៧ដំបូន្មានដើម្បីទទួលបានសេវា​ថែ​ទាំ ចំពោះ​ប្រជាជន​រស់នៅជាមួយពិការ​ភាព​ក្នុងប្រទេសអូស្ត្រាលី

គ្រោងការណ៍ជាតិធានារ៉ាប់រងជនពិការផ្តល់ដល់ជនពិការនូវជំរើសផ្សេងៗនិងបញ្ជាលើសេវាជំនួយដែលពួកគេត្រូវការសម្រាប់ជីវិត។

A family who are NDIS ready for the National Disability Insurance Scheme

A family who are NDIS ready for the National Disability Insurance Scheme Source: National Disability Insurance Agency

នេះ​ជា​ចំនុច​ទាំង​៧​ដែល​អ្នក​ត្រូវ​ដឹង​អំពី​គ្រោង​ការណ៍​ជាតិ​ធានា​រ៉ាប់​រង​ជនពិការ (NDIS)

NDIS ត្រូវ​បាន​ណែ​នំា​ពី​សេវា​របស់​ខ្លួន​ពេញ​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

បង្កើត​ឡើង​ដោយ​បក្ស​ពល​ករ​នៅ​ឆ្នាំ​២០១២ ។ គម្រោង​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ការ​អនុវត្ត​ពេញ​លេញ​នឹង​ធ្វើ​បាន​នៅ​ឆ្នាំ​២០១៩​។ ជា​ឧទាហរណ៍ បច្ចុប្បន្ន​នេះក្នុង​រដ្ឋ​ញូវសៅវែល ប្រជាជន​ភាគ​ច្រើន​ កំពុង​ទទួល​បាន​ជំនួយ​ពិការ​ភាព​គ្រូពេទ្យ​ឯកទេស អ្នក​ទាំង​នោះ​នឹង​អាច​ទទួល​បាន​សេវា​ពី​NDIS​នៅ​ក្នុង​៦ខែ​ដំបូង​នៃ​រៀងរាល់​គម្រោង​២​ឆ្នាំ​ ដោយ​ប្រើប្រាស់ ដំណើរ​ការ​សាមញ្ញ​ក្នុង​ការ​ទទួល​បាន​សេវា។

NDIS ប្រើ​ប្រាស់​យន្ត​ការណ៍​សម្រាប់​ពេញ​មួយ​ជីវិត ដោយ​វិនិយោគ​លើ​ជន​ដែល​ពិការភាព​ក្នុង​ដំណាក់​កាល​ដំបូង ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​នៅ​ពេល​បន្ទាប់​ក្នុង​ជីវិត​របស់​គេ។

 

គម្រោង​របស់​NDIS គឺ​តម្រូវ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​បុគ្គល​ម្នាក់ៗ​ដែល​ជួប​ប្រទះ ​ដើម្បី​សំរួល​ដល់​អ្នក​ទទួល​បាន​គោលដៅ​របស់​អ្នក ។ មុន​ដំបូង​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវការ បន្ទាប់​មក​ជួប​ជាមួយ​អ្នក​រៀប​ចំ​ផែន​ការ​របស់​NDIS និង​បង្កើត​គម្រោង​របស់​អ្នក។

 National Disability Insurance Scheme
Jack - an early enlister in the National Disability Insurance Scheme Source: National Disability Insurance Agency

ដើម្បី​ទទួល​ចូល​គម្រោង​នេះ អ្នក​ត្រូវ​មាន​ពិការ​ភាព​អចិន្ត្រៃយ៍ ដែល​ប៉ះ​ពាល់​ចំា​បាច់​ដល់​ សមត្ថភាព​ធ្វើ​ការ​ប្រចំា​ថ្ងៃ​របស់​អ្នក។

អ្នក​ត្រូវ​តែ​ជា​ជន​ជាតិ​អូស្ត្រាលី ឬ​កាន់​ទិដ្ឋា​ការ​រស់នៅ​អចិន្រ្តៃយ៍ ឬ កាន់​ប្រភេទ​ទិដ្ឋា​ការ​ការពារ​ពិសេស។

Australian Visa
Australian Visa Source: Visareporter
អ្នកត្រូវមានអាយុតិចជាង៦៥ឆ្នាំ ហើយរស់នៅក្នុងប្រទេសអូស្ត្រាលី នៅតំបន់ដែលគម្រោងនេះអនុវត្ត
A participant in the NDIS
A participant in the NDIS Source: National Disability Insurance Agency

NDIS កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ភ្នាក់​ងារ​ជាតិ​ធានា​រ៉ាប់​រង​ជន​ពិការ​របស់​រដ្ឋាភិបាល​សហព័ន្ធ។

ឧទាហរណ៍ នៅ​ក្នុង​រដ្ឋ​វិចថូរៀ ប្រសិន​បើ​អ្នក​បច្ចុប្បន្ន​កំពុង​ទាក់​ទង​សេវាកម្ម​នេះ ភ្នាក់ងារ​ជាតិ​ធានា​រ៉ាប់​រង​ជន​ពិការ​នឹង​ធ្វើការ​ទំនាក់​ទំនង​ទៅ​អ្នក​ដើម្បី​ពិភាក្សា​ពី​ដំណើរការ​ទទួល​ចូល​ក្នុង​គ្រោង​ការណ៍​ជាតិ​ធានា​រ៉ាប់រង​ជន​ពិការ។

National Disability Insurance Agency
Source: National Disability Insurance Agency

អ្នក​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ភ្នាក់​ងារ​ជាតិ​ធានា​រ៉ាប់​រង​ជន​ពិការ​ដោយ​ផ្ទាល់​នៅ​ក្នុង​តំបន់​របស់​អ្នក។

អង្គភាព​កិច្ច​ការ​ពិការ​ភាព​ក្នុង​សហគម​ជន​ភាគ​តិច គឺ​ជា​អង្គភាព​មួយ​ក្នុង​ចំណោម​អង្គភាព​ជាច្រើន​ដែល​ចុះ​ឈ្មោះ​បំរើ​សេវា​គ្រោង​ការណ៍​នេះ។ អង្គ​ភាព​ក៏​ផ្តល់​នូវ​កម្មវិធី​ជំនួយ​តស៊ូ​មតិ ដែល​ប្រជា​ជន​អាច​ទទួល​បាន​នូវ​ជំនួយ​ដោយ​ផ្ទាល់​ពី​ដំណើរ​ការ​មុន​រៀប​ចំ​ផែន​ការ។

National Disability Insurance Agency
Aran, a participant in the NDIS Source: National Disability Insurance Agency

សម្រាប់​ព័ត៌មាន​បន្ថែម​ក្នុង​ការ​រៀប​ចំ​គម្រោង​NDIS​ក្នុង​រដ្ឋ​វិចតូរៀ និង​ គម្រោង​NDISក្នុង​រដ្ឋ​ញូវសៅវែល។ សម្រាប់​ព័ត៌​មាន​បន្ថែម​ពី​គម្រោង​នេះ​មាន​នៅ​តំបន់​អ្នក ចូល​ទៅ​កាន់​NDIS ឬ​ទូរស័ព្ទ ១៨០០​ ៨០០ ​១១០។ ព័ត៌មាន​ក៏​មាន​ផង​ដែរ​ជា​ភាសា​ផ្សេង​។

សម្រាប់​អ្នក​មិន​អាច​ស្តាប់​ឬ​និយាយ​បាន TTY: ១៨០០ ៥៥៥ ៦៧៧

និយាយ​និង​ស្តាប់​បានៈ ១៨០០ ៥៥៥ ៧២៧

សម្រាប់​សេវា​បក​ប្រែ​ភាសា TIS: ១៣១ ៤៥០

ចូល​ទៅ​កាន់​Facebook/NDISAus ឬក៏ Twitter @NDIS

 


1 min read

Published

Updated

By Ildiko Dauda

Presented by Marida Chheang

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now