ការរឹតត្បិតការធ្វើដំណើរកំពុងផ្លាស់ប្តូរ បន្ទាប់ពីការផ្ទុះឡើងចុងក្រោយនៅស៊ីដនី។ នេះជាអ្វីដែលអ្នកត្រូវដឹង

សម្រាប់អ្នកដែលសង្ឃឹមថានឹងធ្វើដំណើរកម្សាន្តឆ្លងរដ្ឋនាថ្ងៃឈប់សម្រាកទាំងនេះ នេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីការរឹតត្បិតការធ្វើដំណើរនាពេលបច្ចុប្បន្ន។

Just a week before Christmas, state and territory leaders have rushed to impose new travel restrictions on travellers from Sydney's Northern Beaches.

Just a week before Christmas, state and territory leaders have rushed to impose new travel restrictions on travellers from Sydney's Northern Beaches. Source: Getty Images AsiaPac

មុន​ថ្ងៃបុណ្យ​ណូអែល​ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បណ្តាមេដឹកនាំរដ្ឋនិងដែនដីនានាបានប្រញាប់ប្រញាល់ដាក់កម្រិតលើការធ្វើដំណើរថ្មីៗ​​ មកលើអ្នកដំណើរពីតំបន់ឆ្នេរសមុទ្រភាគខាងជើង "Northern Beaches" នៅស៊ីដនី ជាទីការ​ឆ្លង​ជាចង្កោម​នៃ​វីរុសកូរ៉ូណា​កំពុងតែបន្តកើនឡើង។

ការផ្ទុះឡើងនេះបានកើនឡើងដល់ ៤១ ករណីហើយ កាលពីថ្ងៃសៅរ៍ ដោយប្រភពនៃការចម្លងនៅតែមិនទាន់ដឹងនៅឡើយ។

លោកស្រីបាននិយាយថា "ជាការ​ចាំបាច់ យើងនឹងត្រូវត្រលប់ទៅរកការរឹតត្បិតដែលបានដាក់ចេញកាលពីខែមីនាម្តងទៀត សម្រាប់តែតំបន់ Northern Beaches តែប៉ុណ្ណោះ។
ការ​កើនឡើង​នៃ​ករណី​ឆ្លង​ដ៏គួរ​ឲ្យ​តក់ស្លុតនេះ បានធ្វើឱ្យមានច្បាប់ទម្លាប់ថ្មីសម្រាប់អ្នករស់នៅក្នុងទីក្រុងស៊ីដនី និង​រដ្ឋ​ញូសៅវែល ដែលរំពឹងថានឹងធ្វើដំណើរឆ្លងទៅ​រដ្ឋផ្សេងសម្រាប់រដូវកាលឈប់សម្រាក​នេះ។ ហើយនេះជាអ្វីដែលអ្នកត្រូវដឹង។

រដ្ឋវិចថូរៀ

អ្នកណាម្នាក់ដែលធ្វើដំណើរទៅរដ្ឋ​វិចថូរៀ ពី រដ្ឋ​ញូសៅវែលចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ នឹងត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតធ្វើដំណើរ។ ជាមួយ​គ្នានោះ ប្រជាជនមកពីតំបន់Nothern Beaches ត្រូវបានហាមឃាត់មិនឱ្យចូលមក​ក្នុងរដ្ឋនេះឡើយ។

ការអនុញ្ញាតនឹងត្រូវបានចេញដោយប្រើ“ ប្រព័ន្ធភ្លើងចរាចរណ៍”ឬ "Traffic Light System"៖ តំបន់ Northern Beaches នឹងត្រូវបានគេចាត់ទុកថាជា“ តំបន់ក្រហម” តំបន់ក្រុងស៊ីដនីជា“តំបន់​ពណ៌ទឹកក្រូច” ហើយតំបន់​ដែល​នៅ​សេសសល់​ផ្សេងទៀត​ក្នុង​រដ្ឋ​ញូសៅវែល​ជា​ "តំបន់ពណ៌បៃតង"។

អ្នកណាម្នាក់ដែលធ្វើដំណើរមកពី 'តំបន់ពណ៌ទឹកក្រូច' គេរំពឹងថានឹងត្រូវ​ធ្វើ​តេស្ត​នៅ​ពេល​មកដល់ ហើយផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​រហូតដល់ទទួលបានលទ្ធផលតេស្ត។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋវិចថូរៀ​បានព្រមានថា ទីក្រុងស៊ីដនីអាចនឹងត្រូវបានប្រកាសថាជាតំបន់ក្រហម ប្រសិនបើការផ្ទុះឡើងនេះរីករាលដាល​ហួសពីតំបន់ Northern Beaches។
លោកបានមានប្រសាសន៍ថា “មានហានិភ័យគួរឱ្យកត់សម្គាល់មួយដែលកូវីដ -១៩ បានរាលពាសពេញតំបន់ស៊ីដនី” ។

ប្រសិនបើមានករណីបែបនោះមែន ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើដូច្នោះមែន នោះយើងនឹងគ្មានជំរើសអ្វីក្រៅពីប្រកាសទីក្រុងស៊ីដនីជាតំបន់ក្រហមនោះទេ។

ស្ថានភាពនេះកំពុងត្រូវបានត្រួតពិនិត្យជារៀងរាល់ម៉ោង ហើយការរឹតត្បិតអាចផ្លាស់ប្តូរបានគ្រប់ពេល។

ប្រជាជនដែល​មក​ដល់​ក្នុង​រដ្ឋ​វិចថូរៀរួចទៅហើយ ដែលបានទៅ​តំបន់​Northern Beaches នៅ​ថ្ងៃទី​១១ ធ្នូ ឬចាប់ពីថ្ងៃនោះ គួរ​តែផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយពីគេ និង​ទៅធ្វើតេស្ត។

រដ្ឋគ្វីនស្លេន

អាជ្ញាធរសុខាភិបាលរដ្ឋឃ្វីនឡែនបានដាក់ចេញនូវលិខិតអនុញ្ញាតព្រំដែនសម្រាប់អ្នកដែលមកពីរដ្ឋ NSW ចាប់ពីម៉ោង ១ ព្រឹក ថ្ងៃទី ២០ ធ្នូ ខណៈតំបន់Northern Beaches ត្រូវបានប្រកាសថាជាចំណុចក្តៅ "hot spot"។

រដ្ឋមន្ត្រីសុខាភិបាលលោក Yvette D'Ath មានប្រសាសន៍ថា៖ "សម្រាប់អ្នកដែលមកពីតំបន់ឆ្នេរភាគកណ្តាល Central Coastនៃរដ្ឋញូវសៅវែល ឬមកពីតំបន់​ទីក្រុង​ស៊ីដនី ដែលកំពុងចូលមកក្នុងរដ្ឋឃ្វីនឡែន នៅពេលដែលអ្នកមកដល់ យើងសុំឱ្យអ្នកធ្វើតេស្ត ហើយឃុំខ្លួនឯងរហូតដល់អ្នកទទួលបានលទ្ធផលពីការធ្វើតេស្តទាំងនោះ"។ 

នរណាម្នាក់ដែលបច្ចុប្បន្ននៅក្នុងរដ្ឋឃ្វីនឡែនរួចហើយ តែបានទៅលេងតំបន់Northern Beaches ក្រោយពីថ្ងៃទី ១១ ខែធ្នូគួរតែធ្វើតេស្ត និងឃុំខ្លួនឯងនៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃ គិតចាប់ពីពេលដែលពួកគេស្ថិតនៅក្នុងតំបន់នោះជាលើកចុងក្រោយ។



អ្នកទាំងឡាយណាដែលបានមកដល់រដ្ឋឃ្វីនឡែននៅថ្ងៃសុក្រ បន្ទាប់ពីបានទៅលេងតំបន់ Northern Beaches ក្រោយថ្ងៃទី ១១ ខែធ្នូ ត្រូវតែធ្វើតេស្ត និង ធ្វើ​ចត្តាឡីស័កក្នុង​កន្លែងស្នាក់នៅរបស់ពួកគេរយៈពេល ១៤ ថ្ងៃ។

បន្ទាប់ពីម៉ោង ១ ព្រឹកថ្ងៃទី ១៩ ធ្នូ អ្នកណាម្នាក់ដែលបានទៅ​តំនង់ Northern Beaches នឹងត្រូវតែធ្វើតេស្ត ហើយ ធ្វើ​ចត្តាឡីស័កក្នុង​សណ្ឋាគារ​ជាកំហិត​ដោយចេញ​ថ្លៃចំណាយ​ដោយ​ខ្លួនឯង។

រដ្ឋធានីដែនដីអូស្រ្តាលី ACT

អ្នកស្រុកខេនបេរ៉ា ត្រូវបានគេណែនាំមិនឱ្យធ្វើដំណើរទៅតំបន់ Northern Beaches​ នោះទេ។

អាជ្ញាធរសុខាភិបាលបាននិយាយថា នរណាដែលបានទៅតំបន់នេះ ចាប់តាំងពីថ្ងៃទី ១១ ធ្នូ ត្រូវទៅធ្វើតេស្ត និងផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយពីគេ។

រដ្ឋអូស្រ្តាលីខាងលិច

រដ្ឋាភិបាលរដ្ឋអូស្រ្តាលីខាងលិចបានចេញបញ្ជារថា នរណាម្នាក់ដែលធ្វើដំណើរមកពីរដ្ឋ​ញូសៅវែល ត្រូវ​ឃុំ​ខ្លួនឯង​រយៈពេល​១៤ថ្ងៃ និង​ទៅធ្វើតេស្តនៅថ្ងៃទី ១១ ។

លោករដ្ឋមន្រ្តីទីមួយ Mark McGowan ក៏បានព្រមានដល់ប្រជាជនរដ្ឋអូស្រ្តាលីខាងលិចកុំឲ្យធ្វើដំណើរទៅរដ្ឋញូសៅវែល ព្រោះថាអាចនឹង​មាន​ការ​ដាក់​កម្រិត​ព្រំដែនដ៏តឹងរឹង​នៅ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ។

ដែនដីភាគខាងជើង Northern Territory

ដែនដីភាគខាងជើងបានប្រកាសថា តំបន់ Northern Beaches គឺជាចំណុច hotspot។ នរណាម្នាក់ដែលបាន​ទៅតំបន់ននេះ ហើយរំពឹងថានឹងធ្វើដំណើរមកកាន់ដែនដីភាគខាងជើង នឹងត្រូវធ្វើច​ត្តាឡីស័ក​​ជាកំហិត​នៅ​ Alice Spring ឬ ដាវីន រយៈពេល ១៤ ថ្ងៃ។

រដ្ឋថាសម៉ាញៀ

អាជ្ញាធរសុខាភិបាលបានកំណត់តំបន់Northern Beaches ជាតំបន់ដែលមានហានិភ័យខ្ពស់ ហើយរារាំងភ្ញៀវទេសចរដែលបានឆ្លងកាត់តំបន់នោះ ចាប់តាំងពីថ្ងៃទី ១១ ធ្នូ មិន​ឲ្យចូលទៅក្នុងរដ្ឋថាសម៉ាញៀឡើយ លើកលែងតែពួកគេជាអ្នកធ្វើដំណើរចាំបាច់។

រដ្ឋថាសម៉ាញៀ នឹងប្រកាសតំបន់ទីក្រុង​ស៊ីដនីថាជា“តំបន់ហានិភ័យមធ្យម” ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែធ្នូ។ អ្នកណាម្នាក់ដែលធ្វើដំណើរពីតំបន់នេះ នឹងត្រូវឃុំខ្លួនឯង​រយៈពេល​១៤ថ្ងៃ។

អ្នកណាម្នាក់ដែលស្ថិតនៅក្នុងរដ្ឋ​ថាសម៉ាញៀរួចហើយ ហើយ​បាន​ទៅក្នុងតំបន់នោះចាប់ពីថ្ងៃនោះ ត្រូវបានស្នើសុំឲ្យ​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​ភ្លាម ហើយ​ទៅ​ធ្វើតេស្ត។

គេរំពឹងថា រដ្ឋាភិបាលរដ្ឋ​ថាសម៉ាញៀ នឹងពិភាក្សាអំពីការរឹតបន្តឹងថ្មីៗទាំងនេះជាមួយអ្នក​រៀបចំ​កម្មវិធី​ប្រណាំងទូកពី​ស៊ីដនី ទៅ​ហូបាត។

រដ្ឋអូស្រ្តាលីខាងត្បូង

ប្រជាជនរដ្ឋអូស្រ្តាលីខាងត្បូងដែលបានទៅតំបន់ Northern Beaches តំបន់ Lavender Bay ឬ តំបន់ Penrith ចាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល​១៤ថ្ងៃ ហើយ​ទៅ​ធ្វើ​តេស្ត។

នរណាម្នាក់ដែលបានទៅលេងនៅ ក្លឹបប៊ូលីង Avalon Bowling Clubនៅថ្ងៃទី ១៣ ខែធ្នូម៉ោង ៥ ល្ងាច - ៧ យប់ និង ១៥ ធ្នូម៉ោង ៣ដល់ម៉ោង៥ ល្ងាចឬ Avalon Beach RSL Club នៅថ្ងៃទី ១១ ធ្នូ មិនអាចចូលមក​ក្នុង​រដ្ឋអូស្ត្រាលីខាងត្បូងបានទេ។ ប្រសិនបើស្ថិតនៅក្នុងរដ្ឋរួចហើយ ពួកគេត្រូវទៅ​ធ្វើ​ចត្តាឡីស័កក្នុងសណ្ឋាគារ។

អ្នកដំណើរ​ឆ្លងរដ្ឋក៏នឹងត្រូវដាក់ពាក្យសុំចូលមក​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ផងដែរ ដើម្បីធានាថា នរណាម្នាក់ដែលទើបតែបាន​ទៅ​តំបន់ Northern Beaches ត្រូវបានគេកំណត់អត្តសញ្ញាណ៕


Share

Published

Updated

By SBS News
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service