បារម្ភពីមនុស្សជាទីស្រឡាញ់ញៀនល្បែងមែនទេ? នេះជារបៀបជួយឱ្យពួកគេដកខ្លួនចេញ

ផលវិបាកអវិជ្ជមានពីការលេងល្បែងស៊ីសងមានច្រើនទម្រង់ ដែលជះឥទ្ធិពល មិនត្រឹមតែអ្នកលេងល្បែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេទៀតផង។ មិនថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងតស៊ូជាមួយការញៀនល្បែង ឬនៅក្នុងការដកខ្លួនចេញមកវិញនោះទេ ការទទួលបានការគាំទ្រ គឺមានសារៈសំខាន់។ នៅប្រទេសអូស្ត្រាលី ជំនួយមានជាភាសាមួយចំនួន។

slot machines.jpg

Pokies present more risk of harm than any other form of gambling, according to an NSW Responsible Gaming Fund report. Credit: Getty Images/Alina555

Key Points

  • គ្រោះថ្នាក់ដែលអាចកើតមានពីល្បែងស៊ីសង រាប់ពីបញ្ហាហិរញ្ញវត្ថុ រហូតដល់បញ្ហាសុខភាពផ្លូវចិត្ត។
  • គ្រួសារនិងមិត្តភ័ក្តិរងឥទ្ធិពលពីការងប់ងល់នឹងល្បែងស៊ីសងរបស់បុគ្គលម្នាក់ ប៉ុន្តែអាចស្វែងរកជំនួយបាន។
  • ភាពរសើបនៃវប្បធម៌អាចរារាំងមនុស្សពីការស្វែងរកជំនួយ។
  • ការ​ជួយដល់​មនុស្ស​ជា​ទី​ស្រឡាញ់​ តម្រូវ​ឱ្យ​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ទទួល​បាននូវ​ការ​គាំទ្រ​ផង​ដែរ។

ការញៀនដោយលាក់លៀមជាមួយនឹងផលវិបាកពិត

សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យស៊ីដនី លោកស្រី Sally Gainsbury មានប្រសាសន៍ថា ហានិភ័យ​នៃគ្រោះថ្នាក់ទាំង​ការ​លេង​ល្បែង​តាម​អនឡាញ និង​នៅ​ខាង​ក្រៅ ពេលខ្លះ​អាច​មើល​មិន​ឃើញ​។

ជារឿយៗវាត្រូវបានគេហៅថា ការញៀនដោយលាក់លាម ពីព្រោះអ្នកមិនអាចមើលឃើញនឹងភ្នែក ឬហិតក្លិនដឹងបានតាមច្រមុះនោះទេ ប្រសិនបើពួកគេមានបញ្ហាល្បែងស៊ីសងនោះ... ប៉ុន្តែគ្រោះថ្នាក់គឺដូចគ្នា ហើយការខាតបង់ផ្នែកហិរញ្ញវត្ថុនៅតែមានដូចគ្នា។
Sally Gainsbury, Professor of Psychology at the University of Sydney.

សាស្រ្តាចារ្យ Gainsbury ជានាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងព្យាបាលការលេងល្បែងស៊ីសង នៅសាកលវិទ្យាល័យស៊ីដនី។

លោកស្រីនិយាយថាផ្លូវទៅរកការដកខ្លូនចេញពីបញ្ហាល្បែងស៊ីសង​គឺជាដំណើរការដ៏ស្មុគស្មាញមួយ ទាំងសម្រាប់បុគ្គលដែលកំពុងតស៊ូ និងមនុស្សជុំវិញខ្លួន។

លោកស្រីនិយាយថា ជាញឹកញាប់ក៏មានការញៀនឡើងវិញផងដែរ។

Tama ma lana kate talatupe.jpg
E pei fiafia nisi e ta'a'alo peletupe i luga o le 'upega tafa'ilagi, ae o nisi i masini poka, ae tutusa lava le ogaoga o a'afiaga. Credit: Getty Images/becon

តើស្ថិតិនិយាយយ៉ាងដូចម្តេច?

យោងតាមវិទ្យាស្ថានសុខភាពនិងសុខមាលភាពអូស្រ្តាលី7.2% នៃមនុស្សពេញវ័យអូស្ត្រាលី មានហានិភ័យក្នុងការជួបប្រទះបញ្ហាល្បែងស៊ីសង។

សហគមន៍ដែលមានប្រវត្តិចម្រុះផ្នែកវប្បធម៌ និងភាសា (CALD) មិន​លែងល្បែងស៊ីសង​ច្រើន​ជាងត​ប្រជាជនទូទៅទេ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថា ពួកគេងាយរងគ្រោះចំពោះគ្រោះថ្នាក់នៃល្បែងស៊ីសង ច្រើនជាង។

លោកស្រី Natalie Wright ជានាយកការិយាល័យទទួលបន្ទុកល្បែងស៊ីសងនៅញូសៅវែល មានប្រសាសន៍ថា មនុស្សមកពីសហគមន៍ចម្រុះវប្បធម៌ និងភាសាដែលប្រឈម​មុខ​នឹងបញ្ហា​ល្បែងស៊ីសង ទំនង​ជា​គេចវេសចេញ​ពីការស្វែងរកជំនួយ ដោយសារតែភាពអៀនខ្មាស់ និង​ការ​ម៉ាក់ងាយ។

ការផ្តល់ប្រឹក្សា នៅក្នុងសហគមន៍ជាច្រើន គឺជាគោលគំនិតលោកខាងលិចយ៉ាងពិតប្រាកដ។ ដូច្នេះ ជាញឹកញាប់ ពួកគេមានគំនិតមួយដែលថា ចង់រក្សាកិច្ចការទាំងនេះត្រឹមតែនៅក្នុងរង្វង់គ្រួសាររបស់ពួកគេតែប៉ុណ្ណោះ។
Natalie Wright, Director of the Office of Responsible Gambling in New South Wales
Sad family.jpg
Negatívne dôsledky hazardných hier necítia len samotní gambleri. Credit: Getty Images/uniquely India

ជួបបញ្ហាម្នាក់ ជះឥទ្ធិពលដល់មនុស្សជាច្រើន

សាច់ញាតិ និងមិត្តភ័ក្តិរបស់អ្នកដែលជួបប្រទះបញ្ហាល្បែងស៊ីសង ក៏រងផលប៉ះពាល់ដែរ។

ពួកគេច្រើនតែជួបប្រទះនឹងគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ ដែលទាក់ទងនឹងការលេងល្បែង។ ពួកគេអាចនឹងជួបប្រទះភាពតានតឹងចំពោះទំនាក់ទំនង ហើយពួកគេត្រូវប្រឈមមុខនឹងផលលំបាកអវិជ្ជមាន។

“ដូច្នេះ មនុស្សទាំងនេះ ត្រូវមានការគាំទ្រសម្រាប់ពួកគេ មិនថាតែ​បុគ្គលនោះ​កំពុង​ព្យាយាម​ផ្លាស់ប្តូរ​ការ​លេងល្បែងរបស់គេ​ឬយ៉ាងណានោះទេ។ វាក៏មានប្រយោជន៍ផងដែរ សម្រាប់ពួកគេ ក្នុងការទទួលបានការគាំទ្រ ខណៈពេលដែលពួកគេ កំពុងព្យាយាមជួយនរណាម្នាក់ ឬគាំទ្រនរណាម្នាក់ ដែលកំពុងព្យាយាមដកខ្លួនចេញ​ពីការ​លេងល្បែងស៊ីសង។” សាស្រ្តាចារ្យ Gainsbury ពន្យល់។

Concerned man with bill.jpg
Zhoršenie finančnej situácie môže byť znamením, že hranie hazardných hier sa stalo problémom. Credit: Getty Images/Narisara Nami

អាដាម*ជាអ្នកស្រុកនៅតំបន់ភាគខាងលិចក្រុងស៊ីដនីដែលមានសាវតាជាជនជាតិអារ៉ាប់។ គាត់បានដកខ្លួនចេញពីបញ្ហាល្បែងស៊ីសង តាំងពីឆ្នាំ 2014មក។

លោកថាក្រុមគ្រួសារផ្ទាល់របស់លោក​ក៏​រងផលប៉ះពាល់ដែរ ហើយ​ពួកគេតែ​តែ​គាំទ្រគាត់​នៅពេល​ដែល​គាត់​ផ្តាច់​ល្បែងនេះ។

លោករំលឹកឡើងវិញ​ពីសមាជិកម្នាក់ក្នុងគ្រួសាររបស់គាត់ បានស្វែងរកជំនួយប្រឹក្សា ដែលជាលទ្ធផល ផ្តល់ជាប្រយោជន៍សម្រាប់មនុស្សទាំងអស់។

“ពួកគេអាចគាំទ្រតម្រូវការរបស់ខ្ញុំសម្រាប់ការផ្តាច់ល្បែង បានប្រសើរជាងមុន ដែលជួនកាលវាអាចពិបាកយល់នៅពេលដែលអ្នកមិនញៀន។” 

“ខ្ញុំគិតថា ការទទួលបានជំនួយពីអ្នកជំនាញ ផ្តល់ឱ្យពួកគេនូវការយល់ដឹង ថា ពួកគេមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង។ ពួកគេមិនខុសចំពោះអ្វីដែលបានកើតឡើងនោះទេ។ ហើយពួកគេអាចស្វែងជាបុគ្គលបាន ដែលខ្ញុំងាយស្រួលជាង។”

សម្រាប់​អាដាម ចំណុចបត់បកក្រោយសម្រាប់គាត់ នៅក្នុងដំណើរការផ្តាច់ល្បែងនេះ តាមរយៈអង្គការ Gamblers Anonymous, ដែលមិត្តភក្តិប្រុសស្រី ចែករំលែកបទពិសោធន៍របស់ពួកគេ និងជួយអ្នកដទៃឱ្យជាសះស្បើយពីបញ្ហាល្បែងស៊ីសង។

ប៉ុន្តែ​អាដាមជឿថា មនុស្សម្នាក់ៗគឺខុសគ្នាក្នុងការ​ស្វែងរកផ្លូវដោះស្រាយបញ្ហា​ល្បែងស៊ីសងនេះ។

អ្នកខ្លះបានជោគជ័យដោយគ្រាន់តែទៅធ្វើការប្រឹក្សាជាមូលដ្ឋានប្រចាំសប្តាហ៍ ឬការផ្លាស់ប្តូរការងារ ឬការផ្លាស់ប្តូរកម្មវិធីនៃជីវិត ការធ្វើលំហាត់ប្រាណច្រើនជាងមុន ពោលគឺមានរបស់ជាច្រើនដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា។
Adam*, recovering from problem gambling
support group.jpg
Podpora typu “rovný s rovným” a online fóra môžu byť pre mnohých užitočné Credit: Getty Images/Marco VDM

'ពាក់ម៉ាស់អុកស៊ីសែនឱ្យខ្លួនឯងជាមុនសិន'

វិធីគាំទ្រណាមួយ​ក៏អាច​មានប្រយោជន៍ដែរ ឱ្យ​តែ​ផ្តល់​ជូន​នូវការ​គាំទ្រដែល​សមស្រប នេះបើតាមប្រសាសន៍របស់សាស្រ្តាចារ្យ Gainsbury។

លោកស្រី​ប្រដូច​ការ​ដោះស្រាយ​បញ្ហា​ញៀន​ល្បែង​ទៅនឹង​ស្ថានភាព​សង្រ្គោះបន្ទាន់​នៅ​លើ​យន្តហោះ ដែល​អ្នកដំណើរ​ត្រូវ​បាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​ខ្យល់​អ៊ុកស៊ីសែន​ខ្លួន​ឯង​ជាមុនសិន មុននឹងជួយ​អ្នកដទៃ។

វាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការដឹងថា មានការគាំទ្រច្រើនសម្រាប់ពួកគេ ពួកគេមិនមែនដោះស្រាយដោយខ្លួនឯងទេ ... ចូរចងចាំសុភាសិតដែលថា ត្រូវពាក់បំពង់ខ្យល់អុកស៊ីសែនជួយខ្លួនឯងជាមុនសិន។
Professor Gainsbury.
Doctor with patient.jpg
Some people feel more comfortable asking their doctor to direct them to a specialised service. Credit: Getty Images/nahsoon

សេវាកម្មដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ ផ្តល់​នូវ​ធនធាន​និង​ការ​ប្រឹក្សា​តាមទូរសព្ទ អនឡាញ និង​ជួបមុខផ្ទាល់។

យុទ្ធនាការរបស់រដ្ឋាភិបាលញូសៅវែល The Number that Changed our Life មានគោលបំណងជួយប្រជាជនមកពីសហគមន៍ចម្រុះដែលកំពុងប្រឈមមុខនឹងបញ្ហាល្បែងស៊ីសង ហើយមិនដឹងច្បាស់អំពីរបៀបទទួលបានជំនួយ។

ចំណតដំបូងនៃការហៅទូរសព្ទសម្រាប់អ្នកដែលត្រូវការជំនួយនៅញូសៅវែលគឺ Gamble Aware តាមរយៈលេខ 1800 858 858។ គេហទំព័រ​របស់​ពួកគេ​​មានបកប្រែ​ជា​ភាសាសហគមន៍៥ភាសា រួមទាំង ភាសាអារ៉ាប់ ចិនកុកងឺ ឥណ្ឌា កូរ៉េ និង វៀតណាម ។

ការ​ផ្តល់​ប្រឹក្សាផ្នែកហិរញ្ញវត្ថុ​ក៏​មាន​ផងដែរ។

លោកស្រី Wright ណែនាំថា ប្រសិនបើ​មាន​បំណុល​គរឡើង​ដោយសារតែ​ការ​ញៀនល្បែង​របស់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ឬមានបញ្ហា​ហិរញ្ញវត្ថុ អ្នកអាច​ស្វែងរក​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុបាន។

មនុស្សជាច្រើននឹងស្វែងរកការគាំទ្រក្រៅផ្លូវការ។ ដូច្នេះ មិនថាជាអ្នកជំនាញខាងសុខភាព ឬការគាំទ្រនៅក្នុងសហគមន៍ ដូចជាមេដឹកនាំសហគមន៍ ឬអ្នកដឹកនាំសាសនា ឬក៏ជាការគាំទ្រនៅក្នុងក្រុមគ្រួសាររបស់ពួកគេនោះទេ។
Professor Gainsbury.

“ការ​ប្រឹក្សា​មានផ្តល់​ជូនជា​ភាសា50ភាសា សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ទូទាំង​រដ្ឋ។” លោកស្រី Wrigh។

នៅចុងបញ្ចប់ ដើម្បី​ជួយ​ដល់​នរណាម្នាក់​ដែល​មាន​បញ្ហា​ល្បែងស៊ីសង លោកស្រីនិយាយថា ត្រូវ​ពួតដៃ​គ្នា​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ។

*មិនមែនជា​ឈ្មោះ​ពិតរបស់គាត់ទេ។.

សម្រាប់​ជំនួយសូម​ទូរសព្ទ ឬចុចលើ​តំណភ្ជាប់ខាងក្រោម៖

· National Gambling Helpline on 1800 858 858

· National Debt Helpline on 1800 007 007

· Lifeline on 13 11 14


1 min read

Published

By Zoe Thomaidou

Source: SBS



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now