Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ប្រធានាធិបតី​ជាប់​ឆ្នោតអាម៉េរិក​អំពាវ​នាវ​ដល់​លោក​ត្រាំ​ប្រកាស​តាម​ទូរទស្សន៍​បញ្ចប់​សកម្មភាព​បាតុករ

ការប៉ុនប៉ងរបស់លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធភាពរបស់លោកក្នុងការរារាំងការប្រកាសពីជ័យជំនៈការបោះឆ្នោតរបស់លោក Joe Biden បានរងនូវការរិះគន់ជាច្រើន។ សភាអាម៉េរិកបានជួបប្រជុំនៅថ្ងៃនេះដើម្បីប្រកាសជាផ្លូវការពីជ័យជំនះរបស់លោក Biden ប៉ុន្តែអ្នកនយោបាយមួយក្រុមដោយរួមទាំងព្រឹទ្ធសមាជិករដ្ឋ Texas លោក Ted Cruz ប៉ុនប៉ងរារាំងការប្រកាសលទ្ធផលនេះ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ក្រុម​សាធារណរដ្ឋ​មិន​ទទួល​ស្គាល់​ការ​រាប់​សន្លឹក​ឆ្នោត​នៅរដ្ឋ​អារីហ្សូណា ដែល​ជារដ្ឋ​មួយ​លោក​  Biden ឈ្នះ​សំឡេង​ឆ្នោត​តិចតួច​ប៉ុណ្ណោះ។

 

អនុប្រធានា​ធិបតីអាម៉េរិក​លោក  Mike Pence ដែល​ត្រូវ​បាន​លោក​ Trump ជំរុញ​ឲ្យ​រារាំង​លទ្ធផល​ឆ្នោត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​កថា​លោក​នឹង​មិន​រារាំង​នីតិវិធី​ក្នុង​ការ​ប្រកាស​លទ្ធផល​នេះ​ទេ។

មេដឹកនាំ​ព្រឹទ្ធ​សមាជិក​សំឡេង​ភាគ​ច្រើន​លោក Mitch McConnell ព្រឹទ្ធ​សមាជិក​កំពូល​របស់​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមាន​ថា គណបក្ស​សាធារណរដ្ឋ​នឹង​ខូច​ឈ្មោះ​ជារៀង​រហូត​ប្រសិនបើ​លទ្ធផល​ឆ្នោត​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ។

ជាមួយ​គ្នា​នេះ​ដែរ​ភាពវឹក​វរ​បាន​កើត​មាន​ឡើង​បន្ទាប់​ពីក្រុម​អ្នក​តវ៉ាបាន​សម្រុក​ចូល​វិមាន​កាពីតូល ធ្វើ​ឲ្យ​សមាជិក​សភា​ទាំង​អស់​ត្រូវ​បាន​នាំ​គេច​ខ្លួន។ ចំណែក​អាជ្ញាធរ​ក៏​បាន​ប្រកាស​ពី​ការ​ដាក់​កម្លាំង​សន្តិសុខ​ជាតិ​ដើម្បី​ជួប​ទប់​ទល់​នឹង​ការ​សម្រុក​ចូល​របស់​ក្រុម​អ្នក​តវ៉ា​ផង​ដែរ។

 លោក​ប្រធានាធិបតី​អាម៉េរិក​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​តវ៉ា​បំបែក​ជួរ ខណៈ​ដែល​ភាព​ចលាចល​កើត​មាន​ឡើង​នៅ​វិមាន​កាពីតូល។ លោក​ត្រាំ​បាន​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ក្រុម​អ្នក​គាំទ្រ​លោក ដោយ​បញ្ជាក់​សារ​ឡើង​វិញ​ពីការ​អះ​អាង​ដោយ​គ្មាន​ភស្តុតាង​ថា​ការ​បោះ​ឆ្នោត​មាន​ការ​លួច​បន្លំ។

ចំណែក​ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​ហៅ​ការ​សម្រុក​ចូល​ក្នុង​វិមាន​កាពីតូល​ថា​ជា​ការ​រំលោភបំពាន​ដែល​មិន​ធ្លាប់​មាន​ទៅលើ​លទ្ធិប្រជាធិបតេយ្យ។ លោក​បាន​អំពាវ​នាវ​ដល់​លោក​ដូណាល់​ត្រាំ​ឲ្យ​បញ្ចប់​ការ​ធ្វើ​កុប្បកម្មនេះ។ លោក​បញ្ជាក់​ថា

ពាក្យ​សំដី​របស់​ប្រធានាធិបតី​ជា​រឿង​សំខាន់​ណាស់ ទោះបីប្រធានា​ធិបតី​នោះ​ល្អ ឬ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។ ប្រសិន​បើ​និយាយ​ល្អ ប្រសាសន៍​របស់​ប្រធានា​ធិបតីជាការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ ប៉ុន្តែ​ប្រសិន​បើ​និយាយ​មិន​បាន​ល្អ​ វា​ក្លាយ​ទៅ​ជាការញុះញង់។ ដូចនេះ​ខ្ញុំ​សូមអំពាវ​នាវ​ដល់​ប្រធានាធិបតី​ត្រាំ​ធ្វើការ​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​ឥឡូវ​នេះ​នេះ​ដើម្បី​បំពេញ​នូវ​ពាក្យ​សម្បថ​របស់​លោក​ក្នុង​ការ​ការពារ​ដ្ឋធម្មនុញ្ញ និង​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​ចូល​មក​វិមាន​នេះ។


1 min read

Published

Updated



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now