SKIP TO MAIN CONTENT

ក្រុមប្រឹក្សាសហជីពអូស្ត្រាលីអំពាវនាវឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះលែងកញ្ញា ឈឹម ស៊ីថរ

Chim Sitor.jpeg
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល

ក្រុមប្រឹក្សាសហជីពអូស្ត្រាលី - ACTU បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងនិងទម្លាក់ចោលរាល់ការចោទប្រកាន់មកលើ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល ជាបន្ទាន់។


Published

By Sopharany Hay

Source: SBS


Skip to podcast episode content

ក្រុមប្រឹក្សាសហជីពអូស្ត្រាលី - ACTU បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងនិងទម្លាក់ចោលរាល់ការចោទប្រកាន់មកលើ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល ជាបន្ទាន់។


នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១ធ្នូ ប្រធានACTU លោកស្រី Michele O’Nell បានបញ្ជាក់យ៉ាងដូច្នេះថា៖ “កញ្ញា ឈឹម ស៊ីថរ ត្រូវតែបានដោះលែងជាបន្ទាន់ ព្រមទាំងទម្លាក់ចោលនូវរាល់បទចោទប្រកាន់មកលើរូបនាង។ ACTU ចូលរួមជាមួយនឹងចលនាសហជីពអន្តរជាតិក្នុងការថ្កោលទោសការចាប់ខ្លួនរូបនាង ហើយនិងធ្វើការត្រួតពិនិត្យយ៉ាងជិតស្និតលើស្ថានភាពនេះ”។

សេចក្តីប្រកាសព័ត៌មានបានធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តសហព័ន្ធអូស្រ្តាលី លោក Julian Hill បានអំពាវនាវ ចេញពីរដ្ឋសភា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងកញ្ញា ឈឹម ស៊ីថរ និងអំពាវនាវឲ្យថៅកែក្រុមហ៊ុន កាស៊ីណូ ណាហ្កា វើលដ៍ អនុវត្តឲ្យបានត្រឹមត្រូវលើបុគ្គលិក ហើយត្រូវបញ្ចប់ជម្លោះ ជាមួយពួកគេ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅព្រលានអន្តរជាតិភ្នំពេញ នៅពេលកញ្ញា បានធ្វើដំណើរវិលត្រលប់មកពីប្រជុំ នៅប្រទេសអូស្ត្រាលីវិញ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសឆ្លើយតបនឹងការទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ដោយបានលើកឡើងថា៖ ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ គឺបានបំពានលើកាត្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា «ប្រសិនបើជនត្រូវចោទ បានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នបាន៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now