Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

សកលវិទ្យាល័យស៊ីដនី ជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក

សកលវិទ្យាល័យស៊ីដនី University of Sydney ជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោកលើភាពមានការងារធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា គឺឈ្នះទាំងវិទ្យាស្ថានល្បីៗនាំមុខគេមួយចំនួនដូចជា Massachusetts Institute of Technology, Cambridge University និង University of Oxford ជាដើម។

University of Sydney
Source: SBS

ការចាត់​ចំណាត់​ថ្នាក់​ចុងក្រោយ​គេ​បំផុត​ពី​អង្គភាព​ចាត់​ចំណាត់​ថ្នាក់​លើ​លទ្ធភាព​ទទួលបាន​ការ​ងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា​ Q-S Graduate Employability Rankings ក៏​បាន​ចាត់​ចំណាត់​ថ្នាក់​ឲ្យ​សកល​វិទ្យាល័យ​ម៉ែលប៊ិន University of Melbourne ជាប់​លេខ​៧ នាំមុខ​សកល​វិទ្យាល័យ Oxford, Columbia, Princeton  និង​Yale។

ការចាត់​ចំណាត់​ថ្នាក់​នេះ​ធ្វើឡើងជាមួយនឹង​សកល​វិទ្យាល័យ​ចំនួន​៥០០​លើ​សលកលោក ទៅ​លើ​រង្វាស់​កម្រិត​នៃ​ការ​រៀបចំ​ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​របស់​ខ្លួន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​នៃ​ការងារ។

សកល​វិទ្យាល័យ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​គឺ​បាន​ទៅ​លើ​Stanford University របស់​សហរដ្ឋ​អាម៉េរិក។

សកល​វិទ្យាល័យ​អូស្រ្តាលី​ចំនួន​៨​ដែល​ជាប់​ក្នុង​top 100 រួមមាន៖

  • University of Sydney ជាប់​ចំណាត់​ថ្នាក់​លេខ​៤
  • University of Melbourne ជាប់​ចំណាត់​ថ្នាក់​លេខ​៧
  • University of New South Wales ជាប់​ចំណាត់​ថ្នាក់​លេខ​៣៦
  • The University of Queensland ជាប់​ចំណាត់​ថ្នាក់​លេខ​៤៩
  • University of Technology Sydney ជាប់​ចំណាត់​ថ្នាក់​លេខ​៦៩
  • Monash University ជាប់​ចំណាត់​ថ្នាក់​លេខ​៧៩
  • The Australian National University ជាប់​ចំណាត់​ថ្នាក់​លេខ​៨៤
  • RMIT University ជាប់​ចំណាត់​ថ្នាក់​លេខ​៩៧៕

1 min read

Published

By Sopharany Hay

Source: SBS News



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now