រដ្ឋវិចថូរៀទើបតែធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងតំណាងរាស្រ្តរបស់ខ្លួនរួចរាល់ កាលពីថ្ងៃសៅរ៍ទី២៤វិច្ឆិកាកន្លងទៅនេះ។ ជ័យជំនះយ៉ាងលើសលុបបានទៅលើបក្សកាន់អំណាច គឺបក្សពលករ ឬបក្សលេប័រ ដែលមានលោក Daniel Andrews ជារដ្ឋមន្រ្តីទីមួយ។
នេះគឺជាការបោះឆ្នោតជ្រើសរើសរដ្ឋសភាចំនួន៨៨រូប និងព្រឹទ្ធិសភា៤០រូប។
កូនខ្មែរយើងម្នាក់ក៏បានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅក្នុងតំបន់ក្លារីនដា ក្នុងរដ្ឋវិចថូរៀនេះផងដែរ។ ចង់ដឹងថាជានរណា? សូមជួបជាមួយនឹងលោក តាក ម៉េងហ៊ាងដូចតទៅ។
Share





