មគ្គទេសក៍​តាំង​ទី​លំនៅ៖ រឿង​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​នៅ​ពេល​ទៅ​លេង​ឧទ្យានជាតិ

ទៅទស្សនាឧទ្យានជាតិមែនទេ? នេះគឺជាគន្លឹះមួយចំនួនធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកប្រកបដោយក្តីរីករាយបំផុត។

uluru

The sun set at Uluru park Source: getty images

ការ​ទៅ​កម្សាន្ត​នៅ​ឧទ្យានជាតិ​គឺ​ជា​វិធី​ដ៏​ប្រសើរដើម្បី​​យល់​ដឹង​ពី​​បរិស្ថាន​ធម្មជាតិ​របស់​អូស្រ្តាលី។​បើទោះ​ជាអ្នក​ចង់​ទៅ​ជ្រមុជទឹក​មើល​បាត​សមុទ្រ​នៅ​Great Barrier Reef ទៅ​ទស្សនា​សត្វព្រៃ​នៅ​លើ​កោះ Kangaroo Island ឬស្វែង​យល់​ពី​វប្បធម៌ជនជាតិ​ដើម​នៅ​Uluru ការ​ការ​ពារខ្លួន​របស់​លោក​អ្នក​និង​បរិស្ថាន​គឺ​ជា​រឿង​សំខាន់។

ដំបូងត្រូវស្រាវជ្រាវពីគោលដៅរបស់លោកអ្នកតាមអនឡាញ

មុន​នឹង​ចេញ​ដំណើរ​ទៅ ត្រូវ​រៀបចំគម្រោង​​ទស្សនកិច្ច​របស់​អ្នក​តាម​អនឡាញ​ជាមួយ​នឹង​គេហទំព័រ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ជាមុនសិន។ (សូម​មើល​ក្នុង​បញ្ជី​ខាង​ក្រោម)។ អ្នក​អាច​សិក្សាពី​បិរស្ថាន​ធម្មជាតិ ភាព​ស្រស់ស្អាតនៅ​ក្នុង​តំបន់ និង​ព័ត៌មាន​ស្តី​ពី​ថ្លៃ​សំបុត្រ​ចូល​ទស្សនា និង​សកម្មភាព​នានា​ ព្រមទាំង​មើលការ​ព្យាករណ៍​អាកាសធាតុ​ផងដែរ។

Laptop
Research your destination to check things like weather and entry fees if applicable. Source: AAP

កុំប៉ះពាល់ឬដើរលើទីតាំងប្រវត្តិសាស្រ្តឬទីតាំងរបស់ជនជាតិដើម

ឧទ្យានជាតិ​ជាទូទៅ​គឺ​ជា​តំបន់​ព្រៃភ្នំ​ក្រំថ្ម ឬជា​តំបន់វប្បធម៌សំខាន់ៗ​របស់​ជនជាតិ​ដើម​ភាគតិ​អូស្រ្តាលី។ ទីតាំង​ទាំង​នេះ​អាច​មាន​ ចម្លាក់ថ្ម កន្លែង​ជួបប្រជុំ កន្លែង​ប្រារព្ធបូជា និង​ទីតាំង​​វប្បធម៌សំខាន់ៗ​ដទៃ​ទៀត។ រដ្ឋាភិបាល​អូស្រ្តាលី​គ្រប់​គ្រង​ឧទ្យាជាតិ​៦កន្លែង​និង​កន្លែង​អភិរក្ស​សមុទ្រ​១៣កន្លែង ដែល​ជាញឹកញាប់​គឺ​ជា​ដៃគូ​ជាមួយនឹង​ម្ចាស់​ប្រពៃណីទំនៀមទំលាប់​ជនជាតិ​ដើម។

Aboriginal carvings on Flinders Island
Aboriginal rock art is often protected, make sure you're aware of the rules when viewing. Source: Getty Images

តើខ្ញុំត្រូវបង់ប្រាក់ដែរឬទេ?

ឧទ្យានជាតិ​ជា​ច្រើន​គិត​ថ្លៃ​ចូល​ទស្សនាកម្សាន្ត ប្រសិន​បើ​អ្នក​បើក​រថយន្តចូល ប៉ុន្តែ​មិនគិត​ប្រាក់ពី​អ្នក​ដែល​ដើរ​ចូល​ឬ​ជិះ​កង់​ចូល​នោះទេ។ ប្រសិនបើ​អ្នក​ទៅ​កម្សាន្ត​នៅ​ឧទ្យានជាតិ​ញឹកញាប់​នោះ ការ​ដែល​ទិញ​សំបុត្រ​សម្រាប់​ចូល​លេង​ពេញ​មួយ​អំឡុង​ពេល​ដែល​អ្នក​ទៅ​សម្រាក​កាយ ឬពីរបីថ្ងៃ​ឬក៏​មួយ​ឆ្នាំ​ពេញ​តែម្តង​អាច​ជួយ​សន្សំសំចៃ​លោក​អ្នក​បាន​ខ្លះ។ តាម​រដ្ឋ​ភាគច្រើន​ផ្តល់​ជូន​នូវ​សំបុត្រ​ដែល​អា​ចចេញ​ចូល​ច្រើន​ដង​បាន ប៉ុន្តែ​សំបុត្រ​ទាំង​នោះ​មិន​អាច​ប្រើ​នៅ​​រដ្ឋផ្សេង​បាន​នោះទេ។

តើខ្ញុំអាចរក្សាសុវត្ថិភាពបានដោយរបៀបណា?

ប្រសិន​បើ​អ្នក​សម្រេច​ចូល​ទស្សនា​ឧទ្យានជាតិ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​ត្រូវ​ប្រាប់​នរណា​ម្នាក់​ជាមុន។ មាន​ការ​ផ្តល់​ជាយោបល់​ឲ្យ​យក​អាហារ ទឹក​នឹង​សម្លៀក​បំពាក់​ក្រាស់ៗ​ទៅ​ជាមួយ។ កុំ​ដើរ​ចេញ​ពី​ផ្លូវ​ដែល​គេ​បាន​គូស ហើយនៅ​ពី​ក្រោយ​របងសុវត្ថិភាព​ជានិច្ច។

Imageពេលចេញហាលថ្ងៃនិងហែលទឹក

សារ​ស្តី​ពី​ភាព​ឆ្លាតវ័យ​នៅ​ក្រោម​កំដៅថ្ងៃ​​ក៏​ត្រូវ​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ទ្យាន​ជាតិផងដែរ។ លាប​ក្រែម​ការពារ​កំដៅថ្ងៃ​និង​ពាក់​មួយ!ប្រសិន​បើ​អ្នក​សម្រេច​ថា​ទៅ​ហែល​ទឹក ត្រូវ​តែ​ពិនិត្យ​មើល​ជម្រៅ សីតុណ្ហភាព​និង​ចរន្ត​ខ្យល់​ជានិច្ច។ សូមប្រយ័ត្ន​នៅ​ពេល​ដេល​អ្នក​ដើរ​នៅ​លើ​ថ្ម​តាម​ឆ្នេ ហើយ​ពិណាស់​កុំ​ទៅ​ជិត​ទឹក​ដែល​មានសត្វ​ក្រពើ។

យកសំរាមរបស់អ្នកមកវិញជាមួយអ្នក

គ្របបណ្តប់លើ​ផ្ទៃ​ដី​ជិត​៤%​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ឧទ្យានជាតិ​ត្រូវ​បាន​គេ​រក្សាការពារ​ ដែល​ជាញឹកញាប់​មាន​ទេសភាព រុក្ខជាតិ​និង​សត្វ​ប្លែកៗ​ ដែល​នៅ​មិន​ទាន់​ខូច​ខាត​នៅឡើយ​នោះទេ។

ការ​ទុក​សម្រាប់​ចោល​នឹង​បណ្តាល​ឲ្យ​មានការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​បរិស្ថាន។ ដុច្នេះ​បន្ទាប់​ពី​អ្នក​រីករាយ​ជាមួយនឹង​ការ​អាំងសាច់​កម្សាន្ត​ឬក៏​Picnicនៅ​ក្នុង​ឧទ្យានជាតិ​ដែល​លោក​អ្នក​ចូល​ចិត្ត​រួច សូម​យក​សំរាម​របស់​អ្នក​ទាំង​អស់​​មក​ផ្ទះ​វិញ!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​Parks Australia https://parksaustralia.gov.au/ ។

Garbage
Always take your rubbish with you, remember national parks are home to many Australian species. Source: AAP

គេហទំព័រតាមដែនដីនិងរដ្ឋនីមួយៗ៖

- Parks Victoria: http://parkweb.vic.gov.au/

- Northern Territory Parks and Wildlife Service: https://dtc.nt.gov.au/

- NSW National Parks and Wildlife Service: http://www.nationalparks.nsw.gov.au/

- Queensland Department of National Parks, Recreation, Sports and Racing: https://www.npsr.qld.gov.au/

- National Parks South Australia: http://www.environment.sa.gov.au/parks/Home

- Western Australia Department of Parks and Wildlife: https://www.dpaw.wa.gov.au/

- Tasmania Park and Wildlife Service: http://www.parks.tas.gov.au/

- ACT Parks and Reserves: http://www.environment.act.gov.au/parks-conservation/parks-and-reserves

Image

 


1 min read

Published

Updated

By Ildiko Dauba




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now