កាលពីព្រឹកថ្ងៃទី២០ ខែសីហា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត។ ២នាក់នោះ ជាបុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅខេត្តបាត់ដំបង ដែលបានធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ នៅខេត្តកំពងស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរ មកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាស្ត្រីជនជាតិកាហ្សាក់ស្តង់ អាយុ ៤២ឆ្នាំ បានធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរ ពីប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់។ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ មាន ២៥៣នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានចំនួន ២០នាក់។ នៅកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឡើយ៕
Share




