Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

គេហទំព័រជំរឿនឆ្នាំ២០១៦របស់អូស្រ្តាលីដំណើរការវិញហើយ

ការិយាល័យស្ថិតិអូស្រ្តាលី (ABS) ទទូចថាគេហទំព័រជំរឿនឆ្នាំ២០១៦ដំណើរការវិញហើយ បន្ទាប់ពីចំណាយពេលពីរថ្ងៃក្នុងការដោះស្រាយការវាយប្រហារលើប្រព័ន្ធអ៊ីនធើណិតដែលបណ្តាលឲ្យមានការបិទគេហទំព័រនេះជាបណ្តោះអាសន្នសិននោះ។

ABS Census website
Source: AAP

លោក​នាយក​រដ្ឋ​មន្រ្តី Malcolm Turnbull បាន​ធ្វើ​ការ​រិះគន់​ដល់​ការិយាល័យ​ស្ថិតិអូស្រ្តាលី​ហើយ​និយាយថា ទំនង​ជា​នឹង​មាន​អ្នក​ដែល​ត្រូវ​បាត់​បង់​ការងារ​​ដោយ​សារតែ​ភាព​បរាជ័យ​នៃ​គេហទំព័រ​នេះ។

រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុ​ការណ៍​នេះ​ផងដែរ។

ការ​ធ្វើ​ជំរឿន​តាម​ប្រព័ន្ធ​អនឡាញ​ដំណើរ​ការ​វិញ​ហើយ​នៅ​ពេល​នេះ​ ហើយ​ការិយាល័យ​ជំរឿន​ក៏​កំពុងតែ​ជំរុញ​ឲ្យ​ប្រជាជន​ចុះឈ្មោះ​និង​បំពេញ​បែប​បទ​ជំរឿន​របស់​ពួក​គេ​ផងដែរ៕


1 min read

Published

Presented by Sopharany Hay



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now