ទិដ្ឋាការ៥ប្រភេទត្រូវបានបិទ មិនទទួលពាក្យ​ស្នើសុំ​សម្រាប់អ្នកដាក់ពាក្យថ្មី

ទិដ្ឋាការមួយចំនួនត្រូវបានរួមបញ្ចូលគ្នាទៅជាប្រភេទទិដ្ឋាការរងថ្មីដើម្បីឲ្យដំណើរការដាក់ពាក្យសុំកាន់តែងាយស្រួលជាងមុន។

visa

Source: Getty images

នេះគឺជា​ទិដ្ឋាការ​ចំនួន​៥​ដែលលែងមាន​​តទៅទៀត​នៅ​ក្នុងគម្រោង​ទិដ្ឋាការបណ្តោះអាសន្នថ្មី (new temporary visa framework)  ដែល​មាន​សុពលភាព​ចាប់​ពីថ្ងៃទី​១៩វិច្ឆិកាឆ្នាំ២០១៦។

មិនចាំបាច់ភ័យខ្លាចនោះទេ រដ្ឋាភិបាល​បាន​ប្រកាស​នូវ​ប្រភេទទិដ្ឋាការ​រួម​បញ្ចូល​គ្នា​ថ្មី​​រួច​ទៅហើយ។

Subclass 401 Temporary Work (Long Stay Activity) visa

Backpacker, harvest, grapes
A seasonal worker picks grapes at a vineyard outside Canberra. Source: AAP

ប្រសិនបើលោក​អ្នក​កាន់​នូវ​ទិដ្ឋាការ​ប្រភេទ​អ្នក​ធ្វើការ​ផ្នែក​សាសនា កីឡា អ្នក​ធ្វើការ​ក្នុង​ផ្ទះ​ឬអ្នក​ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​ប្រភេទទិដ្ឋាការរងលេខ 401 Temporary Work (Long Stay Activity) visa នៅអ្នក​នឹង​មិន​រង​នូវ​ផល​ប៉ះពាល់​អ្វីនោះទេ។

Subclass 402 Training and Research visa

College student using laptop in science laboratory
College student using laptop in science laboratory Source: Getty Images

ទិដ្ឋាការនេះជំនួសដោយ​ទិដ្ឋាការថ្មី​គឺ Training (subclass 407) visa ។ រាល់អ្នក​ដាក់​ពាក្យសុំទិដ្ឋាការ407 Training visa នាពេល​អនាគតទាំង​អស់​ តម្រូវ​ឲ្យ​មាន​ ​ការ​ការ​តែងតាំង​ដែល​ដាក់​ពាក្យ​សុំ​ដោយ​អ្នក​ធានាដែល​ទទួល​បាន​ការ​អនុម័ត​ទិដ្ឋាការ​រង​លេខ402 គឺ​អ្នក​ធានា​ឲ្យ​មក​ចូល​រួម​ការ​ស្រាវជ្រាវ​និង​ហ្វិកហាត់ រហូត​ដល់ថ្ងៃទី​១៨ឧសភា ​ លើកលែង​តែ​អ្នក​ចូល​រួម​ហ្វឹកហ្វឺន​ជាមួយ​នឹង​ភ្នាក់​ងារ​រដ្ឋាភិបាល commonwealth​ ក្នុង​ប្រទេស​អូស្រ្តាលី។

Subclass 416 Special Program visa

Sabdamala's chairman Dr Prakash Paudel
Students from Sabdamala Nepali school performing in Sydney. Source: SBS Nepali

ទិដ្ឋាការលេខ​៤១៦ ដែល​បាន​​បង្កើតឡើង​ដើម្បី​”ផ្តល់​ឱកាស​ដល់​យុវវ័យ​ដើម្បី​ធ្វើការ​សិក្សាដោះដូរ ពង្រីកវិស័យ​វប្បធម៌ ឬក៏​ជា​ប្រយោជន៍​ដល់​សហគមន៍ ឬកម្មវិធី​របស់​សាលារៀន”នោះ ត្រូវ​បាន​ជំនួស​ដោយ​ទិដ្ឋាការ​រង​ថ្មី​លេខ​408 ហៅថា 408 Temporary Activity visa​ 

Subclass 420 Temporary Work (Entertainment) visa

Madonna
Madonna performs her 'Rebel Heart' Tour at Allphones Arena on March 19, 2016 in Sydney, Australia. Source: Getty Images

វា​ត្រូវបាន​គេ​បញ្ចូល​គ្នា​ទៅ​ជា​ទិដ្ឋាការរង​ថ្មី​លេខ 408 Temporary Activity Visa។ ការផ្លាស់​ប្តូរ​រួម​បញ្ចូល​ទាំង​ ការ​ដកចេញ​នូវ​ការបញ្ចុះតម្លៃទាំងដុល ចាំបាច់​ត្រូវ​ដាក់​ពាក្យ​សុំ​តាម​អនឡាញ ហើយ​ ក្នុង​នាម​ជា​បុគ្គល​​មិន​អាច​ដាក់​ធានា​អ្នក​សម្តែង​បាន​ទៀតនោះទេ។

Subclass 488 Superyacht Crew visa

Superyacht
Source: Wikimedia Commons

វា​ត្រូ​វគេ​បញ្ចូល​ទៅ​ជា​​ទិដ្ឋាការរង​ថ្មី​លេខ 408 Temporary Activity Visa សម្រាប់​អ្នក​ដែល​ចង់​មក​ក្នុង​ប្រទេស​អូស្រ្តាលី​ជាបណ្តោះអាសន្ន​ដើម្បី​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​កំសាន្ត ចូលរួម​នៅ​ក្នុង​កីឡា​កម្រិតខ្ពស់ ធ្វើការ​ផ្នែក​សាសនាពេញម៉ោង ឬក៏​ធ្វើការ​ពេញម៉ោង​នៅ​ក្នុង​ផ្ទួះ​សម្រាប់​អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់​បរទេស​ជាក់លាក់ណាមួយ។

ប្រភេទទិដ្ឋាការរងថ្មីចំនួន៤ដែលមានសុពលភាពពីថ្ងៃទី១៩វិច្ឆិកាតទៅមាន៖
  • Subclass 400 Temporary Work (Short Stay Specialist) visa
  • Subclass 403 Temporary Work (International Relations) visa
  • Subclass 407 Training visa
  • Subclass 408 Temporary Activity visa

សម្រាប់​ព័ត៌មាន​បន្ថែម​សូមចូលទៅកាន់គេហទំព័រ​របស់ The Department of Immigration and Border Protection website ៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now