មគ្គទេសក៍តាំងទីលំនៅ៖ គ្រោះថ្នាក់នៃថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវ

ថ្នាំដែលមានវេជ្ជបញ្ជាដូចជា ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំរំងាប់អារម្មណ៍មួយចំនួន អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើយើងប្រើប្រាស់វាមិនបានត្រឹមត្រូវទេនោះ។

Medication

Source: Getty Images

នៅ​ពេល​ដែល​អ្នក​គិត​ដល់​ការ​ប្រើប្រាស់​ហួស​កម្រិត អ្នក​ប្រហែល​ជា​ស្រមៃ​ទៅ​ដល់​រូបភាព​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ខុស​ច្បាប់ ដូចជា​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន​ជា​ដើម។ ប៉ុន្តែ​ការ​ពិត​ទៅ​ថ្នាំ​ដែល​មាន​ចេញ​វេជ្ជបញ្ជា​ទៅ​វិញ​ទេ​ដែល​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ប្រើប្រាស់​លើស​កម្រិត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

ថ្នាំ​ទាំង​នោះ​អាច​នឹង​ចាំ​បាច់​ខ្លាំង​សម្រាប់​មនុស្ស​មួយ​ចំនួន។ ប៉ុន្តែ​លោកស្រី Bee Mohamed គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ ScriptWise ដែល​ជា​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ព្រមានថា ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ញៀន​បាន​យ៉ាង​ឆាប់​ផងដែរ។

«វា​ពិត​ជា​រឿង​កើតឡើង​ចៃដន្យ​គួរសម។ ពួកគេ​អាច​ថា​ បាន​ចូល​ពេទ្យ​វះកាត់​តូចតាច​ ឬក៏​ទៅ​ពេទ្យ​ធ្មេញ​ឬ​ក៏​កើត​នូវ​ជំងឺ​ឈឺ​ចង្កេះ​រ៉ាំរ៉ៃ ដែល​ត្រូវ​ទទួល​បាន​នូវ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ តែ​ជា​អកុសល ជួនកាល​អ្នក​ជំងឺ​ខ្លះ​គាត់​អាច​​លេប​មិន​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជានោះទេ។»

អាយុ​ដែល​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​បំផុត​នោះគឺ​ចន្លោះ​ពី​៣០និង​៦០ឆ្នាំ។ ប៉ុន្តែ​នរណា​ក៏​អាច​ញៀន​បាន​ដែរ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន ជាតិសាសន៍​អ្វី ប្រុស​ឬក៏​ស្រី​នោះទេ។

A file image of a pharmacist holding prescription medication.
Source: AAP

តើអ្នកអាចធ្វើអ្វីបាន?

ប្រសិនបើ​អ្នក​ទទួលបាន​នូវ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំង​ដូច​ជា​ម៉ូហ្វីន ឬក៏អុកស៊ី​កូដូន នោះ​អ្នក​ត្រូវ​ស្តាប់​ការ​ពន្យល់​នែនាំ​ឲ្យ​បាន​ច្បាស់ និង​សួរ​វេជ្ជបណ្ឌិត​ឬ​ឱសថការី​ឲ្យ​ច្បាស់​ពី​វិធី​ប្រើ។

អ្នក​ក៏​ត្រូវ​តែ​ពិនិត្យ​ឲ្យ​ច្បាស់​ផងដែរ​ថា​តើ​វា​អាច​លេប​ជាមួយ​នឹង​ថ្នាំ​ដទៃ​ទៀត​បាន​ដែរ​ឬទេ។ ថ្នាំខ្លះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្លាប់​បាន​ ប្រសិន​បើ​អ្នក​លេបលាយគ្នា​មិន​បាន​ត្រឹមត្រូវ ឬក៏លេប​លាយ​ជាមួយ​នឹង​គ្រឿង​ស្រវឹង។

ប្រសិន​បើ​អ្នក​មាន​ចម្ងល់​ អ្នក​អាច​ទូរសព្ទ​ទៅកាន់​ Australian Medicines Line at 1300 MEDICINE.

Medication packets
(AAP) Source: AAP

រដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងការញៀនថ្នាំ

ដោយសារ​តែ​មានការ​កើនឡើង​នៃ​ការ​ញៀន​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជានោះ​ រដ្ឋាភិបាល​កំពុងតែ​ចាត់​វិធានការ​ចំពោះ​បញ្ហានេះ។

រដ្ឋាភិបាល​ដាក់​ចេញ​នុវ​ប្រព័ន្ធ​ត្រួតពិនិត្យ​ថ្នាំ​វេជ្ជបញ្ជា​ថ្មី​មួយ​សម្រាប់​ភេជ្ជបណ្ឌិត​និង​ឱសថការី។ វាមានន័យថា វេជ្ជបញ្ជា​របស់​អ្នក​គ្រប់គ្នា​នឹង​ត្រូវ​កត់ត្រា​នៅ​ក្នុង​កន្លែង​មួយ ដូច្នវ​គេ​អាច​នឹង​កំណត់​បាន​ថា​អ្នក​ទាំង​នោះ​ដើរ​ប្រមូល​ទិញ​ថ្នាំ​ដែល​ខ្លាំង​ៗ​ទាំង​នេះបាន។

នៅ​ដើម​ឆ្នាំ​ក្រោយនេះ​ ថ្នាំ​ដែល​មាន​ជាតិ​codeine ដូចជា​ Neurofen Plus ជាដើម នឹង​មិន​អាច​ទិញ​បាន​នៅ​តាមបញ្ជរ​លក់ថ្នាំ​ឬក៏​ឱសថស្ថាន​ដោយ​មិន​មាន​វេជ្ជបញ្ជា​ទៀតឡើយ។

Doctor and patient – Getty Images
Source: Getty Images

ស្វែងរកជំនួយ

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ត្រូវការ​ជំនួយ​ឬក៏ស្គាល់​នរណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​នោះ សូម​ពិភាក្សា​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​របស់​លោក​អ្នក ពួកគេ​អាច​ជួយ​រក​ដំណោះស្រាយ​ជូន​លោក​អ្នក​បាន។

អ្នកក៏​អាច​ទូរសព្ទ​ទៅ​កាន់​ខ្សែទូរសព្ទ​ជំនួយ​ដូចជា Lifeline តាម​រយៈលេខ 13 11 14. ឬក៏​ចូល​ទៅ​កាន់​គេហទំព័រ របស់  ScriptWise និង Turn to Help ឬក៏ get online counselling here

លេខទូរសព្ទសំខាន់ៗ៖

Medicine Line (to get information about your medicines): 1300 MEDICINE

Lifeline (to get help and for crisis support): 13 11 14

Family Drug Support: 1300 368 186

Beyond Blue (to get help and for crisis support): 1300 22 4636

គេហទំព័រសំខាន់ៗ៖

ScriptWise 

Turn to Help 

Penington Institute 

Counselling online (Chat and SMS support) 

International Overdose Awareness Day on 31 August

New Drug Alert System to Save Addict Lives 

Codeine to require a script from 2018 

Codeine-free pain relief is better 

 


1 min read

Published

Updated

By Audrey Bourget, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now