កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ក្រុមអ្នករងគ្រោះដោយសារតែព្រឹត្តិការណ៍បង្ក្រាបការតវ៉ា នៅរោងចក្រកាត់ដេរ យ៉ាកជីង នៅកំបូល និងនៅតំបន់រោងចក្រកាត់ដេរ នៅផ្លូវវេងស្រេង ជាយរាជធានីភ្នំពេញ បានជួបជុំរម្លឹកខួប៣ឆ្នាំ។
ក្រុមជនរងគ្រោះបានទាមទាររកយុត្តិធម៌សម្រាប់អ្នកបាត់បង់ជីវិត និងអ្នករងរបួសជាច្រើននាក់ដោយសារតែទាហាន ប៉េអឹម និងប៉ូលិសវាយ និងបាញ់សម្លាប់ ហើយចាប់ដាក់ពន្ធនាគារកាត់ទោសកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
Share





