Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

លោកនាយករដ្ឋមន្រ្តីបញ្ជាក់​ពី​មូល​ហេតុ​មិន​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ

Water Festival in Phnom Penh

ព្រះរាជពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ Source: Facebook

តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសការសម្រេចផ្អាក មិនរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានមនុស្សច្រើន ប្រមូលផ្តុំនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ក្រោមហេតុផល ២យ៉ាង។ ទី១ បន្តទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក មិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយ។ ចំណែកហេតុផលទី២ នៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ដោយសារតែកម្ពុជាយើង ក្នុងនាមជាប្រធានអាស៊ានៅឆ្នាំ២០២២ នេះ ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន រួមទាំងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំប្រទេសជាមិត្តមួយចំនួន នៅក្នុងខែវិច្ឆិកា ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ផងដែរ។

Published

By Meng Phalla

Source: SBS

Share this with family and friends

Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now