ជារៀងរាល់ឆ្នាំនៅថ្ងៃអាទិត្យសប្តាហ៍ទីមួយនៃខែមីនា សមាគមខ្មែរនៃរដ្ឋវិចថូរៀតែងតែរៀបចំទិវាបោសសម្អាត ហៅថា Clean up Day នៅជុំវិញទីស្នាក់ការសមាគមក្នុងតំបន់Springvale ទីក្រុង Greater Dandenong។
ដោយឡែកនៅឆ្នាំ នេះ ក៏មិនខុសពីសព្វមួយដងដែរ លោក ជា យូហ៊ន ប្រធានសមាគមខ្មែរ និងជាអ្នករៀបចំកម្មវិធីនេះ បានប្រាប់SBS ខ្មែរថា នៅថ្ងៃអាទិត្យទី៣មីនានេះ លោក អាឡិចសាប់ដ្រូ ហ្គន់សាឡេស ដេវិតសុន សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិកម្ពុជា នឹងចូលរួមដើររើសសំរាមជាមួយបងប្អូនខ្មែរនៅតំបន់ស្រ្ពីងវ៉ែលផងដែរ។
សូមស្តាប់នូវបទសម្ភាសន៍ទាំងស្រុងដូចតទៅ។





