SKIP TO MAIN CONTENT

ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្លងថ្មី៤នាក់ទៀត រីឯអ្នកធ្វើតេស្តកើនឡើងដល់ជិតមួយម៉ឺននាក់

Covid closure in Phnom Penh, Cambodia
Source: Meng Phalla

ក្រសួងសុខាភិបាល បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺថ្មីទាំង ៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។


Published

Updated

By Meng Phalla

Source: SBS


Skip to podcast episode content

ក្រសួងសុខាភិបាល បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺថ្មីទាំង ៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។


គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣៥នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និង ៥នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )។

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ប្រភពមេរោគ ដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now