ថ្ងៃទី២៣ តុលា ឆ្នាំ២០២២ នេះ គឺជាខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានភាគីជម្លោះកម្ពុជាចំនួន៤ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង២ទសវត្សរ៍មក។ ឆ្នាំនេះដូចជាឆ្នាំមុនដែរ គណៈកម្មការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសអំពីកម្ពុជា បានរៀបចំពិធីរំលឹកខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
Share




