ការពន្យល់រៀបរាប់ពីប្រភេទទិដ្ឋាការកូនសិស្ស (Student Visa)

ការឆ្លើយតបទៅនឹងសំណួរសំខាន់ៗអំពីទិដ្ឋាការកូនសិស្សនៅក្នុងប្រទេសអូស្រ្តាលី។

 Australia student visa

Source: Wikipedia/Hoangkid

១ អ្វីទៅជាទិដ្ឋាការកូនសិស្ស?

វាគឺ​ជា​ទិដ្ឋាការ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ស្នើ​សុំ​ដើម្បី​មក​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
AAP
Source: AAP

២ តើទិដ្ឋាការកូនសិស្សមានប៉ុន្មានប្រភេទ?

មាន​ប្រភេទ​ទិដ្ឋាការ​រង​ជាច្រើន​ផ្អែក​លើ​ប្រភេទ​នៃ​ការ​សិក្សា​ដែល​អ្នក​ជ្រើសរើស​ដើម្បី​សិក្សា។ ទិដ្ឋាការរង​ស្ថិត​នៅ​ក្រោម​វិស័យ​អប់រំ​ដូច​ខាង​ក្រោម​នេះ៖

  • វិស័យអប់រំ​ថ្នាក់​ឧត្តម​សិក្សា
  • វិស័យអប់រំ​ថ្នាក់​បឋម​និង​មធ្យម​សិក្សា
  • ការសិក្សាអប់រំ ហ្វឹកហ្វឺន​និង​ការឧបត្ថម្ភ​កម្មវិធី​សម្រាប់​វិស័យ​សិក្សា
  • វិស័យ​ទស្សនៈកិច្ច​និង​ការ​សិក្សា
    Two female students working with teacher in computer classroom
    Two female students working with teacher in computer classroom Source: AAP

៣ តើអ្នកណាខ្លះមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការកូនសិស្ស?

សិស្ស​និស្សិត​បរទេស​ដែល​ចង់​សិក្សា​ពេញ​ម៉ោង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នូវ​មុខ​វិជ្ជា​ដែល​បាន​ចុះ​បញ្ជី។
Students smiling in hallway at school low angle view
Students smiling in hallway at school, low angle view Source: AAP

៤ តើគេវាយតម្លៃសិស្សនិសិត្សលើកត្តាអ្វីខ្លះ?

សិស្សឬនិស្សិត​ត្រូវ​ផ្តល់​នូវ​ភស្តុតាង​ដើម្បី​បំពេញ​លក្ខខណ្ឌ​ក្នុង​ការវាយតម្លៃ ដែល​ត្រូវ​ធ្វើ​នៅ​មុន​ពេល​ទទួល​បាន​ទិដ្ឋាការ​កូនសិស្ស។ ទាំង​នេះ​អាច​រូម​មាន​ដូចជា៖

  • ភស្តុតាង​បញ្ជាក់​ពី​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់​ផ្គង់​ចំណាយ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី
  • ថ្លៃឈ្នួល​សាលា
  • ថ្លៃ​ធ្វើ​ដំណើរ​និង​លទ្ធភាព​ក្នុង​ការ​ធានា​សមាជិក​គ្រួសារ​ណា​មួយ
  • សមត្ថភាព​ភាសាអង់គ្លេស
  • កម្រិត​សិក្សា
  • លិខិត​ឆ្លង​ដែន
    passport Credit: AAP/Dan Peled
    passport Credit: AAP/Dan Peled Source: AAP

៥ អ្វីគឺជាលក្ខខណ្ឌ?

ទិដ្ឋាការ​កូនសិស្ស​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដែល​អ្នក​ត្រូវ​តែ​គោរព​តាមសិទ្ធិក្នុង​ការ​បញ្ជាក់​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អនឡាញ Visa Entitlement Verification Online។ VEVO នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​អំពីសិទ្ធិ​ក្នុង​ការ​សិក្សានិង​ប្រកប​កិច្ចការងារ​របស់​អ្នក សេចក្តីលំអិត​សំខាន់ៗ​អំពី​ទិដ្ឋាការ​នាពេល​បច្ចុប្បន្នរបស់​លោកអ្នក រួមទាំង​ប្រភេទទិដ្ឋាការ​និង​ទិដ្ឋាការរង​ព្រមទាំង​ពេល​វេលា​ផុតកំណត់នៃ​ទិដ្ឋាការ​របស់​លោកអ្នកផងដែរ។
pixabay_public domain
pixabay_public domain Source: Public Domain

៦ តើត្រូវស្វែងរកជំនួយតាមវិធីណានៅពេលត្រូវការប្តឹងតវ៉ា?

គ្រប់​វិទ្យាស្ថាន​សិក្សាដែល​បាន​ចុះបញ្ជី​ការទាំង​អស់​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​នៃ​សេវាកម្ម​អប់រំ​សម្រាប់​សិស្សនិសិ្សត​បរទេស Educational Services for Overseas Student Act ។ ដូច្នេះ​ពួកគេ​មាន​យន្តការ​ប្តឹងតវ៉ាទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ដើម្បីដោះស្រាយ​នូវ​រាល់​ភាពអយុត្តិធម៌​របស់​សិស្ស​និស្សិត​ឲ្យ​បាន​សម​រម្យ។

អ្នកក៏អាច​ទាក់​ទង​ទៅកាន់​មន្រ្តីផ្លូវការ​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ដើម្បី​ស៊ើបអង្កេត​និង​ទទួល​ពាក្យបណ្តឹង​របស់​សិស្ស​និស្សិត​បរទេស Overseas Student Ombudsman  អំពី​សកម្មភាព​ឬ​ការសម្រេចរបស់​ស្ថាប័ន​អប់រំរបស់​លោកអ្នក​ដែល​បានចុះបញ្ជី​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ផងដែរ។
Flickr/Pingz Man
Flickr/Pingz Man Source: Flickr


Share

Published

Updated

By Marcia De Los Santos
Presented by Sopharany Hay
Source: SBS Radio

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service