តើអ្នកអាចមើល​បច្ចុប្បន្នភាព​កូវីដ-១៩​ប្រចាំ​ថ្ងៃ​របស់​អូស្រ្តាលីជាភាសាខ្មែរបាននៅកន្លែងណាខ្លះ?

មានវិធីជាច្រើនដែលអ្នកអាចទទួលបានព័ត៌មានជាភាសាដទៃក្រៅពីភាសាអង់គ្លេស ស្តីអំពីដំណឹងថ្មីៗនៃស្ថានភាពវីរុសកូរ៉ូណារបស់អូស្រ្តាលីពី SBS។

NSW Chief Health Officer Dr. Kerry Chant during a COVID-19 update and press conference in Sydney, Friday, July 30, 2021. (AAP Image/Pool, Lisa Maree Williams) NO ARCHIVING

NSW Chief Health Officer Dr. Kerry Chant during a COVID-19 update and press conference. (AAP Image/Pool, Lisa Maree Williams) Source: Getty Images

ឥឡូវនេះមានវិធីជាច្រើន​ដើម្បីតាមដានព័ត៌មានចុងក្រោយបង្អស់ស្តីអំពីកូវីដ​-១៩ ជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ជាមួយ​នឹង​ការផ្តល់ជូន​​របស់ SBS នូវការផ្សាយបន្តផ្ទាល់សន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋញូសៅវែល​លើកញ្ចក់ទូរទស្សន៍ និងនៅលើ SBS On Demand ។

នៅថ្ងៃច័ន្ទ ការធ្វើបច្ចុប្បន្នភាពកូវីដ-១៩ របស់រដ្ឋាភិបាលនៅម៉ោង ១១ ព្រឹក បានចាប់ផ្តើមផ្សាយនៅរដ្ឋញូសៅវែល ដោយ​មានការ​បកប្រែ​ការ​ផ្សាយ​បន្តផ្ទាល់​ជាភាសាអារ៉ាប់​នៅ​លើ SBS និង​ជាភាសា​វៀតណាមនៅលើ SBS VICELAND ។ សេវាកម្មទាំងពីរនេះក៏មានផងដែរនៅលើ SBS on Demand.

ការបកប្រែភាសាអាស៊ីរៀន, ភាសាចិនកាតាំង, ភាសាខ្មែរ និងភាសាចិនកុកងឺ ក៏កំពុងផ្សាយនៅលើ SBS On Demand ដែរ។

ការផ្សាយជាពហុភាសាទាំងនេះ​ផ្សាយ​ពី​វីដេអូផ្សាយបន្តផ្ទាល់ពី​សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលរដ្ឋញូសៅវែល ដោយផ្តល់ជូននូវការបកប្រែជាភាសាផ្សេងៗ​ជាសំលេងចំបង។

សន្និសីទសារព័ត៌មានទាំងនេះកំពុងត្រូវបានបកប្រែជាភាសាអារ៉ាប់ វៀតណាម ចិនកុកងឺ ចិនកាតាំង អាស៊ីរៀន និងភាសាខ្មែរ ដែលអាចចូលមើលបានតាមរយៈគេហទំព័រ​ហ្វេសប៊ុគរបស់ SBS Arabic24SBS VietnameseSBS Chinese(Mandarin)SBS CantoneseSBS Assyrian និង SBSខ្មែរ ក៏ដូចជា​ស្តាប់នៅលើវិទ្យុSBSផងដែរ។

SBS កំពុងតែ​ធ្វើការ​រាប់បញ្ចូល​ភាសា​មួយចំនួន​បន្ថែម​ទៀត រួមមាន៖ អេស្បាញ អ៊ូឌូ ក្រិច និង​បង់ហ្គា។

ចាប់តាំងពីSBSបាន​ចាប់​ផ្តើម​បកប្រែការផ្សាយ​បន្តផ្ទាល់​ទាំងនេះ​កាល​ពី​ខែ​មុនមក វាត្រូវបានគេចូលមើលជាង ៥០០.០០០ ដង នៅទូទាំងវេទិកានានា ដែលមានចំនួនចូលមើលជាង ១.៦ លាននាទី។
“នៅពេលដែលព្រឹត្តិការណ៍ជាច្រើនបានវិវឌ្ឍន៍ឡើងនិងប៉ះពាល់ដល់សហគមន៍ជាច្រើន​តាមវិធីផ្សេងៗគ្នា SBSកំពុងបន្តសម្របខ្លួន និងពង្រីកការងារដែលយើងកំពុងតែធ្វើ។ ផ្តល់ជូននូវការផ្សាយបន្តផ្ទាល់ជាភាសាផ្សេងៗលើវេទិកាជាច្រើន តាមរយៈសេវាកម្មចុងក្រោយទាំងនេះ​គឺគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀត​ដែលយើងអាចធានាបានថា សហគមន៍អាចទទួលបាននូវព័ត៌មានដែលពួកគេត្រូវការ​ នៅពេលដែលពួកគេត្រូវការវាបំផុត” 

នេះបើតាមប្រសាសន៍របស់​លោក James Taylor នាយកចាត់ចែងរបស់ SBS។

ថ្មីៗនេះSBS ក៏ចាប់​ផ្តើម​​បកប្រែ​ការធ្វើបច្ចុប្បន្នភាពកូវីដ -១៩ របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈ SBS Arabic24, SBS Somali និង SBS Urdu.

ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់រដ្ឋវិចថូរៀ​ក៏នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ​នៅលើ SBS On Demand ផងដែរ។

"យើងដឹងថាដើម្បីជួយដល់សហគមន៍ប្រកបដោយប្រសិទ្ធភាពនៅពេលចាំបាច់នេះ យើងត្រូវបន្តស្រាវជ្រាវនិងអនុវត្តវិធីសាស្ត្រផ្សេងៗដើម្បីឱ្យអ្នករាល់គ្នាបានជ្រាបនូវព័ត៌មានដែលត្រឹមត្រូវ និងអាចស្វែងរកបាន ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់សហគមន៍ ព្រមទាំងចែករំលែករឿងរ៉ាវរបស់ពួកគេផងដែរ" នេះ​បើ​តាម​ប្រសាសន៍របស់​ លោក David Hua នាយកនៃមាតិកាសំឡេង​និងភាសារបស់SBS ។

ដំណឹងនិងព័ត៌មានក្នុងស្រុកនិងក្រៅស្រុកអំពីកូវីដ -១៩ និងវ៉ាក់សាំងនានា ក៏អាចរកបាននៅលើ SBS Coronavirus Portal ដែលមានជាង ៦០ ភាសា៕


Share

Published

Updated


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
តើអ្នកអាចមើល​បច្ចុប្បន្នភាព​កូវីដ-១៩​ប្រចាំ​ថ្ងៃ​របស់​អូស្រ្តាលីជាភាសាខ្មែរបាននៅកន្លែងណាខ្លះ? | SBS Khmer