រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រកាសថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ៣ បន្ថែមទៀត នៅក្នុងខេត្តកណ្តាល ខេត្តសៀមរាប និងនៅខេត្តកោះកុង។
អាកាសយានដ្ឋានទាំងបីថ្មីនេះ ធ្វើឡើងតាមរយៈការចូលរួមភាពជាដៃគូ រវាងរដ្ឋនិងឯកជន។
គិតមកដល់ដើមឆ្នាំ២០១៨នេះ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ ចំនួន ៣ កំពុងដំណើរការ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ៕
Share






