លោករដ្ឋមន្រ្តីបន្ថែមថា នៅពេលនោះ រាជរដ្ឋាភិបាល នឹងបើកឲ្យប្រជាពលរដ្ឋខ្មែរ អាចធ្វើដំណើរតាមរថភ្លើងនោះ ដោយមិនគិតថ្លៃរយៈពេល ៣ខែ។
រថភ្លើងដឹកអ្នកដំណើរ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដំណើរការមុនចូលឆ្នាំខ្មែរ

Train in Phnom Penh ( Photo by Ministry of Transportation ) Source: Cambodia Ministry of Transportation
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសនៅថ្ងៃទី២១ ធ្នូថា ខ្សែរថភ្លើងធុនស្រាល សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកឲ្យដំណើរការ នៅមុខពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០១៨ ខាងមុខ។
Share



