ប្រធានខាងផ្នែកគ្រប់គ្រងប្រាក់សោធននិវត្តន៍នៃធនាគារ National Australia Bank និយាយថា ពលរដ្ឋអូស្រ្តាលីភាគច្រើនមិនប្រាកដពីប្រាក់សន្សំពេលចូលនិវត្តន៍ឬប្រាក់ស៊ុបភើរបស់ពួកគេដោយសារតែច្បាប់សោធននិវត្តន៍ផ្លាស់ប្តូរឥតឈប់ឈរ។
ការស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនផ្តល់ការគ្រប់គ្រងទ្រព្យសម្បត្តិ MLC បានរកឃើញា ក្នុងចំណោមពលរដ្ឋអូស្រ្តាលី៦នាក់ មានតែម្នាក់ប៉ុណ្ណោះដែលជឿជាក់ពីការចូលនិវត្តន៍របស់ពួកគេ។
របាយការណ៍នេះក៏បានបង្ហាញដែរថា ប្រមាណ២ភាគ៣ជឿជាក់ថា ពួកគេមិនបានត្រៀមខាងផ្នែកហិរញ្ញវត្ថុសម្រាប់ការចូលនិវត្តន៍នោះទេ។
Share





