កាលពីថ្ងៃអាទិត្យទី ១១ ខែកុម្ភៈ កន្លងទៅនេះ សមាគមពាណិជ្ជកម្ម ជនជាតិអាស៊ីតំបន់ស្ព្រីងវេល ហៅកាត់ថា«SABA» ជាមួយសាលាក្រុង Greater Dandenong បានរៀបចំពិធីបុណ្យចូលឆ្នាំចិនថ្មី ត្រូវនឹងឆ្នាំច ដោយមាន ការចូលរួម ជាច្រើនជាតិសាសន៍ នៅតំបន់លក់ទំនិញស្ព្រីងវេល។
នៅក្នុងពិធីបើកកម្មវិធីចូលឆ្នាំចិន លោក Daniel Cheng ប្រធាន សមាគមពាណិជ្ជកម្មជនជាតិអាស៊ីតំបន់ ស្រ្ពីងវេល មានប្រសាសន៍ថា នេះគឺជាលើកទី ២៦ហើយដែល សមាគមបានរៀបចំពិធីចូលឆ្នាំចិន ហើយអ្វីដែលពិសេសជាងនេះ ទៅទៀតនោះ ពិធីនេះក៏មានការចូលរួមពីភ្ញៀវសំខាន់ៗរហូតដល់ទៅជាង ២០០នាក់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក Daniel Andrew ប្រមុខរដ្ឋប្រចាំរដ្ឋ Victoria ផងដែរ។





