កង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ធ្វើឱ្យទិដ្ឋាការស្ថិតក្នុងចំណុចសំខាន់នៃកញ្ចប់ថវិកា

Source: AAP
ប្រទេសអូស្ត្រាលីកំពុងទទួលរងការខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ដែលធ្វើឲ្យអាជីវកម្មជាច្រើនជួបការលំបាកក្នុងការបន្តដំណើរការ។ មនុស្សជាច្រើន រួមទាំងរដ្ឋាភិបាលផងនោះនិយាយថា ការនាំកម្មករជំនាញមកពីបរទេសគឺជាចម្លើយ ប៉ុន្តែលទ្ធផលនឹងមិនកើតឡើងដោយស្វ័យប្រវត្តិទេ។ ក្នុងការឈានទៅប្រកាសកញ្ចប់ថវិកាដំបូងរបស់បក្សលេប័រ មេដឹកនាំឧស្សាហកម្មជាច្រើនកំពុងជំរុញឱ្យរដ្ឋាភិបាល ផ្តល់ថវិកា និងធនធានបន្ថែមទៀតដើម្បីទាក់ទាញបុគ្គលិកកម្មករ ឱ្យចូលមកប្រទេសនេះ ហើយកាត់បន្ថយបែបបទការិយាធិបតេយ្យ។
Share


