ឧបសគ្គ៥យ៉ាងដែលរាំងស្ទះជនភៀសខ្លួនក្នុងការស្វែងរកផ្ទះសម្បែងរស់នៅ
សហគមន៍ជនភៀសខ្លួននៅក្នុងប្រទេសអូស្រ្តាលីនិយាយថា ការស្វែងរកផ្ទះដែលសមរម្យនិងតាមលទ្ធភាពគឺជាបញ្ហាដ៏គួរឲ្យបារម្ភបំផុតមួយ។ ចម្លើយឆ្លើយតបដែលប្រមូលបានពីការពិគ្រោះយោបល់សហគមន៍ថ្នាក់ជាតិប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជនភៀសខ្លួនអូស្រ្តាលី(RCOA) ក៏បានរកឃើញផងដែរថា បញ្ហាគួរឲ្យបារម្ភសំខាន់ៗដទៃទៀតនោះ គឺពាក់ព័ន្ធនឹងការជួបជុំគ្រួសារ និងការស្វែងរកការងារធ្វើសមរម្យជាដើម។
1 min read
Published
Updated
Presented by Sopharany Hay
Skip to article content
Share this with family and friends
១ ខ្វះខាតប្រវត្តិ និងចំណេះដឹងក្នុងការជួលផ្ទះ
Rental Source: AAP២ រនាំងភាសា
New refugees Source: AAP៣ អចលនទ្រព្យដែលអាចមានលទ្ធភាពជួលបានមានចំនួនកំណត់
Housing and Dollars Source: Creative Commons៤ បន្ទុកផ្នែកហិរញ្ញវត្ថុដោយសារផ្ទះជួលថ្លៃចំពោះអ្នកដែលទទួលប្រាក់ centrelink និងមានប្រាក់ចំណូល ទាប
A woman leaves a Centrelink branch in Melbourne Source: AAP៥ ការរើសអើងដោយសារតែមានសមាជិកគ្រួសារច្រើននិងអ្នកដែលរស់នៅជាមួយពិការភាព
Refugee on wheelchair Source: AAPក្រុមប្រឹក្សាជនភៀសខ្លួនអូស្រ្តាលី(RCOA) គូសបញ្ជាក់ពីផលលំបាកដែលជនភៀសខ្លួនដែលទើបតែមកដល់ថ្មីជួបប្រទះក្នុងការស្វែងរកផ្ទះសម្បែង ដោយសារខ្វះខាតប្រវត្តិក្នុងការជួលផ្ទះក្នុងប្រទេសអូស្រ្តាលី ហើយនឹងរនាំងភាសា ដែលជាឧបសគ្គដ៏ចំបង។
ការដាក់សំណើរប្រចាំឆ្នាំរបស់ RCOA ស្តីពីកម្មវិធីមនុស្សធម៌និងជនភៀសខ្លួនអាចមើលសាឡើងវិញបានតាមរយៈ http://refugeecouncil.org.au/r/isub/php ៕
ព័ត៌មានទាក់ទង៖