ព្រះចន្ទរះធំខុសប្លែកពីធម្មតាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ

ព្រះរាជពិធីបុណ្យអុំទូកបានចាប់ផ្តើមឡើងវិញ ស្របពេលដែលមនុស្សទូទាំងសកលលោកនាំគ្នាផ្អើលមើលព្រះចន្ទដែលរះចែងចាំងធំជាងធម្មតាក្នុងអំឡុងពេល៦៩ឆ្នាំកន្លងមកនេះ បន្ទាប់ពីផ្អាកអស់មួយរយៈក្រោយពីមានឧទ្ទវហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីឆ្នាំ២០១០។

Cambodian Supermoon water festival in Phnom Penh

Cambodian rowers on a wooden boats compete on the Tonle Sap river in front of the Royal Palace in Phnom Penh, Cambodia during 2016's annual water festival Source: AAP

ព្រះរាជាណាចក្រកម្ពុជា​កំពុងតែ​ប្រារព្ធ​​ព្រះ​រាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែត​​ប្រទីប អក​អំបុក សំពះព្រះខែ រយៈពេល​បីថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​ គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ដល់​១៥​វិច្ឆិកា​ឆ្នាំ​២០១៦ ​ស្របពេល​ដែល​​មនុស្ស​ទូទាំង​សកល​លោក​​នាំគ្នា​ផ្អើល​មើល​ព្រះចន្ទ​ដែល​រះ​ចែងចាំងរស្មីខ្លាំងជាង​ពេល​ធម្មតា​៣០% និង​មាន​ទំហំ​​​ធំ​ជាងពេល​​ធម្មតា​១៤% ដែល​ហេតុ​ការណ៍នេះ​នឹង​កើតឡើង​ម្តងទៀតរហូត​ដល់​ទៅ​ឆ្នាំ២០៣៤ (lunar supermoon event) ។

Cambodian Supermoon water festival in Phnom Penh
Cambodians admire Monday's supermoon as they watch on at the second day of boat races in Phnom Penh as part of the annual Water festival. Source: AAP

ជារៀងរាល់​ឆ្នាំ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ម្តងៗ​ តែងតែមាន​មាន​មនុស្ស​រាប់​លាន​​នាក់​​ធ្វើ​ដំណើរ​មក​ពីបណ្តា​ខេត្ត​ក្រុង​​នានា​​ទូទាំងប្រទេស មក​ចូល​រួម​ក្នុង​ពិធីបុណ្យនេះ។

បើតាម​អ្នក​នាំ​ពាក្យ​សាលាក្រុងភ្នំពេញ លោក​ មាន ចាន់​យ៉ាដា ​កាល​ពី​ម្សិលមិញ​នេះ​បាន​ឲ្យដឹងថា នៅ​ថ្ងៃទីមួយ​ មានមនុស្ស​ប្រមាណ​ជា​៦​ទៅ​៧សែននាក់​ចូលរួម​ក្នុង​ព្រះរាជពិធីបុណ្យអុំទូក ហើយ​នៅ​ថ្ងៃទី​ពីរ​មាន​ប្រមាណ​ជា ១លាន​ទៅ​១លាន​២សែននាក់។

ចំនួន​មនុស្ស​ដែល​ចូលរួម​តិចជា​រាល់​ឆ្នាំនេះ ទំនង​ហាក់​ដូច​ជា​ដោយសារតែ​ ឧបទ្ទវហេតុ​រត់​ជាន់​គ្នាកាល​ពី​ឆ្នាំ​២០១០ (the tragic stampede of 2010) ​ដែល​បណ្តាល​មនុស្ស​ជាង​៣៤០នាក់​ស្លាប់​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍នោះ។

Cambodian Supermoon water festival in Phnom Penh
Revellers on Phnom Penh's Tonle Sap river bank watch a boat race in front of the Royal Palace in Cambodia during 2016's annual boat race Source: AAP

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ​បាន​​​ត្រៀម​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀតក្នុង​ឆ្នាំនេះ។

បើ​តាម​របាយការណ៍​របស់​ស្នងការប៉ូលិស​ក្រុងភ្នំពេញ ​លោក ទូច ណារ៉ុង​បាន​ឲ្យដឹងថា រដ្ឋាភិបាល​​បានចាត់​ចែង​កម្លាំង​ចម្រុះជាង​១ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ ដែល​​រៀងរាល់​ឆ្នាំ​មាន​ភ្ញៀវបរទេស និង ភ្ញៀវ​ជាតិ​រាប់​លាន​នាក់​មក​ពី​តាម​បណ្តាខេត្ត​នានា​​ចូល​រួម​ទស្សនា​ក្នុង​ព្រះរាជពីធីបុណ្យនេះ។

Cambodian Supermoon water festival in Phnom Penh
The brightest moon in 69 years rises over a Loy Pratip (illuminated wooden float) on Phnom Penh's Tonle Sap river for the annual Cambodian Water Festival Source: AAP

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅឆ្នាំនេះ​​ប្រារព្ធធ្វើ​ឡើង​នៅ​ទន្លេ​ចតុមុខ​ក្នុង​រាជធានីភ្នំពេញ ដោយ​មាន​ទូក​ង​សរុប ២៥៩​ទូក និង​កីឡាករ​ជាង ១៧០០០​នាក់​​ មក​ពី​តាម​បណ្តា​ខេត្ត​និង​រាជធានី​នានាចូល​រួម​ប្រណាំង​​ប្រជែងដណ្តើម​យក​ជ័យ​លាភី​​។

ក្រៅ​ពី​ការ​ប្រណាំងទូក​ង នៅ​មាន​ប្រទីព​ចំនួន​១៣ ដែលបណ្តែត​​បង្ហាញ​តាម​ដង​ទន្លេសាប​នាពេល​រាត្រី​ អម​​​​ជាមួយ​នឹង​តូប​លក់​ទំនិញ​រាប់​រយ​តូប​ ដែល​មាន​ការ​ប្រគុំតន្រ្តី​កំដរ​ដោយ​ឥត​គិតថ្លៃផងដែរ។

Cambodian Supermoon water festival in Phnom Penh
Illuminated floats dot Phnom Penh's Tonle Sap river for the annual water festival Source: AAP

ព្រះមហាក្សត្រ​ខ្មែរ​​ព្រះករុណាសម្តេច​ព្រះនរោត្តម​សីហមុនី ក៏​បាន​យាង​ចូលរួម​លើកទឹក​ចិត្ត​ដល់​កីឡាករ កីឡាការិនី​​​ក្នុង​ឱកាសព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ​​ ក្នុង​ឆ្នាំ​នេះ​ផងដែរ៕

Cambodian Supermoon water festival in Phnom Penh
Cambodia's King Norodom Sihamoni greets boatmen rowing past the Royal Palace during the water festival on Tonle Sap in Phnom Penh, Cambodia Source: AAP

1 min read

Published

Updated

By Sopharany Hay



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now