ការ​ឆ្លង​តាម​សហគមន៍​មាន​ការ​កើន​ឡើង​នៅរដ្ឋ​ញូសៅវ៉េល

រដ្ឋញូសៅវ៉េលមានករណីឆ្លង coronavirus តាមសហគមន៍ចំនួន 18ករណី ដែលក្នុងនោះ 9ករណីជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោមនៅតំបន់ Northern Beaches។ មានករណីផ្ទុះការឆ្លងថ្មីដែលមន្ត្រីបានហៅថាជាការឆ្លងជាចង្កោមនៅ Croydon ដែលមានការឆ្លងតាមសហគមន៍ 6ករណីនៅភាគខាងលិចទីក្រុងស៊ីដនីយ៍។ ពុំទាន់មានប្រភពនៃការចម្លងនៅ Croydon នៅឡើយទេ ហើយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត។ ករណីឆ្លងចំនួនបី ផ្សេងទៀតក៏កំពុងធ្វើការស៊ើបអង្កេតផងដែរ ដោយពីរករណីឆ្លងនៅ Wollongong និងមួយករណីផ្សេងទៀតឆ្លងនៅភាគខាងជើងទីក្រុងស៊ីដនីយ៍។ ប្រធានមន្ត្រីសុខាភិបាលវេជ្ជបណ្ឌិត Kerry Chant រំពឹងថានឹងមានករណីឆ្លងច្រើនទៀតទាក់ទងនឹងការឆ្លងជាចង្កោមនៅ Croydon ។ ជាមួយគ្នានេះអាជ្ញាធរក៏បានរឹតបន្តឹងការដាក់កំហិតក្នុងអំឡុងពិធីអបអរឆ្នាំថ្មីផងដែរដោយការដាក់កំហិតនេះនឹងចូលជាធរមានចាប់ពីពាក់កណ្តាលយប់ថ្ងៃពុធ ទី30នេះ។ ការជួបជុំនៅតំបន់ greater Sydney នឹងកាត់បន្ថយមកត្រឹម5នាក់។ ការជួបជុំក្រៅអាគារកំណត់ត្រឹម 30នាក់។ នៅ Northern beach អនុញ្ញាតឲ្យជួបជុំត្រឹម 5នាក់។ ប្រមុខរដ្ឋញូសៅវ៉េលព្រមានឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងកុំឲ្យថ្ងៃឆ្លងឆ្នាំក្លាយជាព្រឹត្តការណ៍ចម្លងជំងឺ។

From coronavirus to climate and China: where Australia's foreign relations attention will be in 2021

Source: Flickr


Published


Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now