ប្រាក់កម្រៃការងារទាបបំផុតនៅក្នុងប្រទេសអូស្រ្តាលីនឹងកើនឡើង២,៤% បន្ទាប់ពីមានសេចក្តីសម្រេចពីគណៈកម្មការសមភាពការងារ (Fair Work Commission)។គណៈកម្មការនេះបានតំឡើងថ្លៃឈ្នួលការងារអប្បបរមាឡើងរហូតដល់$១៧,៧០ ក្នុងមួយម៉ោង ប៉ុន្តែគ្រប់គ្នាមិនសុទ្ធតែសាទរចំពោះសេចក្តីសម្រេចនេះនោះទេ។
ចាប់ពីថ្ងៃពី១ កក្កដា ខាងមុខនេះទៅបុគ្គលិកកម្មករនៅក្នុងប្រទេសអូស្រ្តាលីដែលទទួលបានប្រាក់កម្រៃទាបបំផុតនោះនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងមុនប្រមាណជា១៥ដុល្លា៨០សេនក្នុងមួយសប្តាហ៍។
Share




