៤ខេត្ត ទឹកលិចខ្លាំងជាងគេ ចំណែកស្រុកស្ទោង ក្នុងខេត្តកំពង់ធំ ត្រូវប្រកាសអាសន្ន
៤ខេត្ត ទឹកលិចខ្លាំងជាងគេ ចំណែកស្រុកស្ទោង ក្នុងខេត្តកំពង់ធំ ត្រូវប្រកាសអាសន្ន

គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ភ្លៀងប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុងខេត្ត ៤ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ធំ សៀមរាប និងឧត្ដរមានជ័យ។ ក្នុងនោះ នៅស្រុកស្ទោង ក្នុងខេត្តកំពង់ធំ បានជន់លិចខ្លាំង ហើយត្រូវបានប្រកាសអាសន្ន ជាលើកទី៤ ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមលោក សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការ និងស្រាវជ្រាវ ព្រមទាំងជាទីប្រឹក្សាគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
Share



