ក្រសួងអប់រំប្រកាសពីការពិន័យឲ្យបេក្ខជនប្រឡងបាក់ឌុបធ្លាក់ដោយ​ស្វ័យប្រវត្តិ១៩នាក់

Students sitting for Bac II Exam

Students sitting for Bac II Exam 2016 Source: Cambodia Ministry of Education

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការសម្រេចដាក់ពិន័យចំពោះបេក្ខជនប្រឡងបាក់ឌុប ដែលបានប្រព្រឹត្តិខុសឆ្គងផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ហើយត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ចំនួន ១៩នាក់។


ក្នុងនោះ មាន​ករណី​ជូន​លុយ​អនុរក្ស ១​នាក់ ករណី​ប្រើប្រាស់​ទូរ​សព្ទ ១​នាក់ ករណី​យក​សំណៅ និង​ទូរ​សព្ទ​ចូល ១​នាក់ ករណី​យក​សំណៅ និង​ម៉ាស៊ីន​គិត​លេខ​ចូល ១​នាក់ ករណី​យក Smart Watch ចូល ១​នាក់ ករណី​យក​ម៉ាស៊ីន​គិត​លេខ​ចូល ១​នាក់ ករណី​យក​សំណៅ​ចូល ៥​នាក់ និង​ករណី​យក​ទូរ​សព្ទ​ចូល ៤​នាក់​។​

ក្រសួង​អប់រំ ក៏បាន​លើកឡើងថា ករណី​ប្រព្រឹត្ត​ខុសឆ្គង​ខាងលើ ត្រូវបាន​កើតឡើង នៅតាម​មណ្ឌល​សំណេរ​មួយចំនួន ក្នុង​ខេត្តតាកែវ៦​នាក់ រាជធានី​ភ្នំពេញ ៣​នាក់ ខេត្តកណ្តាល ២​នាក់ ខេត្តពោធិ៍សាត់ ២​នាក់ ខេត្ត​កែប ២​នាក់ ខេត្តស្វាយរៀង ១​នាក់ ខេត្តក្រចេះ ១​នាក់ ខេត្តកំពង់ធំ ១​នាក់ និង​ខេត្តមណ្ឌលគិរី ១​នាក់​។​

ជាមួយគ្នានោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ជួប​សិស្ស​ឆ្នើម​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទទួល​បាន​និទ្ទេស A នៅ​ឆ្នាំ​នេះ ចំនួន ៤០៥ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​កញ្ញា ឆ្នាំ២០១៦​។ សិស្ស​ឆ្នើម​ជាប់​បាក់​ឌុប​ទាំង​នោះ​ក៏​នឹង​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ពីលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​សែន ផង​ដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service