មគ្គទេសក៍តាំងទីលំនៅ៖ អ្វីជាការប្រកាសពន្ធ (tax return)?តើខ្ញុំត្រូវធ្វើដូចម្តេច?

ការណែនាំដើម្បីជាជំនួយដល់ការប្រកាសពន្ធក្នុងប្រទេសអូស្រ្តាលី។

Tax Return

Source: getty_images

ជាមួយ​នឹង​ការ​ចាប់​ផ្តើម​ឆ្នាំ​ហិរញ្ញវត្ថុ​ថ្មី​ក្នុង​ប្រទេស​អូស្រ្តាលី នៅ​ថ្ងៃ​ទី​១ កក្កដា ឥឡូវ​គឺ​ជា​ពេល​ដែល​លោក​អ្នក​ត្រូវ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល។

តើខ្ញុំចាំបាច់ត្រូវប្រកាសពន្ធដែរឬទេ?

ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ហើយ​ក្នុង​អំឡុង​ ឆ្នាំ​ហិរញ្ញ​វត្ថុ​មុន ​អ្នក​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​១៨២០០ដុល្លារ​ នោះអ្នក​ត្រូវ​តែ​ប្រកាស​ពន្ធ​ឬ​Tax Return។

និយោជក​របស់​អ្នក​គួរ​តែ​បាន​ឲ្យ​អ្នក​នូវ​លិខិត​មួយ​ច្បាប់​សង្ខេប​ពី​ប្រាក់​ចំណូល​របស់​អ្នក​ដែល​គេ​ហៅថា”Group Certificate” ដែល​បង្ហាញ​ពី​ចំនួន​សរុប​ដែល​បាន​រក​បាន​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ និង​ចំនួនប្រាក់​ពន្ធ​ដែល​អ្នក​បាន​បង់​រួចហើយ។ ប្រសិន​បើ​អ្នក​មិន​ទាន់​ទទួល​បាន​លិខិតនោះទេ សូម​ទារ​ពី​និយោជក​របស់​អ្នក។

តើខ្ញុំត្រូវប្រកាសនៅពេលណា?

ប្រសិន​បើ​អ្នក​ធ្វើការ​ប្រកាស​ពន្ធ​ដោយ​ខ្លួន​ឯង អ្នក​មាន​ពេល​រហូត​ដល់​ចុង​ខែ​តុលា។ តែ​ប្រសិន​បើ​អ្នក​ឲ្យ​គណនេយ្យករ​(Accountant) ប្រកាស​ឲ្យ​នោះ​អ្នក​មាន​ពេល​រហូត​ដល់​ថ្ងៃទី​១៥​ខែ​ឧសភា​ឆ្នាំ​ក្រោយ។

My tax online
Source: Getty Images

ប្រកាសពន្ធដោយខ្លួនឯង

អ្នក​អាច​ប្រកាស​ពន្ធ​ដោយ​ខ្លួន​ឯង​បាន​តាមរយៈ​ឧបករណ៍​អនឡាញ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ហៅថា myTax ។ 

សុំជំនួយពីភ្នាក់ងារប្រកាសពន្ធ

បើទោះជាmyTax ងាយស្រួលក្នុង​ការ​ប្រើប្រាស់ក៏ដោយ ការ​ប្រកាស​ពន្ធ​ជាលើក​ដំបុង​ឬក៏​នៅ​ក្នុង​ប្រទេស​ថ្មី​មួយ​អាច​នឹង​មានការ​ភ័ន្ត​ច្រឡំ។

អាច​ថា​យល់​ល្អ​គួរ​តែ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ ជា​ពិសេស​សម្រាប់​ការ​ប្រកាស​ពន្ធ​លើក​ទី​មួយ។

តើខ្ញុំត្រូវធ្វើដូចម្តេចជាមួយនឹងប្រាក់ចំណូលពីបរទេស?

ជនប្រវេសន៍​ជាច្រើន​ក៏នឹង​មាន​ប្រាក់​ចំណូល​ពី​បរទេស​ផងដែរ។ អ្នក​ត្រូវ​តែ​ប្រកាស​វា។ ហើយ​ប្រសិនបើ​អ្នកបង់​ពន្ធ​លើ​ប្រាក់​ចំណូល​បរទេស​រួចហើយ នោះអ្នក​អាច​ទាមទារ​tax credits នៅ​ទីនេះបាន។

ការ​ដែល​មិន​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​ពីបរទេស​អាច​នឹង​រង​ការ​ផាក​ពិន័យ​ក្រែល​គួរ​សម ហើយ​អ្នក​នឹង​ត្រូវ​បង់​ការប្រាក់​ពី​លើ​ចំនួន​នោះទេ។

Australian Taxation Office ATO
Australian Taxation Office ATO Source: AAP

តើខ្ញុំអាចទទួលបានការកាត់កងពន្ធអ្វីខ្លះ?

អ្នក​អាច​ទាម​ទារ​ការ​កាត់កង​ពន្ធ​លើ​ចំណាយ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​​ការងារ​ ដូចជា ទិញ​ឯកសណ្ឋាន ឬក៏​បង់ថ្លៃ​សិក្សា​ពាក់​ព័ន្ធ​នឹង​ការងារ។ អ្នក​អាច​ចូលទៅ​គេហទំព័រ​របស់​ATO’s website បាន ដើម្បី​រក​មើលថា​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទាមទារ​បាន។

អ្នក​នឹង​ត្រូវ​រក្សា​ទុក​នូវ​កំណត់ត្រា​យ៉ាងហោចណាស់​៤​ឆ្នាំ​ ក្រែងល​ការិយាល័យ​ពន្ធដារ​ចង់​ឆែក​ពី​ការ​ទាមទារ​ចំណាយ​ទាំងនោះ។ មាន​កម្មវិធី​ឥតគិត​ថ្លៃ​មួយ​ចំនួន​អាច​ជួយ​ដល់​លោក​អ្នក​ក្នុង​ការ​រក្សា​ទុក​កំណត់​ត្រាទាំង​នោះបាន ដូចជា Evernote ឬ ក៏កម្មវិធី​របស់​ATO ផ្ទាល់​តែ​ម្តង​ឈ្មោះថា 'myDeductions'

An UberEATS food delivery courier rides his bike in London.
Source: SBS NEWS

ទទួលបានប្រាក់ពន្ធត្រឡប់មកវិញ ឬក៏ត្រូវបង់ពន្ធបន្ថែម

និយោជកភាគច្រើន​នឹង​កាត់​ពន្ធ​ពី​ប្រាក់​ខែ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​រាល់​ពេល​បើក​ប្រាក់​ឈ្នួល​ម្តងៗ ក្នុង​គោលបំណង​ប៉ាន់ស្មាន​នូវ​ចំនួន​ពន្ធ​ដែល​អ្នក​គួរ​តែ​បង់​ក្នុង​ពេល​មួយ​ឆ្នាំ។

ជាមួយ​នឹង​ការ​កាត់​កង​ពន្ធ​លើ​ប្រាក់​ចំណាយ​មួយ​ចំនួន អ្នក​អាច​នឹង​ទទួលបាន​ប្រាក់​ខ្លះ​ត្រឡប់មកវិញ។

ចុះប្រសិនបើខ្ញុំប្រកបអាជីវកម្មដោយខ្លួនឯង (self –employed) វិញ?

ប្រសិន​បើ​អ្នក​ធ្វើ​ការងារ​ក្រៅក្របខ័ណ្ឌ ឬក៏​ធ្វើការងារ​ឲ្យ​ក្រុមហ៊ុន​ដូចជា Uber, Deliveroo ឬក៏​ Airtasker ដែល​ប្រាក់​ពន្ធ​មិន​ត្រូវ​បាន​កាត់​ជា​ស្វ័យ​ប្រវត្តិទេនោះ អ្នក​នឹង​ត្រូវ​បង់​វា​នៅ​ពេល​ដែល​អ្នក​ប្រកាស​ពន្ធ។

ពិចារណា​លើ​ការ​ដក​ប្រាក់​ទុក​ដោយឡែក​នៅ​រាល់​ពេល​ទទួលបាន​ប្រាក់​កម្រៃ​ម្តងៗ ដូច្នេះ​ទើប​អ្នក​មិន​ចាំបាច់​ត្រូវ​បង់​ប្រាក់​ថែមច្រើន​ទៅ​ឲ្យ​ATO នៅ​ពេល​ប្រកាស​ចុងឆ្នាំ។

តំណភ្ជាប់គេហទំព័រសំខាន់ៗដទៃទៀត

Lodging a tax return online with myTax

Lodging my first tax return

Finding a registered tax agent

Information in 33 languages

What the ATO is targeting this tax time


1 min read

Published

Updated

By Audrey Bourget, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now