ផលិតករខ្សែភាពយន្តជនជាតិអូស្រ្តាលីលោក James Ricketson ដែលរងការចោទប្រកាន់ពីបទចារកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវបានតុលាការក្រុងភ្នំពេញបដិសេធបណ្តឹងសុំនៅក្រៅឃុំ។
ក្រុមគ្រួសារនៃបុរសវ័យ៦៨ឆ្នាំ ដែលបានចំណាយពេលវេលា៧ខែនៅក្នុងមន្ទីរឃុំឃាំងដ៏ឃោរឃៅល្បីល្បាញមួយក្នុងប្រទេសនេះ និយាយថា ពួកគេមានការព្រួយបារម្ភពីសុខភាពរបស់លោក Ricketson ជាខ្លាំង។
លោក James Ricketson បានមកដល់តុលាការកំពូលក្នុងប្រទេសកម្ពុជាតាមរថយន្តដឹកអ្នកទោសកាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមករាដើម្បីស្តាប់ដំណឹង ថាតើលោកនឹងត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំឬអត់។
ប៉ុន្តែលោកមិនបានដឹងថាសេចក្តីសម្រេចបានធ្វើរួចទៅហើយនោះទេ។
តុលាការបានបដិសេធពាក្យសុំនៅក្រៅឃុំដោយអវត្តមានរូបលោក បន្ទាប់ក្រោយមកនិយាយថា រថយន្តវ៉ែនដែលដឹកលោក Ricketson នោះមកយឺតពេល៕






