រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី​កាល​ពីម្សិល​មិញ​នេះ

ស្រ្តីបីរូបនៅរដ្ឋវិកថូរៀកំពុងស្នាក់នៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) បន្ទាប់ពីរកឃើញថាមានវិជ្ជមាន COVID-19។ រដ្ឋាភិបាលរដ្ឋវិកថូរៀជឿជាក់ថាការឆ្លងនេះជាប់ពាក់ព័ន្ធនឹងការផ្ទុះការឆ្លងនៅទីក្រុងស៊ីដនីយ៍។ ស្រី្តមួយរូបក្នុងវ័យ 70 ឆ្នាំ និងស្រ្តីពីររូបផ្សេងទៀតក្នុងវ័យ 40ឆ្នាំ មកពីតំបន់ Mitcham, Hallam និង Mentone នៃទីក្រុងម៉ែលប៊ិនបានឆ្លងជំងឺនេះ។

QLD BORDER COVID-19 CLOSURE

The Brisbane hotel quarantine case sent the city into lockdown. Source: AAP

ស្រ្តីមួយរូបក្នុងចំណោមស្រ្តីបីរូបនេះបានទៅហាងលក់ទំនិញជាច្រើននៅបណ្តុំហាងលក់ទំនិញ Fountain Gate កាលពីថ្ងៃសៅរ៍ទី 26 ធ្នូកន្លងមកនេះ។

រដ្ឋវិកថូរៀគ្មានការឆ្លងក្នុងសហគមន៍ជាង 60ថ្ងៃកន្លងមកហើយ។

រដ្ឋាភិបាលរដ្ឋវិកថូរៀបានបន្ថែមតំបន់ Wollongong និង Blue Mountains ចូលទៅក្នុងតំបន់ដែលមានការដាក់កំហិតខ្ពស់ក្នុងការធ្វើដំណើរ

អ្នកដំណើរទាំងឡាយណាដែលបានទៅលេងតំបន់ទាំងពីរខាងលើនេះចាប់ពីថ្ងៃទី 27 ខែធ្នូមានពេលរហូតដល់ពាក់កណ្តាលយប់នេះបើចង់ចូលមករដ្ឋវិកថូរៀវិញ។ ពួកគេនឹងត្រូវការប័ណ្ណអនុញ្ញាត លទ្ធផលធ្វើតេស្ត COVID ក្នុងរយៈពេល 24ម៉ោង និងតម្រូវឲ្យស្នាក់នៅដាច់ដោយឡែក14ថ្ងៃ។

បើតាមរដ្ឋាភិបាលឲ្យដឹងផងដែរថាអ្នកដំណើរមកពីតំបន់ទាំងនេះនឹងមិនអាចចូលមករដ្ឋវិកថូរៀបានទេចាប់ពីថ្ងៃស្អែកទី 01 ខែមករា ឆ្នាំ 2021នេះទៅ។

ជាមួយគ្នានេះផងដែរអាជ្ញាធរសុខាភិបាលបានជំរុញឲ្យពលរដ្ឋទាំងឡាយណាដែលបានទៅកាន់ទីតាំងក្នុងចន្លោះម៉ោងដូចបានរៀបរាប់ខាងក្រោមនេះមកធ្វើតេស្ត និងស្នាក់នៅដាច់ដោយឡែករហូតទទួលបានលទ្ធផល។

ល.រតំបន់ទីតាំង​ដែល​បាន​ទៅថ្ងៃ និងម៉ោង​ដែល​បាន​ទៅ
1DovetonHoly Family Parish Doveton Catholicថ្ងៃ 26/12/2020ម៉ោង 4 ដល់ 6 ល្ងាច
2Fountain Gate Shopping CentreKmart, Big W,Target, Millers, King of Gifts, Lacosteថ្ងៃ 26/12/2020ម៉ោង 9 ដល់ 11 ព្រឹក
3Glen WaverleyCentury City Walk និង Mocha Jo’sថ្ងៃ 28/12/2020ម៉ោង 5 ល្ងាច
4Oakleighភោជនីយដ្ឋាន Katialo និង​ Eaton Mallថ្ងៃ 28/12/2020ម៉ោង 7 ដល់ 8.15 ល្ងាច
5MentoneMentone/Parkdale Beachថ្ងៃ 27/12/2020ម៉ោង 10ព្រឹក ដល់ 4.30 ល្ងាច

 


1 min read

Published

Updated


Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now