​ការ​ងារ​របស់​អ្នក​ពីមុន។

ប្រើប្រាស់ភាសាវិជ្ជមាន

កុំប្រើ​ភាសា​អវិជ្ជមាន​នៅ​ក្នុង​ប្រវត្តិរូបរបស់​អ្នក ឬក៏​យោង​ទៅ​អ្នក​គ្រប់​គ្រង​ពី​មុន​របស់​អ្នក​ក្នុង​ផ្លូវ​អវិជ្ជមាន។​ឧទាហរណ៍ថា៖ “អ្នក​គ្រប់គ្រង​របស់​ខ្ញុំ​គឺ​ជា​មនុស្ស​អយុត្តិធម៌បំផុត ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​លាលែង​ចេញ​ពី​ការងារ”។

Job Application
Source: Pixabay

រៀនបង្កើតប្រវត្តិរូបការងាររបស់អ្នកសម្រាប់តួនាទីជាក់លាក់និមួយៗ

វិធី​សាស្រ្ត​ដែល​ថា ធ្វើ​តែ​ម្យ៉ាង​ត្រូវ​គ្រប់​ស្ថានភាព​នោះ​ វា​មិន​មាន​លទ្ធផល​ឡើយ​នៅ​ពេល​ដែល​និយាយ​ពី​ការ​សរសេរ​ប្រវត្តិរូបការងារ។ អ្នកតែងតែ​អាច​ប្រើប្រាស់​ពាក្យ​ឬឃ្លា​ឃ្លោង​ស្រង់​ចេញ​ពី​ដំណឹង​ជ្រើសរើស​បុគ្គលិក​ដែល​អ្នក​ដាក់​ពាក្យ​សុំនោះ ដើម្បី​ជួយ​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​ពី​និយោជក់។

រៀបចំនូវសំបុត្រឆ្លើយតប (cover letter)ដែលសមស្របទៅនឹងពាក្យសុំ

Job Application
Source: Pixabay

សំបុត្រ​ឆ្លើយ​តប​ដែល​ល្អ​គឺ​ជា​ឱកាស​មួយ​ក្នុង​ការ​បង្អួត​ពី​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក។ នៅ​ពេល​ដែល​អាច ត្រូវ​ព្យាយាម​ស្វែង​រក​ឈ្មោះ​និង​តួនាទី​នៃ​បុគ្គល​ដែល​អ្នក​គួរ​តែ​បញ្ជាក់​នៅ​ក្នុងលិខិត។ នៅ​ពេល​ដែល​អ្នក​សរសេរ​លិខិត​ឆ្លើយតបពី​ខាង​ក្រៅរួចហើយ អ្នក​ត្រូវតែ​ពិនិត្យ​មើល​លើ​អក្ខរាវិរុទ្ធ​និង​កំហុស​វេយ្យាករណ៍ និង​កំហុស​នៅ​ពេល​វាយ​អក្សរ​ជាដើម។ វាជា​ការ​ល្អ​ដែល​មាន​នរណា​ម្នាក់​ជួយ​មើល​លោក​អ្នក ដូច្នេះ​គួរ​តែ​សុំ​ឲ្យ​មិត្ត​ភក្តិ​ជួយ​ពិនិត្យ​មើល​សារឡើង​វិញ​សិន​មុន​នឹង​ផ្ញើ​វា​ចេញ​ទៅ។

ធនធាន​ដែល​អាច​ជួយ​លោក​អ្នក​បាន​ដោយ​ឥតគិត​ថ្លៃ

ធនធានរដ្ឋ៖

គេហទំព័រ'Jobactive' website របស់ រដ្ឋាភិបាល​អូស្រ្តាលី ផ្តល់​នូវ​ព័ត៌មាន​និង​វីដេអូ​ស្តី​ពី​វិធី​ស្វែងរក​ជំនួយ​ក្នុង​ការ​សរសេរ​នូវ​ប្រវត្តិ​រូប​សង្ខេប​និង​ស្វែងរក​ការងារ​ធ្វើ។

JobActive
Source: JobActive

សហគមន៍៖

អ្នក​អាច​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​ធនធាន​សហគមន៍​ជនប្រវេសន៍​(Community Migrant Resource Centre)នៅ​ក្នុង​រដ្ឋ​ឬដែន​ដី​របស់​លោក​អ្នក​ដែល​ពួកគេ​មាន​កម្មវិធី Employment Ready Workshops  ជួយ​ដល់​អ្នក​ទើប​មក​ដល់​ថ្មី​ឲ្យ​យល់​ដឹង​ពី​កន្លែង​ធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។សិក្ខាសាលា​ដោយ​ឥតគិត​ថ្លៃទាំង​នេះ​បង្ហាត់​អ្នក​នូវ​ជំនាញ​ក្នុង​ការ​សម្ភាសន៍ ការ​សរសេរ​ប្រវត្តិរូប​ការងារ យុទ្ធសាស្រ្ត​ស្តី​ពី​ប្រសិទ្ធិភាព​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ។

តាមប្រព័ន្ធអនឡាញ៖

អ្នក​អាច​រក​សេវាកម្ម​សរសេរ​ប្រវត្តិរូប​វិជ្ជាជីវៈបាន​តាម​រយៈគេហទំព័រ professional resume writing services​ដោយ​ឥតគិតថ្លៃ​មួយ​ចំនួន​។

Job Application
Source: Pixabay

- Education websites such as Open Colleges

- Recruitment Agencies such as Hudson and Kelly Services 

- Life tips sites such as Lifehacker.com

- Business and Finance titles such as Business Insider  

- Career sites such as Seek and CareerOne

សម្រាប់​ព័ត៌មាន​បន្ថែម​ពី Jobactive ស្តី​ពី​របៀបក្នង​ការ​សរសេរ​ប្រវត្តិរុប​​និង​ស្វែង​រក​ការងារ​ធ្វើ មាន​នៅ​ក្នុង​វីដេអូខាង​ក្រោម៖


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now