សមាជិកបក្សនេះចំនួន១១៨នាក់ក៏នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
រដ្ឋាភិបាលបានចោទប្រកាន់គណបក្សសង្គ្រោះជាតិថាបានរៀបផែនការក្បត់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកហ៊ុនសែន។
មន្ត្រីជាន់ខ្ពស់ខាងផ្នែកកិច្ចការសាធារណៈ នៃគណបក្សដែលទើបតែត្រូវបានគេរំលាយចោលនេះ គឺ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានជំរុញឲ្យអូស្រ្តាលីនិងអាម៉េរិកចាត់វិធានការជាបន្ទាន់។
កញ្ញាបានប្រាប់ABC ថា អូស្រ្តាលីគួរតែដកប្រាក់ជំនួយ និងការគាំទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ មកវិញ។
កញ្ញា កឹម មនោវិទ្យា៖ «ខ្ញុំគិតថា ប្រសិនបើពួកគេមិនឆ្លើយតបទេនោះ ពួកគេនឹងក្លាយទៅជាអ្នកសមគំនិតនៅក្នុងការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ហើយបន្ទាប់មកពួកគេនឹងមិនមែនមានត្រឹមតែត្រូវទទួលខុសត្រូវចំពោះអ្នកដែលបង់ពន្ធជូនរដ្ឋរបស់គេនោះទេ ប៉ុន្តែពួកគេក៏ត្រូវតែប្រឈមមុខនឹងសាធារណជនខ្មែរផងដែរ។ តើពួកគេនឹងគាំទ្រការបោះឆ្នោតក្លែងបន្លំមួយដែរឬទេ?»៕

