Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការវាយប្រហារដោយបើករថយន្តដឹកទំនិញបុកអ្នកថ្មើរជើងថ្មីមួយទៀតបានកើតឡើងនៅប្រទេសស៊ុយអែត

យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់និង១៥នាក់រងរបួសបន្ទាប់ពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកចូលទៅក្នុងហ្វូងមនុស្សនៅឯមជ្ឈមណ្ឌលលក់ទំនិញនៅទីក្រុងStockholm ប្រទេសស៊ុយអែត (Sweden)។

The rear of a truck, left, protrudes after it crashed into a department store injuring several people in central Stockholm, Sweden, Friday April 7, 2017. (Anders Wiklund , TT News Agency via AP)
Stockholm Attack on Friday April 7 2017.Foto: Anders Wiklund /TT kod 10040 Source: TT News Agency

គេជឿថា​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បានបើកឡើង​​លើ​ផ្លូវ​មនុស្ស​ដើរ​ មុន​ពេល​ដែលបុកទម្លុះ​ចូល​ក្នុង​ហាង​ទំនិញ​នៅ​កណ្តាល​ទី​ក្រុង​មួយនេះ។

សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មាន​អ្នក​លោត​ចូល​ទៅ​ក្នុង​កាប៊ីន​មុខ ហើយ​បាន​បើកឡាន​នេះ​ចេញ​ទៅ​នៅ​ពេល​ដែល​អ្នក​បើកបរ​កំពុងតែ​ទម្លាក់​អីវ៉ាន់​ចុះ។

នាយកដ្ឋាន​ប្រតិបត្តិការ​ជាតិ​របស់​ប៉ូលិស​ស៊ុយអែត បាន​ចេញ​ផ្សាយ​នូវ​រូបភាព​ជនសង្ស័យ​សំខាន់​មួយ​រូប​ ដែល​ដក​ស្រង់ចេញ​ពី​កាម៉េរាសុវត្ថិផាព​CCTV នៅ​កៀកពេល​និងទី​តាំង​វាយប្រហារនេះ។

រូបភាព​នេះបង្ហាញថា បុរស​ម្នាក់​ពាក់​អាវ​jacket ដែល​មាន​មួក hood ពណ៌ក្រម៉ៅ​ ពីលើ​អាវ​យឺត​និង​ខោ​ពណ៌​ក្រម៉ៅ។

បន្តិច​ក្រោយ​មក​ ប៉ូលិស​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​មាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយប្រហារនេះហើយ តែ​មិន​អះ​អាង​ថា​បុរស​ម្នាក់នោះ​គឺ​ជា​​ជនសង្ស័យ​ដែល​ឡើង​ទៅ​បើក​រថយន្ត​នោះ​ឬក៏​អត់នោះទេ។

នាយក​រដ្ឋ​មន្រ្តី​ស៊ុយអែត លោក Stefan Lofven មានប្រសាសន៍ថា ការ​វាយប្រហារ​លើ​អ្នក​ថ្មើ​ជើងនៅ​ទីក្រុង​Stockholm នេះ​ទំនង​ជា​សកម្មភាព​ភេរវកម្ម។

លោកថា ដើម្បី​ជា​ការ​ឆ្លើយ​តប​ ប្រទេស​ស៊ុយ​អ៊ែត​នឹង​រឹតបន្តឹង​​ការ​ត្រួត​ត្រា​ព្រំ​ដែន​របស់​ខ្លួន​៕

 


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now