លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវដែកថ្មីមួយខ្សែទៀត ពីស្ថានីយកណ្តាល នៅរាជធានីភ្នំពេញ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវជាតិលេខ៤ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំរោងចក្រសហគ្រាស នឹងត្រូវតភ្ជាប់ឲ្យបានរួចរាល់ នៅមុនដំណាច់ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ការតភ្ជាប់ផ្លូវដែកថ្មីមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករ កម្មការិនី ដែលធ្វើការនៅទីនោះជាង១ម៉ឺននាក់។
Share





