កាលពីថ្ងៃទី៤ ខែមីនា បុរសជនជាតិចិនម្នាក់ អាយុ ៣៣ឆ្នាំ ដែលរកឃើញកើតកូវីដ១៩ បានស្លាប់ នៅក្នុងមណ្ឌលចត្តាឡីស័ក ព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ។ បុរសចិនរូបនេះ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១ ខែមីនា ដោយមិនមានចេញរោគសញ្ញាអ្វីទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា ក្រោយពីក្រុមការងារកោសល្យវិច្ច័យ បានពិនិត្យសាកសព នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ តាមរយៈការពិនិត្យទឹកនោម បង្ហាញថា បុរសចិននេះ មានសារធាតុគ្រឿងញៀន ប្រភេទអំហ្វេតាមីនខ្ពស់។ ដូច្នេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសន្និដ្ឋានថា បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀន ប្រភេទអំហ្វេតាមីន ក្នុងរយៈពេលយូរមកហើយ។
Share




![[JPG]_How-Australia-Works_Ep1.jpg](https://assets.sbs.com.au/dims4/default/d1d4da1/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fe9%2F46%2F56cf4ff54074a36476e0bcb73e13%2Fjpg-how-australia-works-ep1.jpg&imwidth=1280)
![[JPG]_How-Australia-Works_Ep0.jpg](https://assets.sbs.com.au/dims4/default/9a0f61e/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2F8f%2F15%2F83a000db458f9fc153fde8cde907%2Fjpg-how-australia-works-ep0.jpg&imwidth=1280)
