Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អាម៉េរិកអះអាងបន្តកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីអូស្រ្តាលី

អ្នកនាំពាក្យសារព័ត៌មានរបស់លោកប្រធានាធិបតីDonald Trump បានអះអាងថា កិច្ចព្រមព្រៀងតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនដែលព្រមព្រៀងជាមួយអូស្រ្តាលីនោះនឹងដំណើរការទៅមុខជាបន្តទៀត។

Asylum seekers in the Manus Island detention centre
Source: AAP

អ្នក​នាំពាក្យ​សេតវិមាន​លោក Sean Spicer និយាយថា ជនភៀសខ្លួន​នៅ​លើ​កោះManus​និង​កោះ​Nauru​មក​ពី​ប្រទេស​ជាច្រើន​រួម​ទាំង អ៊ីរ៉ង់ អ៊ីរ៉ាក់និង​ស៊ីរី​នឹង​ទទួលរង​នូវ​អ្វី​ដែល​រដ្ឋបាល​លោកត្រាំ​ហៅថា​ជា ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បំផុត(extreme vetting)។

លោក Spicer ៖ “កិច្ច​ព្រមព្រៀងនេះ ​ព្រមព្រៀងជា​ពិសេស​លើ​ជនភៀសខ្លួន​១២៥០នាក់ដែល​ភាគច្រើន​ជាប់​នៅ​លើ​កោះ​PNG។ អ្នកទាំងនោះ ជា​ចំណែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​គឹថា ពួកគេ​ត្រូវរងការត្រួត​ពិនិត្យ​ឲ្យ​បានហ្មត់ចត់​តាម​វិធានការ​ដូច​គ្នា​ដែល​យើង​កំពុងតែ​ធ្វើនៅ​ពេលនេះ។ នឹង​មាន​ ការត្រួត​ពិនិត្យ​ឲ្យ​បានហ្មត់ចត់​បំផុត​​អនុវត្ត​លើ​ពួកគេ​ទាំង​អស់នេះ។ នេះគឺ​ជា​ផ្នែក​និង​កញ្ចប់​នៃ​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​លោកអូបាម៉ា ជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​រដ្ឋាភិបាល​អាម៉េរិក។ លោកប្រធានាធិបតីថ្មី​ដោយ​យោងតាម​កិច្ច​ព្រមព្រៀងនេះ គោរពតាម​អ្វី​ដែល​រដ្ឋាភិបាល​អាម៉េរិក​បាន​យល់​ស្រប​ហើយ​ធានា​ឲ្យ​បាន​ថា ការ​ត្រួតពិនិត្យ​ឌិតដល់​នឹង​ធ្វើឡើង​ដូចគ្នា​នឹង​អ្វី​ដែល​យើង​កំពុងតែធ្វើ​នា​ពេល​បច្ចុប្បន្ននេះ ហើយ​នឹង​ពេល​ខាង​មុខបន្តទៀត”។

មនុស្សទាំង​អស់​ដែល​ស្ថិត​ក្រោម​ការ​ព្រមព្រៀងនេះ ត្រូវបាន​គេ​ចាត់​ទុក​ជា​ជនភៀសខ្លួន​ក្រោម​គោលការណ៍របស់​អង្គការ​សហប្រជាជាតិ៕


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now