ត្រីបាឡែនរហូតដល់៣០០ក្បាលបានងាប់ ហើយអ្នកស្ម័គ្រចិត្តកំពុងតែព្យាយាមបញ្ជូនត្រីប្រមាណ១០០ក្បាលត្រឡប់ចូលទៅក្នុងសមុទ្រវិញ ខណៈដែលពួកគេព្យាយាមរក្សាត្រីទាំងនោះឲ្យបានស្រួលបំផុតតាមតែអាចធ្វើទៅបាន។
អ្នកស្ម័គ្រចិត្តជាច្រើនបានមកពីតំបន់នានានៅជុំវិញនោះដើម្បីជួយដល់ត្រីបាឡែនជាប់កឿងទាំងនេះ តាមដែលពួកគេអាចធ្វើទៅបាន រួមទាំងបុរសម្នាក់នេះផងដែរ។
វាគឺជាការជាប់កឿងត្រីបាឡែនដ៏ច្រើនសន្ធឹកសន្ធាប់មួយនៅក្នុងប្រទេសនូវ៉ែលហ្សេឡង់ ចាប់តាំងពីឆ្នាំ១៩៨៥មក ដែលកាលនោះមានត្រីបាឡែន៤៥០ក្បាលជាប់កឿងនៅក្រុងAuckland៕

