Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

មានការ​វាយ​ប្រហារ​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ប៉ារីស​ ប្រទេសបារាំង

Notre Dame attack

people inside Notre Dame cathedral sit with their hands in the air, after an attack on police in Paris, Tuesday, June 6, 2017. Source: Nancy Soderberg

ប៉ូលិសក្រុងប៉ារីសបានបាញ់បុរសម្នាក់ដែលស្រែកថា "This is for Syria" ឬ «នេះគឺសម្រាប់ស៊ីរី» ខណៈដែលគេបានធ្វើការវាយប្រហារមកលើមន្រ្តីប៉ូលិសម្នាក់ដោយប្រើញញួរនៅខាងក្រៅព្រះវិហារ Notre-Dame ថ្ងៃអង្គារទី៦មិថុនានេះ។


Published

Updated

By Sopharany Hay

Source: SBS



Share this with family and friends


ប៉ូលិសក្រុងប៉ារីសបានបាញ់បុរសម្នាក់ដែលស្រែកថា "This is for Syria" ឬ «នេះគឺសម្រាប់ស៊ីរី» ខណៈដែលគេបានធ្វើការវាយប្រហារមកលើមន្រ្តីប៉ូលិសម្នាក់ដោយប្រើញញួរនៅខាងក្រៅព្រះវិហារ Notre-Dame ថ្ងៃអង្គារទី៦មិថុនានេះ។


ប៉ូលិស​បានបាញ់​បុរស​រូប​នេះ​ចំ​​ទ្រូង ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ ​ចំណែកឯ​​មន្រ្តី​ប៉ូលិស​ដែលរងការ​វាយប្រហារ​វិញ​​​មាន​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ។

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Gerard Collomb និយាយថា ប៉ូលិស​ធ្វើ​សកម្មភាព​តប​ត​បាន​យ៉ាង​រហ័ស។

លោក Gerard Collomb៖ «បុរស​ម្នាក់​មានកាន់​ញញួរ​ក្នុង​ដៃ​​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប៉ូលិស​ពី​ខាង​ក្រោយ​ខ្នង។ នៅ​ពេល​នោះ​ប៉ូលិស​ម្នាក់​ទៀត​ក៏​បាន​តបត​យ៉ាង​រហ័ស ហើយ​ក៏​បាន​បាញ់​បុរស​ម្នាក់នោះ។ ប៉ូលិស​រងគ្រោះ​កំពុង​តែ​ជាសះស្បើយ​បណ្តើរៗ​ហើយ​ក្នុង​មន្ទីរ​ពេទ្យ ហើយ​បុរស​ដែលធ្វើ​ការ​វាយប្រហារ​នោះ​កំពុងតែ​រង​របួស។ ព្រះរាជអាជ្ញា​កំពុងតែ​ពិនិត្យ​មើល​លើ​ឧបទ្ទវហេតុ​នេះ ខណៈដែល​បុរស​នោះ​បាន​ស្រែកថា "នេះគឺ​សម្រាប់​ស៊ីរី" នៅ​ពេល​ដែល​កំពុងតែ​ធ្វើការ​វាយប្រហារ​មក​លើ​ប៉ូលិស»។

ភ្ញៀវទេសចរ​អាម៉េរិក​ម្នាក់​ដែល​នៅ​ខាង​ក្នុង​ព្រះវិហារ​​និយាយថា ប៉ូលិស​ប្រដាប់​អាវុធ​​បាន​ឡោម​ព័ទ្ធ​ព្រះវិហារ​ហើយ​សុំ​ឲ្យ​អ្នក​នៅ​ខាង​ក្នុង​អង្គុយចុះ​ហើយ​លើក​ដៃ​ឡើង​ដាក់​នៅ​លើ​ក្បាល​របស់​ពួកគេ។

Nancy Soderber៖ «ប៉ូលិស​ប្រាប់​យើង​ថា​ពួកគេ​ត្រូវ​ការ​ស៊ើប​អង្កេត​ថាតើ​​មាន​អ្នក​សម​គំណិត​ដែរឬទេ។ ហើយប​ន្ទាប់​មក​ពួកគេ​បាន​ចូល​មក​ខាង​ក្នុង​ហើយ​ឲ្យ​ពួក​យើង​លើកដៃ​ឡើង​ដាក់​នៅ​ពីលើ​ក្បាល​ ដូច​រូប​ដែល​ខ្ញុំ​ដាក់​លើ​ twitters និយាយថា​ពួក​គេ​បាន​ដើរ​ជុំវិញ​ខ្លួន​យើង​។ ខ្ញុំ​ពិត​ជា​​ស្ញប់ស្ញែង​​ដល់​ប្រជាជន​ទាំង​អស់​នោះ​ដែល​បាន​រក្សាភាព​ស្ងៀមស្ងាត់ ហើយ​បន្ទាប់​មក​ពួកគេ​ប្រាប់​ថា​ហេតុការណ៍​បាន​ចប់​ហើយ យើង​អាច​ចាក​ចេញ​បាន»៕

 

 


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now