បុរសរូបនេះកើតនៅក្នុងប្រទេសអង់គ្លេសឈ្មោះថា Khalid Massod វ័យ៥២ឆ្នាំ បានសម្លាប់មនុស្សអស់៤នាក់ដោយប្រើកាំបិតនិងរថយន្តដែលលោកបានជួលពីក្រុងBirmingham ជិតកន្លែងដែលលោករស់នៅ មុនពេលដែលប៉ូលិសបាញ់សម្លាប់រូបលោក។
ប៉ូលិសបានស្គាល់បុរសម្នាក់នេះថាជាបុគ្គលដែលជាប់ទោសជាច្រើន រួមទាំងការរំលោភបំពាន វាយតប់ បង្ករបួសស្នាមលើរូបរាងកាយ និងការវាយប្រហារដោយអាវុធផងដែរ ប៉ុន្តែទាំងនេះមិនមានអ្វីដែលពាក់ព័ន្ធនឹងភេរវកម្មឡើយ។
លោកមិនមែនជាមុខសញ្ញានៃការស៊ើបអង្កេតណាមួយឡើយនៅមុនពេលវាយប្រហារនេះ។
អ្នកនាង Iwona Romek ដែលរស់នៅជាប់របងគ្នាជាមួយនឹងKhalid Masood ក្នុងតំបន់Birmingham អស់ពេល៥ខែរហូតដល់គាត់បានរើផ្ទះភ្លាមៗក្រោយពេលបុណ្យគ្រឹស្តស្មាស និយាយថា បុរសម្នាក់នេះហើយទៅហាក់ដូចជាបុរសធម្មតាម្នាក់ដូចគេដូចឯងយ៉ាងដូច្នោះដែរ។
អ្នកនាង Iwona Romek “ គាត់គឺជាបុរសធម្មតាម្នាក់ គាត់ធ្លាប់ដឹកកូនទៅសាលារៀននៅពេលព្រឹក ធ្វើសួនច្បារនៅខាងក្រៅផ្ទះ។ ខ្ញុំបានឃើញគាត់ជាច្រើនដងកាត់ស្មៅនិងមកពីទិញទំនិញពីខាងក្រៅជាដើម”៕

