អូស្រ្តាលីស៊ើបអង្កេតករណីសូកប៉ាន់របស់ក្រុមហ៊ុនTabcorpនៅកម្ពុជា
ប៉ូលិសសហព័ន្ធអូស្រ្តាលីកំពុងតែស៊ើបអង្កេតលើបទចោទប្រកាន់ដែលថាក្រុមហ៊ុនភ្នាល់ល្បែងស៊ីសង Tabcorp របស់អូស្រ្តាលី ដែលជាក្រុមហ៊ុនភ្នាល់កីឡាដ៏ធំមួយលើពិភពលោក ថាបានផ្តល់សំណូកសូកប៉ាន់នៅក្នុងប្រទេសកម្ពុជា។
1 min read
Published
By SBS NEWSROOM
Presented by Sopharany Hay
Source: SBS News
Skip to article contentShare this with family and friends
ក្រុមហ៊ុននេះរងការស៊ើបអង្កេតពីបទថាបានសូកប៉ាន់ប្រាក់ចំនួន២សែនដុល្លារទៅឲ្យក្រុមហ៊ុនមួយដែលជាប់ពាក់ព័ន្ធនឹងសាច់ញាតិក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដើម្បីទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មនៅកម្ពុជា។
ក្រុមហ៊ុន Tabcorp បានឲ្យដឹងថា ខ្លួនបានរកឃើញឱកាសធ្វើអាជីវកម្មក្នុងទីផ្សារភ្នាល់កីឡាក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩៕