មេរោគរលាកថ្លើមA ត្រូវបានគេរកឃើញនៅក្នុងកញ្ចប់ផ្លែប៊ែរីកកដែលដាក់លក់លើទីផ្សារ

សញ្ញានៃមេរោគរលាកថ្លើមA ត្រូវបានគេរកឃើញនៅក្នុងកញ្ចប់ផ្លែប៊ែរីកក ដែលដាក់លក់នៅក្នុងផ្សារទំនើបនានាទូទាំងប្រទេសអូស្រ្តាលី។

Frozen berries

Frozen berries Source: Getty Images

មានការ​ហៅ​ត្រឡប់​មក​វិញ​ចំពោះ​ផលិតផល​Creative Gourmet Mixed Berries​ទម្ងន់​300​ក្រាម​ដែល​ដាក់​លក់​នៅ​តាម​ផ្សារ IGA, Foodworks, Foodland, SPAR  និង Supabarn ដែល​មាន​លេខ​កូដ PP150118។

អាជ្ញាធរ​សុខា​ភិបាល​រដ្ឋ​វិចថូរៀ​បាន​រក​ឃើញ​ដាន​នៃ​មេរោគ​ជំងឺ​រលាក​ថ្លើម​A នេះ​នៅ​ក្នុង​កញ្ចប់​ដែល​បិទ​ជិត​មួយ។

ក្រុមហ៊ុន Entyce Food Ingredients ដែល​ជា​ក្រុមហ៊ុន​ផលិត​ផ្លែប៊ែរី​ម៉ាក Creative Gourmet នេះ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ផ្លែប៊ែរី​ទាំង​នេះ​មិន​មាន​ដាក់​លក់​លើ​ថ្នើរ​តាម​ទីផ្សារ​ទៀត​ទេ ហើយ​ផលិតផល​នេះ​ត្រូវ​បាន​គេ​ញែក​ចេញ​ដាច់​ដោយ​ឡែក​ពីគេ​ហើយ៕


1 min read

Published

By Sopharany Hay

Source: SBS News



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now